ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/09/2023 - 15:39

អនុរដ្ឋ​មន្ត្រី អនុប្រ​ធាន​គណៈកម្មា​ធិការ​ជន​ជាតិ ណុង​ក្វឹក​ត្វឹង ទទួល​ជួប​គណៈ​ប្រតិ​ភូ​តំណាង​អ្នក​មាន​ប្រ​ជា​ប្រិយ​ខេត្ត​ត្រា​វិញ

នៅ​ទី​ស្នាក់​ការ​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ អនុរដ្ឋមន្ត្រី អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ ណុង​ក្វឹក​ត្វឹង បាន​ទទួល​បដិ​សណ្ឋារៈ​យ៉ាង​រាក់​ទាក់ ចំ​ពោះ​គណៈប្រតិ​ភូ​តំ​ណាង​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ខេត្ត​ត្រា​វិញ ក្នុង​ឱកាស​ដែល​គណៈប្រតិ​ភូ​ទៅ​ទស្សនា​កិច្ច​សិក្សា​នៅ​ខេត្ត​នានា​នៃ​ភូមិ​ភាគ​ខាង​ជើង​និង​រដ្ឋ​ធានី​ហា​ណូយ។

​អនុរដ្ឋ​មន្ត្រី អនុប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ ណុង​ក្វឹក​ត្វឹង ជូន​វត្ថុ​អនុស្សាវ​រីយ៍​និង​ថត​រូប​ជា​មួយ​តំ​ណាង​អ្នក​មាន​ប្រ​ជា​ប្រិយ​ខេត្ត​ត្រា​វិញ។

របាយ​ការណ៍​សង្ខេប​ជូន​អនុរដ្ឋ​មន្ត្រី អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ ណុង​ក្វឹក​ត្វឹង អំពី​ស្ថាន​ភាព​នៅ​តំបន់​ជន​រួម​ជាតិ​ភាគ​តិច ក៏​ដូច​ជា​លទ្ធ​ផល​នៃ​ការ​ផ្សព្វ​ផ្សាយ​ពី​គោល​នយោ​បាយ​ជន​ជាតិ​នៅ ខេត្ត​ត្រា​វិញ​រយៈ​ពេល​កន្លង អនុប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ត្រា​វិញ លោក​ថាច់​មុនី ឱ្យដឹង៖ ត្រា​វិញ​ជា​ខេត្ត​ជាប់​មាត់​សមុទ្រ មាន​ប្រ​ជា​ជន​រស់​នៅ​ជាង ១,១ លាន​នាក់ ក្នុង​នោះ ជន​ជាតិ​កិញ​ស្រូប​អត្រា ៦៧,៧៦% ជន​ជាតិ​ខ្មែរ​ស្រូប​អត្រា ៣១,៥៣% ជន​ជាតិ​ចិន​ស្រូប​អត្រា ០,៦៦% និង​ជន​ជាតិ​ផ្សេងៗ​ស្រូប​អត្រា ០,០៥%។ ទូទាំង​ខេត្ត​មាន​គ្រឹះ​ស្ថាន​សាសនា​ចំ​នួន ៣៧៣ ក្នុង​នោះ វត្ត​ខ្មែរ​មាន ១៤៣ វត្ត ដោយ​មាន​ព្រះ​សង្ឃ ៣.៣៧១ អង្គ។

ប៉ុន្មាន​ឆ្នាំ​កន្លង ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​របស់​រដ្ឋ ឃើញ​ថា ស្ថាន​ភាព​ការ​រស់​នៅ​ការ​បង្ក​បង្កើន​ផល​ក្នុង​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​ខេត្ត​ត្រា​វិញ មាន​ការ​វិវឌ្ឍ​ជា​វិជ្ជ​មាន។ ក្នុង​ជីវ​ភាព​រស់​នៅ​របស់​ជន​រួម​ជាតិ​បណ្តា​ជន​ជាតិ អ្នក​មាន​ប្រជា​ប្រិយ​តែង​ពង្រីក​ល្អ​តួនាទី​ជា​ទី​បង្អែក​ដ៏​ទំ​នុក​ចិត្ត ជា​គំរូ​អនុវត្ត​គោល​ការណ៍ គោល​មាគ៌ា​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ និង​សេចក្តី​កំណត់​របស់​ភូមិ​ភាគ។ ខ្នះ​ខ្នែង​គាំ​ទ្រ ជួយ​ឧបត្ថម្ភ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច,រួម​ចំ​ណែក​កាត់​បន្ថយ​ភាព​ក្រីក្រ ចូល​រួម​កសាង​ជន​បទ​ថ្មី​និង​កៀរ​គរ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​នៅ​មូលដ្ឋាន។

ថ្លែង​ក្នុង​កិច្ច​ជំនួប​នេះ អនុរដ្ឋ​មន្ត្រី អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ ណុង​ក្វឹក​ត្វឹង បាន​កត់​សម្គាល់​និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំហឹង ក្នុង​ការ​រួម​ចំ​ណែក​របស់​កង​ជួរ​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ខេត្ត​ត្រា​វិញ។ អនុរដ្ឋ​មន្ត្រី អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ រំពឹង​ថា អ្នក​មាន​ប្រ​ជា​ប្រិយ​របស់​ខេត្ត បន្ត​ពង្រីក​យ៉ាង​ខ្លាំង​ក្លា​តួនាទី​របស់​ខ្លួន​ក្នុង​ការ​ផ្សព្វ​ផ្សាយ ចលនា ណែ​នាំ​ជន​រួម​ជាតិ អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ការ​ផលិត អំ​ពាវ​នាវ ចលនា​សប្បុ​រស​ជន​ឧបត្ថម្ភ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រីក្រ លើក​កម្ពស់​ស្មារតី​ជា​ប្រវេ​ណី “ស្លឹក​ជា​ពាស​ស្លឹក​ដាច់” ។ល។ ជា​និច្ច​កាល​ជិត​ដិត នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​តាម​ដាន ឃ្លាំ​មើល រួម​ដំ​ណើរ ក្នុង​ការ​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​ជន​ជាតិ៕

               យោង៖ គណៈ​កម្មា​ធិការ​ជន​ជាតិ-មុនី

ចែករំលែកអត្ថបទ