ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/10/2023 - 16:47

បាក​លីវ

ការ​ងារ​ប្រជា​ចលនា រួម​ចំ​ណែក​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម

ក្រុម​ការ​ងារ​នៃ​គណៈ​ប្រជា​ចលនា​មជ្ឈិម ដឹក​នាំ​ដោយ​លោក ដោ​វ៉ាន់​ភើយ  អនុប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​មជ្ឈិម ទើប​អញ្ជើញ​មក​ធ្វើ​ការ​ជា​មួយ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​បាក​លីវ អំពី​លទ្ធ​ផល ១០ ឆ្នាំ​នៃ​ការ​អនុវត្ត​សេចក្ដី​សម្រេច​លេខ ២៥ ឆ្នាំ២០១៣ របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស និង ៥ ឆ្នាំ​អនុវត្ត​សេចក្ដី​សន្និដ្ឋាន​លេខ ៤៣ របស់​គណៈ​លេខា​អំពី​ការ​បន្ត​អនុវត្ត​សេចក្ដី​សម្រេច​លេខ ២៥ ស្ដី​ពី​ការ “បង្កើន​និង​ផ្លាស់​ថ្មី​ការ​ដឹក​នាំ​របស់​បក្ស ចំ​ពោះ​ការ​ងារ​ប្រជា​ចលនា​ក្នុង​ស្ថាន​ភាព​ថ្មី”។

ទិដ្ឋ​ភាព​នៃ​ឱកាស​ជួប​ធ្វើ​ការ។

អស់​រយៈ​ពេល ១០ ឆ្នាំ​អនុវត្ត​សេចក្ដី​សម្រេច​លេខ ២៥ ខេត្ត​បាក​លីវ​មាន​ការ​វិវឌ្ឍ​យ៉ាង​សកម្ម​អំពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម ក៏ដូច​ជា​លទ្ធ​ផល​នៃ​ការ​អនុវត្ត​នូវ​គោល​ការណ៍ គោល​នយោ​បាយ អំពី​វប្បធម៌​សង្គម; ការ​ងារ​បដិការ​គុណ ការ​ងារ​កាត់​បន្ថយ​ភាព​ក្រីក្រ កសាង​ជន​បទ​ថ្មី ការ​ងារ​កំណែ​ទម្រង់​រដ្ឋ​បាល បង្ការ​ប្រ​ឆាំង​អំពើ​ពុក​រលួយ ភាព​ខ្ជះ​ខ្ជាយ ។ល។ ឆ្លង​តាម​រយៈ​នោះ កាន់​តែ​ពង្រឹង​ទំនុក​ចិត្ត​របស់​ប្រជា​ជន​ថែម​ទៀត​ទៅ​លើ​ការ​ដឹក​នាំ​របស់​បក្ស គឺ​ជា​លក្ខណៈ​ងាយ​ស្រួល​ដំបូង ដើម្បី​សេចក្តី​សម្រេច​បាន​ដំណើរ​ការ​ផ្សព្វ​ផ្សាយ​បញ្ជ្រាប​ប្រ​កប​ដោយ​ប្រសិទ្ធ​ភាព​និង​ឈាន​ទៅ​ក្នុង​ជីវ​ភាព។

ថ្លែង​ក្នុង​ឱកាស​ជួប​ធ្វើ​ការ លោក​ដោ​វ៉ាន់​ភើយ វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធ​ផល​ដែល​ខេត្ត​បាក​លីវ​សម្រេច​បាន​លើ​វិស័យ​ការ​ងារ​ប្រជា​ជន​ចលនា។ ខេត្ត​បាន​ធ្វើ​ឱ្យ​មាន​ភាព​ជាក់​ស្ដែង​នូវ​គោល​ការណ៍​ធំ​ៗ​ឱ្យ​ទៅ​ជា​ផែន​ការ កម្ម​វិធី​សកម្ម​ភាព​ដើម្បី​រៀប​ចំ​អនុវត្ត បង្ក​ការ​វិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​ក្នុង​កម្មាភិបាល បក្ខ​ជន។ កម្មា​ភិបាល បក្ខ​ជន​គ្រប់​រូប​គឺ​ជាឃោស​និក ដើម្បី​បង្កើត​នូវ​ភាព​ស្និទ្ធ​ស្នាល​យ៉ាង​ស្មោះ​សរ យល់​ច្បាស់​ពី​ប្រ​ជា​ជន ដោយ​យក​ប្រជា​ជន​ជា​អង្គ​សំ​ខាន់​គ្រប់​យ៉ាង​គឺ​ដើម្បី​ផល​ប្រ​យោជន៍​ប្រ​ជា​ជន។ ផ្ដើម​ពី​នោះ ប្រ​មូល​ផ្ដុំ​បាន​កម្លាំង​ទូទាំង​ប្រ​ជា​ជន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម៕

                                 យ៉ីអាញ - ពេជ្រ​សឿន

ចែករំលែកអត្ថបទ