ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/10/2023 - 16:06

មហា​សន្និ​បា​ត​តំ​ណាង​សមាគម​ព្រះ​សង្ឃ​សាមគ្គីស្នេហា​ជាតិ ខេត្ត​​ត្រា​វិញ​សម្រេច​ជោគ​ជ័យ​ល្អ ​​

គណៈ​ប្រតិ​បត្តិ​ការ​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ត្រា​វិញ អាណត្តិ​កាល ២០២៣-​២០២៨ បង្ហាញ​មុខ​ក្នុង​មហា​សន្និ​បាត។ សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ត្រា​វិញ ទើប​រៀប​ចំជោគ​ជ័យ​មហា​សន្និ​បាត​តំណាង​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ខេត្ត​ត្រា​វិញ លើក​ទី​៨ អា​ណត្តិ​កាល ២០២៣​-២០២៨ មហា​សន្និ​បាត​មាន​ការ​ចូល​រួម​ពី​អ្នក​តំ​ណាង​ថ្នាក់​ដឹក​នាំ​ខេត្ត មន្ទីរ គណៈ ផ្នែក និង​ក្រុង​ប្រ​មាណ​ជាង ៤០០ អង្គ/នាក់។

គណៈ​ប្រតិ​បត្តិ​ការ​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ត្រា​វិញ អាណត្តិ​កាល ២០២៣-២០២៨ បង្ហាញ​មុខ​ក្នុង​មហា​សន្និ​បាត។

អា​ណត្តិ​កាល​កន្លង សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ខេត្ត​ត្រា​វិញ  ​តែង​ពង្រីក​កម្លាំង​មហា​សាមគ្គី​ទូទាំង​ជន​ជាតិសាមគ្គី​ទាំង​អ្នក​កាន់​សាសនា​កា​តូលិក​ និង​អ្នក​មិន​កាន់​សាសនា​កា​តូលិក។ សមា​គម​បាន​បញ្ចេញ​កម្លាំង​គិត​គូរ​ការ​រៀន​សូត្រ និង​ការ​បដិបត្តិ​ធម៌​របស់​ព្រះ​សង្ឃ ​និង​ពុទ្ធ​បរិស័ទ​ការ​ពារ​សិទ្ធិ​និង​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​ព្រះសង្ឃ និង​ពុទ្ធ​បរិស័ទ។

ឃោសនា ​ចលនា​ការ​អនុវត្ត​គោល​ការណ៍ គោល​ម៌ា​គា​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ រួម​ជា​មួយ​នឹង​បុព្វ​ហេតុ​ផ្លាស់​ថ្មី​ អភិវឌ្ឍន៍​និង​សមា​ហរណ​កម្ម​ប្រ​ទេស​ជាតិ។ ដើម្បី​គោល​ដៅ “ប្រ​ជា​ជន​សម្បូរ​សប្បាយ ​ប្រ​ទេស​ជាតិ​រឹង​មាំ ប្រជា​ធិប​តេយ្យ សម​ភាព​និង​អារ្យ​ធម៌”។

មហា​សន្និ​បាត​បាន​ជ្រើស​តាំង​តំ​​ណាង ៦៥ អង្គ​ ចូល​ក្នុង​គណៈ​ប្រតិ​បត្តិ​ការ​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ខេត្ត​ត្រា​វិញ លើក​ទី​៨ អា​ណត្តិ​កាល ២០២៣​-២០២៨ ក្នុង​នោះ គណៈ​ប្រ​ចាំ​ការ​មាន ២៥ អង្គ។ ព្រះ​ឧបជ្ឈាយ៍ បណ្ឌិត​ថាច់ សុខ​សាន្ត ត្រូវ​បាន​ជ្រើស​តាំង​បន្ត​កាន់​តំ​ណែង​ជា​ប្រ​ធាន​សមាគម។

ស្រប​ក្នុង​ឱកាស​នេះ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ ​ប្រ​ទាន​ប័ណ្ណ​សរ​សើរ​​ដល់​សមូហ​ភាព​ចំ​នួន ៩ និង​បុគ្គល​ចំ​នួន ២៧ អង្គ; គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត ប្រ​ទាន​លិ​ខិត​សរ​សើរ​ដល់​សមូហភាព​ចំ​នួន​៩ និង​បុគ្គល​ចំ​នួន ២២ អង្គ ដែល​មាន​ស្នាព្រះ​ហស្ត​ឆ្នើម​ក្នុង​អាណត្តិ​កាល ២០១៨​-២០២៣៕

​                       សើុង​ម៉ា​ល័យ​

ចែករំលែកអត្ថបទ