វិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ រៀបចំ “ពិធីជួបជុំអំណរបុណ្យសែនដូនតា លើកកម្ពស់ប្រពៃណីដឹងគុណនិងតបគុណចំពោះបុព្វការីជន”
ប្រធានរដ្ឋសភា វឿងឌិញហ្វែ ប្រគេនអំណោយព្រះឧបជ្ឈាយ៍ តាំងណូ
ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត។
លោក ង្វៀងធឹកហៀង អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ថ្លែងការណ៍ក្នុង “ពិធីជួបជុំអំណរបុណ្យសែនដូនតា លើកកម្ពស់ប្រពៃណីដឹងគុណនិងតបគុណចំពោះបុព្វការីជន” នៅវិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។ រូប៖ CTV
ទិដ្ឋភាព “ពិធីជួបជុំអំណរបុណ្យសែនដូនតា លើកកម្ពស់ប្រពៃណីដឹងគុណនិងតបគុណចំពោះបុព្វការីជន” នៅវិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ។ រូប៖ CTV
នាឱកាសពិធីបុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរឆ្នាំ ២០២៣ នៅខេត្តសុកត្រាំង សមមិត្ត វឿងឌិញហ្វែ ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូនៃរដ្ឋសភា មកសួរសុខទុក្ខ ប្រសិទ្ធពរពិធីបុណ្យសែនដូនតា និងជូនអំណោយដល់គណៈអភិបាលសមាគមពុទ្ធសាសនាខេត្ត សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ និងវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង។ អមដំណើរជាមួយមានសមមិត្ត ឡេមិញខៃ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួង ផ្នែកមជ្ឈិម មួយអន្លើដោយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង។
សមមិត្ត វឿងឌិញហ្វែ វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់ខេត្តក្នុងការដឹកនាំ ចង្អុលការផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ពាក់ព័ន្ធដល់ជនរួមជាតិភាគតិច និងដាក់ចេញនូវគោលនយោបាយឧបត្ថម្ភដាច់ដោយឡែកជាច្រើន។ ពិសេស គឺបង្កលក្ខណសម្បត្តិងាយស្រួលដើម្បីជនរួមជាតិភាគតិច សាសនា អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ ប្រវេណីដ៏ថ្លៃថ្លា; រៀបចំសកម្មភាពវប្បធម៌ ជំនឿសាសនាទៅតាមទំនៀមទម្លាប់ អនុវត្តតាមសេចក្ដីកំណត់របស់ច្បាប់។ ម្យ៉ាងទៀត ប្រធានរដ្ឋសភា ក៏បានស្ងើចសរសើរ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង អនុវត្តល្អនូវភារកិច្ចជាស្ពានតភ្ជាប់ រវាងព្រះសង្ឃ អ្នកមុខអ្នកការ ជនរួមជាតិខ្មែរ ជាមួយនឹងគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ និងអង្គការមហាជនគ្រប់លំដាប់ថ្នាក់ គឺជាមជ្ឈមណ្ឌលសាមគ្គីភាព ចលនាមាមីងខ្មែរសកម្មរៀនសូត្រ ពលកម្មផលិត លើកស្ទួយជីវភាព រួមចំណែកលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅភូមិភាគ។ ប្រធានរដ្ឋសភា បានគូសបញ្ជាក់៖ បក្សនិងរដ្ឋយើង តែងឯកភាពចំពោះទស្សនៈបណ្តាជនជាតិ សាសនា គឺជាចំណែកមួយមិនអាចកាត់ផ្តាច់ពីសហគមន៍ក្នុងចំណោមជនជាតិវៀតណាម និងអនុវត្តការឯកភាពនូវលក្ខខណ្ឌសមភាព សាមគ្គីភាព ឧបត្ថម្ភនិងជួយគ្នាទៅវិញទៅមក ឆ្ពោះទៅគោលដៅកសាងធ្លុងមហាសាមគ្គីទូទាំងជនជាតិ។ ទន្ទឹមនឹងនោះ រំពឹងថា ព្រះឧបជ្ឈាយ៍ ព្រះសង្ឃគ្រប់អង្គ បន្តពង្រីកនូវភាពជាគំរូ ការទទួលខុសត្រូវ សកម្មផ្សព្វផ្សាយ ចលនាជនរួមជាតិខ្មែរក្នុងខេត្ត ប្រតិបត្តិតាមគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ; សកម្មចូលរួមគាំទ្ររាល់ការបំផុសចលនាប្រឡងប្រណាំងស្នេហាជាតិ ចូរប្រុងប្រយ័ត្ន រក្សាសន្តិសុខនយោបាយសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម; ចលនាមាមីងខ្មែររក្សានិងពង្រីកជាងទៀតនូវតម្លៃវប្បធម៌ប្រពៃណីដ៏ថ្លៃថ្លារបស់ជនជាតិ។
ក្នុងឱកាសនេះ ប្រធានរដ្ឋសភានិងគណៈប្រតិភូ បានធ្វើជាកសិណសាក្សីដែលថ្នាក់ដឹកនាំសម្ព័ន្ធប្រេងសាំងវៀតណាម ជូនផ្លាកនិមិត្ត រូបទឹកប្រាក់ ៥ ពាន់លានដុង ឧបត្ថម្ភមូលនិធិដើម្បីអ្នកក្រក្នុងខេត្ត ដើម្បីសាងសង់ផ្ទះមហាសាមគ្គីចំនួន ១០០ ខ្នង ជូនគ្រួសារក្រីក្រ គ្រួសារ ប្រកៀកបន្ទាត់ក្រ ដែលមានជីវភាពខ្វះខាត។
* នាឱកាសពិធីបុណ្យសែនដូនតាឆ្នាំ ២០២៣ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ បានសហការជាមួយវិទ្យាស្ថានពុទ្ធ សាសនាទក្ខិណនិកាយខ្មែរ រៀបចំ “ពិធីជួបជុំអំណរបុណ្យសែនដូនតា លើកកម្ពស់ប្រពៃណីដឹងគុណនិងតបគុណចំពោះបុព្វការីជន” នៅវិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ខណ្ឌអូរម៉ូង ក្រុងកឹងធើផងដែរ។ ថ្លែងក្នុងពិធីជួបជុំ លោកង្វៀងធឹកហៀង អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានផ្តាំផ្ញើនូវបិយវាចាសួរសុខទុក្ខ នាឱកាសបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរផងដែរ។ អនុប្រធានគណៈកម្មាធិការប្រជាជនក្រុង ក៏បានជូនជាព័ត៌មាន រយៈពេលកន្លង ក្រុងកឹងធើ បានឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គីចំនួន ៨ ខ្នង និងចលនាទឹកប្រាក់បាន ២,២ ពាន់លានដុង ដើម្បីគិតគូរដល់ជនរួមជាតិខ្មែរ៕
លីធាន- លីសៀ