ប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិនៅស្រុកថ្កូវ ខេត្តត្រាវិញ បានសហការជាមួយនឹងរដ្ឋអំណាចមូលដ្ឋាន និងអ្នកសប្បុរសធម៌ រៀបចំពិធីផ្តើមសាងសង់ផ្ទះមហាសាមគ្គី ជូនគ្រួសារលោកថាច់សារី នៅឃុំហាមយ៉ាង។ គ្រួសារលោកថាច់សារី ជាគ្រួសារឋិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ ប្រាក់ចំណូលមិនលំនឹង ផ្ទះចាស់ទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែគ្មានលទ្ធភាពសាងសង់។
ផ្តើមសាងសង់ផ្ទះមហាសាមគ្គីជូនគ្រួសារលោកថាច់សារី។
ចំពោះមុខស្ថានភាពនោះ ប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិនៅស្រុកថ្កូវ បានកៀរគរព្រះសង្ឃ ពុទ្ធបរិស័ទ និងអ្នកសប្បុរសធម៌ ឧបត្ថម្ភជាថវិកាចំនួន ៥៥ លានដុង សល់ពីនោះគឺគ្រួសារចំណាយដោយផ្ទាល់ដើម្បីសាងសង់ផ្ទះថ្មី៕
យោង៖ កាសែតយ៉ាកង៉ោ