ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/10/2023 - 17:32

ក្រុម​គ្រូពេទ្យ វេជ្ជ​បណ្ឌិត​វៀត​ណាម​ពិនិត្យ​និង​ព្យា​បាល​ជំងឺ​ជូន​អ្នក​ក្រ​នៅ​កម្ពុជា

គណៈ​កម្មា​ធិការ​ទទួល​បន្ទុក​ខាង​ជន​ជាតិ​វៀត​ណាម​នៅ​ប្រ​ទេស​ក្រៅ ​ក្រុង​ហូជី​មិញ បាន​សហ​ការ​ជា​មួយ​នឹង​សហ​ព័ន្ធ​បណ្តា​អង្គ​ការ​មិត្ត​ភាព​និង​សមាគម​គ្រូ​ពេទ្យ​វ័យ​ក្មេង​ក្រុង រៀប​ចំ​ពិនិត្យ​ជំងឺ ផ្តល់​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​និង​ជូន​អំ​ណោយ​ដល់​គ្រួសារ​មាន​ដើម​កំ​ណើត​វៀត​​ណាម និង​ប្រ​ជា​ជន​ខ្មែរ​ចំ​នួន ៣០០ គ្រួសារ​នៅ​កម្ពុជា​ដែល​មាន​ស្ថាន​ភាព​លំ​បាក។ អំ​ណោយ​មួយ​ចំណែកៗ រួម​មាន៖ សាច់​ងៀត ត្រី​កំ​ប៉ុង​ ទឹក​ដោះ​គោ នំ​ប្រេង​ឆា ទឹក​ត្រី​និង​មី​កញ្ចប់។

​​​លោក​ឯក​អគ្គ​រដ្ឋ​ទូត ង្វៀង​ហ្វី​តាំង អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​គ្រួសារ

​មួយ​ដែល​មាន​ដើម​កំ​ណើត​វៀត​ណាម។

នេះ​គឺ​ជា​សកម្ម​ភាព​បង្ហាញ​ពី​មនោ​សញ្ចេត​នា​និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹក​នាំ មូល​ដ្ឋាន​សុខា​ភិបាល អាជីវ​កម្ម​និង​ប្រ​ជា​ជន​ក្រុង​ហូជី​មិញ ចំ​ពោះ​អ្នក​មាន​ដើម​កំ​ណើត​វៀត​ណាម និង​ប្រ​ជា​ជន​ដែល​មាន​ស្ថាន​ភាព​លំ​​បាក​ដោយ​សារ​ជំងឺ Covid-១៩ នា​ពេល​កន្លង​នៅ​កម្ពុជា; រួម​ចំ​ណែក​ក្នុង​ការ​ពង្រីក​ចំ​ណង​មិត្ត​ភាព​ប្រ​វេណី​រវាង​ប្រ​ជា​ជន​ប្រ​ទេស​ទាំង​ពីរ​វៀត​ណាម​ និង​កម្ពុជា។ នៅ​រាល់​ទីតាំង​ដែល​ទៅ​ពិនិត្យ​ជំងឺ​ ក្រុម​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត ឱសថ​បណ្ឌិត​ក្រុង​ហូជី​មិញ បាន​រៀប​ចំ​ពិនិត្យ​ជំងឺ​ ពិគ្រោះ​សុខ​ភាព​និង​ផ្តល់​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ។

មាន​ប្រ​សាសន៍​ក្នុង​ព្រឹត្តិ​ការណ៍​នេះ  ឯក​អគ្គ​រដ្ឋ​ទូត​វៀត​ណាម​ប្រ​ចាំ​នៅ​កម្ពុជា លោក​ង្វៀង​ហ្វី​តាំង បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​អត្ថ​ន័យ​នៃ​ព្រឹត្តិ​ការណ៍​នេះ ពិសេស គឺ​នាំ​មក​ផល​ប្រ​យោជន៍​ជាក់​ស្តែង​ចំ​ពោះ​មាមីង​ដែល​មាន​ស្ថាន​ភាព​លំ​បាក តិច​មាន​លក្ខណៈ​បាន​បង្ខិត​ជិត​នឹង​សេវា​កម្ម ពិនិត្យ​ព្យា​បាល​ជំងឺ។

ស្រប​ឱកាស​នេះ​ដែរ លោក​លី​សុវណ្ណា​រឹទ្ធិ អភិបាល​រង​ខេត្ត​បន្ទាយ​មាន​ជ័យ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា បាន​មាន​ប្រសាសន៍​ថា សកម្ម​ភាព​នៃ​ការ​ពិនិត្យ​ជំងឺ​និង​ជូន​អំ​ណោយ​ដល់​មាមីង​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នា​ពេល​នេះ គឺ​សម​ស្រប​នឹង​កម្ម​វិធី​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា នីតិ​កាល VII ។ ក្នុង​នោះ មាន​ទិស​ដៅ​អាទិ​ភាព​អនុវត្ត​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ដល់​គ្រួសារ​ដែល​ងាយ​ប្រ​ឈម​នឹង​ស្ថាន​ភាព​លំ​បាក៕

         យោង៖ nhandan.vn-មុនី

ចែករំលែកអត្ថបទ