អនុមហាវិទ្យាល័យវិជ្ជាជីវៈត្រាវិញ ទើបសហការជាមួយការិយាល័យការងារ យុទ្ធជនពិការនិងសង្គមកិច្ចក្រុងត្រាវិញ និងគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនសង្កាត់ ៩ ក្រុងត្រាវិញ រៀបចំពិធីបិទវគ្គបណ្តុះបណ្តាលប្រចាំមុខ របរជួសជុលទូទឹកកកនិងម៉ាស៊ីនបោកគក់ដល់ពលករខ្មែរ ៥៤ នាក់ នៅអនុសង្កាត់ចំនួន២ គឺអនុសង្កាត់៩ និងអនុសង្កាត់១០ សង្កាត់៩ ក្រុងត្រាវិញ។ បន្ទាប់ពីសិក្សាអស់រយៈពេល២ខែកន្លះ ជាមួយនឹងកម្មវិធីសិក្សា ២៥៦ ម៉ោង រួមទាំង ទ្រឹស្តីនិងអនុវត្តសិក្ខាកាមត្រូវបានបំពាក់បំប៉នចំណេះដឹង បច្ចេកទេស និងរបៀបជួសជុល៕
![សិក្ខាកាមជនរួមជាតិខ្មែរ ៥៤ នាក់ទទួលវិញ្ញាបនបត្របណ្តុះបណ្តាលវិជ្ជាជីវៈ](https://baocantho.com.vn/image/fckeditor/upload/2023/20231019/images/khmer/23.jpg)
សិក្ខាកាមទទួលវិញ្ញាបនបត្របន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាល។
សឺនម៉ាល័យ-ទីទុយ