ក្រសួងគមនាគមន៍និងដឹកជញ្ជូន ទើបដឹកនាំសហការជាមួយគណៈកម្មាធិការប្រជាជននៃខេត្តទាំង២ គឺត្រាវិញនិងសុកត្រាំង រៀបចំបើកការដ្ឋានសាងសង់ស្ពានដាយង៉ាយ ចំណុះភូមិសាស្រ្តខេត្តត្រាវិញនិងខេត្តសុកត្រាំង ។ អញ្ជើញចូលរួមក្នុងពិធីនេះ មាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ ព្រមជាមួយនឹងតំណាងថ្នាក់ដឹកនាំក្រសួង ផ្នែក មជ្ឈិម និងខេត្ត ក្រុងនានាផងដែរ។
នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋាន
សាងសង់ស្ពានដាយង៉ាយ។
គម្រោងស្ពានដាយង៉ាយ ស្ថិតនៅផ្លូវជាតិលេខ ៦០ ចំណុះខេត្តត្រាវិញនិងខេត្តសុកត្រាំង។ នេះជាគម្រោងក្រុម A សំណង់គមនាគមន៍ផ្លូវគោកកម្រិតពិសេស ជាមួយនឹងកម្រិតវិនិយោគរបស់គម្រោងសរុបគឺ៧.៩៦២,១៤៨ ពាន់លានដុង ពីថវិការដ្ឋ អាស្រ័យគណៈគ្រប់គ្រងគម្រោង៨៥ - ក្រសួងគមនាគមន៍និងដឹកជញ្ជូនជាម្ចាស់វិនិយោគ។ គម្រោងមានប្រវែងផ្លូវសរុប ១៥,១៤ គីឡូម៉ែត្រ ចំណុចខាងដើមជាប់នឹងផ្លូវជាតិលេខ ៥៤ ចំណុះឃុំហុងហ្វា ស្រុកទឹវកឹង ខេត្តត្រាវិញ; ចំណែកចំណុចខាងចុងជាប់នឹងផ្លូវជាតិណាមស៊ុងហូវ ចំណុះឃុំឡុងឌឹក ស្រុកឡុងភូ ខេត្តសុកត្រាំង។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ នាយករដ្ឋមន្ត្រី ផាមមិញជិញ បានគូសបញ្ជាក់៖ គម្រោងវិនិយោគសាងសង់ស្ពានដាយង៉ាយនៅផ្លូវជាតិលេខ ៦០ ចំណុះខេត្តត្រាវិញនិងខេត្តសុកត្រាំង មានអត្ថន័យសំខាន់ខ្លាំងណាស់។ ក្រោយពីសម្រេចរួចរាល់ដាក់ឱ្យដំណើរការ នឹងលើកកម្ពស់សមត្ថភាពដឹកជញ្ជូនដល់តំបន់វាលរាបទន្លេគឺវឡុង ជួយតភ្ជាប់ការធ្វើចរាចរណ៍មានភាពងាយស្រួលរវាងខេត្តនានាជាប់មាត់សមុទ្រភាគខាងត្បូង ជាមួយនឹងក្រុងហូជីមិញ ជួយអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្តទាំង២ គឺត្រាវិញនិងសុកត្រាំង និងតំបន់តីណាមបូ ធានាការការពារប្រទេស-សន្តិសុខនៃតំបន់ឆ្នេរសមុទ្រភាគខាងត្បូង៕
សើុងម៉ាល័យ - វិមាន