ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/10/2023 - 17:26

សមមិត្ត ង្វៀង​វ៉ាន់​ហីវ សមាជិក​បម្រុង​នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ

រៀប​ចំ​សកម្ម​ភាព​អំណរ​ខួប​អនុស្សាវ​រីយ៍ ២០ ឆ្នាំ​បង្កើត​​ក្រុង​កឹង​ធើចំ​ណុះ​មជ្ឈិម មាន​ចំ​ណុច​សំ​ខាន់ ស៊ី​ជម្រៅ គុណ​ភាព​និង​សាយ​ភាយ​

 ​​(CT) - សមមិត្ត ង្វៀងវ៉ាន់​ហីវ សមា​ជិក​បម្រុង​នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​គណៈកម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ បាន​ដឹក​នាំ​កិច្ច​ប្រ​ជុំ​បូកសរុប​បណ្ដោះ​អាសន្ន​ការ​ងារ​ត្រៀម​បម្រុង រៀប​ចំ​សកម្ម​ភាព​អំណរ​ខួប​អនុស្សាវ​រីយ៍ ២០ ឆ្នាំ​បង្កើត​ក្រុង​កឹង​ធើ​ចំ​ណុះ​មជ្ឈិម (១/១/​២០០៤​-១/១/​២០២៤)។

 សម​មិត្ត ង្វៀង​វ៉ាន់​ហីវ សមាជិក​បម្រុង​នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ។

ចង្កោម​សកម្ម​ភាព​ឈាន​ដល់​ខួប​អនុស្សាវ​រីយ៍ ២០ ឆ្នាំ បង្កើត​ក្រុង​កឹងធើ​ចំ​ណុះ​មជ្ឈិម ប្រ​ព្រឹត្ត​ឡើង​លើ​វិស័យ​ជា​ច្រើន តាម​ការ​គ្រោង​ទុក​ មាន​សកម្ម​ភាព​សំ​ខាន់ៗ​ចំ​នួន​១៧។ ក្នុង​នោះ ចំ​ណុច​ស្នូល​គឺ៖ ពិធីអំណរ​ខួប​អនុស្សាវ​រីយ៍ ២០ ឆ្នាំ បង្កើត​ក្រុង​កឹង​ធើ​ចំ​ណុះ​មជ្ឈិម ដង្ហែ​ក្បួន​រថ​យន្ត​តុប​តែង​លម្អ​ ចលនា​ប្រ​ឡង​ប្រ​ណាំង​បង្កើត​ស្នា​ដៃ​អំ​ណរ​ខួប​អនុស្សាវ​រីយ៍ ២០ ឆ្នាំ​បង្កើត​ក្រុង​កឹង​ធើ​ចំណុះ​មជ្ឈិម ពិធី​ជួប​ជុំ​ថ្លែង​អំ​ណរ​គុណ​ចំពោះ​បុគ្គល​និង​សមូហភាព​ដែល​មាន​ស្នា​ដៃ រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​ក្រុង​កឹង​ធើ​រយៈ​ពេល ២០ ឆ្នាំ​កន្លង ។ល។ ទន្ទឹម​នឹង​នោះ នៅ​មាន​សកម្ម​ភាព​ជា​ច្រើន​ មាន​ដូច​ជា​ផ្សារ​ណាត់ ការ​តាំង​ពិព័រណ៍ “ក្រុង​កឹង​ធើ - ២០ ឆ្នាំ​សម្រេច​សមិទ្ធ​ផល​និង​អភិវឌ្ឍន៍”  សន្និ​សីទ​ជំ​រុញ​ដំ​ណើរ​ការ​វិនិយោគ​ក្រុង​កឹង​ធើ ពិធី​ប្រ​ឡង “បវរ​កញ្ញា​តីដូ” ផ្សារ​ណាត់​ទេសចរណ៍​អន្តរ​ជាតិ​វៀត​ណាម - VITM កឹង​ធើ​២០២៣ ធ្វើ បញ្ជី​កំ​ណត់​ត្រា​សង្ខេប​ក្រុង​កឹង​ធើ ២០ ឆ្នាំ កសាង​និង​អភិវឌ្ឍន៍​ ផលិតកម្ម​ភាព​យន្ត​ឯក​សារ ពិធី​បុណ្យ​បាឡុង​ហោះ កឹង​ធើ​រៀប​ចំ​ពានរង្វាន់​កីឡា​ផ្សេងៗ។

ក្នុង​កិច្ច​ប្រ​ជុំ សម​មិត្ត ង្វៀង​វ៉ាន់​ហីវ ចង្អុល​ការ​រៀប​ចំ​សកម្ម​ភាព​អំ​ណរ​ខួប​អនុស្សាវ​រីយ៍ ២០ ឆ្នាំ​បង្កើត​ក្រុង​កឹង​ធើ ចំ​ណុះ​មជ្ឈិម គប្បី​រៀប​ចំឡើង​ដោយ​ផ្ដុំ​លើ​ចំណុច​ស្នូល ខ្លឹម​សារ​ស៊ី​ជម្រៅ គុណ​ភាព​និង​បង្ក​បាន​ភាព​សាយ​ភាយ។ គ្រប់​មន្ទីរ ផ្នែក​និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខ័ណ្ឌ ស្រុក ម្ចាស់​ការ​រវៀស​រវៃ ច្នៃ​ប្រតិដ្ឋ​ក្នុង​ការ​អនុវត្ត​ភារ​កិច្ច ការ​ងារ​ បាន​ប្រ​គល់; រៀប​ចំ​ប្លង់​ខ្លឹម​សារ​សកម្ម​ភាព​ត្រូវ​មាន​សញ្ញា​សម្គាល់។ ជា​ពិ​សេស ផ្ដុំ​កម្លាំង​អនុវត្ត​សម្រេច​លក្ខឋាន​សេដ្ឋ​កិច្ច - សង្គម ឆ្នាំ​២០២៣; អនុវត្ត​សម្រេច​គម្រោង​សំ​ណង់​សំខាន់ៗ ចាប់​អារម្មណ៍​ពិសេស​ដល់​ការ​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​របស់​ប្រ​ជា​ជន; ជំ​រុញ​ល្បឿន​ដំ​ណើរ​ការ​ដើម្បី​ប្រកាស​រៀប​ចំ​គម្រោង​ក្រុង​កឹង​ធើ អាណត្តិ​កាល ២០២១-២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ ២០៥០ ក្នុង​ឱកាស​ខួប​អនុស្សាវ​រីយ៍ ២០ ឆ្នាំបង្កើត​ក្រុង​កឹង​ធើ​ចំ​ណុះ​មជ្ឈិម៕

                                          អាយ​ឡាម - ថាច់​ធី

ចែករំលែកអត្ថបទ