ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/10/2023 - 16:00

សុក​ត្រាំង:

ឃោសនា ផ្សព្វផ្សាយអំពីការប្រើប្រាស់ បច្ចេក​វិទ្យា​ព័ត៌​មាន​ដល់​អ្នក​មាន​ប្រជា​ប្រិយ ​​

គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង ទើប​សហការ​ជា​មួយ​ស្រុក ទី​រួម​ខេត្ត ​និង​ក្រុង​នានា រៀប​ចំ​កិច្ច​ប្រ​ជុំ​ហ្វឹក​ហ្វឺន​អំ​ពី​ការ​បណ្តុះ​បណ្តាល ​ឃោសនា ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ព័ត៌​មាន ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច ចំ​នួន​ ៣៥៦រូប។

 ទិដ្ឋ​ភាព​នៃ​កិច្ច​ប្រ​ជុំ។

ក្នុង​វគ្គ​ហ្វឹក​ហ្វឺន អ្នក​តំ​ណាង​ទាំង​ឡាយ​នឹង​បាន​ស្តាប់​ឃោស​និក​លើក​ឡើង​អំពី​ខ្លឹម​សារ​សំ​ខាន់ៗ ដូច​ជា៖ ការ​បញ្ជ្រាប  ផ្សព្វ​ផ្សាយ​ពី​ខ្លឹម​សារ​នៃ​សេចក្តី​សម្រេច​លេខ ០៧​-NQ/TU ចុះ​ថ្ងៃ​ទី ២៧/១០/​២០២១ របស់​គណៈ​ប្រតិ​បត្តិ​ការ បក្ខ​ភាគ​ខេត្ត​សុក​ត្រាំង នីតិកាល ​១៤​ ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ខេត្ត​សុក​ត្រាំង​ដល់​ឆ្នាំ ២០២៥ កំណត់​ទិស​ដៅ​ដល់​ឆ្នាំ ២០៣០; ការ​បញ្ជ្រាប ផ្សព្វ​ផ្សាយ​ពី​ខ្លឹម​សារ​នៃ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យាព័ត៌​មាន ឧបត្ថម្ភ​ជន​រួម​ជាតិ​ភាគ​តិច​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម; ណែ​នាំ​ប្រើ​ប្រាស់​ឧបករណ៍ បច្ចេក​វិជ្ជា​មូល​ដ្ឋាន កុំ​ព្យួ​ទ័រ ថេ​ប្លេត ទូរ​ស័ព្ទ​ឆ្លាត​វៃ; ណែ​នាំ​របៀប​ដំ​ឡើង​និង​ប្រើ​ប្រាស់​កម្មវិធី​ពល​រដ្ឋ​ឌីជី​ថល; ណែ​នាំ​  ស្វែង​រក​និង​ទាញ​យក​ព័ត៌​មាន​លើ​ប្រ​ព័ន្ធ​ច្រក​ទ្វារ​ព័ត៌​មាន​អេ​ឡិច​ត្រូនិក កា​សែត វិទ្យុ​របស់​ខេត្ត ជួយ​ដល់​ជន​រួម​ជាតិ​ភាគ​តិច​បាន​បង្ខិត​ជិត​គោល​ការណ៍ ទស្សនៈ​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ; ព័ត៌​មាន​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា; ណែ​នាំ​ចុះ​ឈ្មោះ​គណនី​ ស្វែង​រក​សេ​វា​កម្ម​សា​ធា​រណៈ​និង​ប្រើ​ប្រាស់​សេវា​កម្ម​កម្រិត ២ កម្រិត​ ៣ និង​កម្រិត ៤ របស់​ខេត្ត​ស្រុក ឃុំ; ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​អំ​ពី​ពាណិជ្ជ​កម្ម​អេ​ឡិច​ត្រូ​និក ណែ​នាំ​ចុះ​ឈ្មោះ​ល្វែង​ដាក់​លក់​ទំ​និញ ជួញ​ដូរ​ផលិត​ផល​លើ​ទី​ផ្សារ​ដោះ​ដូរ ពាណិជ្ជ​កម្ម​អេ​ឡិច​ត្រូនិក​ជា​ដើម៕

                             លីធាន-មុនី

ចែករំលែកអត្ថបទ