សម្ព័ន្ធ VSIP ផ្ដើមដំណើរជាផ្លូវការគម្រោងវិនិយោគសាងសង់ និងពាណិជ្ជកម្មហេដ្ឋារចនាសម្ព័ន្ធមណ្ឌលឧស្សាហកម្មវិញថាញ ដំណាក់កាល ១ (មណ្ឌលឧស្សាហកម្ម VSIP កឹងធើ) នៅឃុំវិញត្រិញ ស្រុកវិញថាញ ក្រុងកឹងធើ។
សមមិត្ត ង្វៀងវ៉ាន់ហីវ លេខាបក្សក្រុងកឹងធើ (ចុងខាងឆ្វេង) និងសមមិត្ត ត្រឹងវៀតទ្រឿង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ (ចុងខាងស្តាំ) ប្រគល់អនុស្សរណៈនៃការយោគយល់គ្នា សហប្រតិបត្តិការជាមួយវិនិយោគិន VSIP។
មណ្ឌលឧស្សាហកម្ម VSIP កឹងធើ គឺជាមណ្ឌលឧស្សាហកម្ម VSIP ទី ១៣ ក្នុងទូទាំងប្រទេស និងជាគម្រោងដំបូងនៅតំបន់វាលរាបទន្លេគឺវឡុង ។ គម្រោងនេះត្រូវបានគ្រោងទុកផ្ទៃដីសរុបចំនួន ៩០០ ហិកតា ហើយត្រូវបានរំពឹងថាពេលសាងសង់រួចរាល់ នឹងបង្កើតការងារធ្វើសម្រាប់កម្មករប្រមាណ ១០.០០០ នាក់ និងស្រូបទាញប្រមាណ ៣,៥ ពាន់លានដុល្លារ។ ដំណាក់កាល ១ មានផ្ទៃដី ២៩៣,៧ ហិកតា សរុបទុនវិនិយោគ ៣.៧១៧,៩ពាន់លានដុង; នៅពេលសាងសង់សម្រេច និងដាក់ឱ្យដំណើរការនឹងបង្កើតការងារសម្រាប់កម្មករពី២០០០០-៣០០០០នាក់។ គម្រោងនេះមានទីតាំងនៅចំណុចប្រសព្វយុទ្ធសាស្ត្ររវាងផ្លូវល្បឿនលឿនអ័ក្សទទឹង និងអ័ក្សបណ្តោយនៃតំបន់វាលរាបទន្លេគឺវឡុង ។ ជាប់ព្រំប្រទល់និងខេត្តចំនួន ៣៖ ដុងថាប, អាងយ៉ាង និងហូវយ៉ាង ងាយស្រួលក្នុងការតភ្ជាប់ជាមួយប្រព័ន្ធកំពង់ផែ ព្រលានយន្តហោះ និងសេវាផាសុកភាពរបស់មជ្ឈមណ្ឌលទីក្រុង។ VSIP កឹងធើ ត្រូវបានតម្រង់ទិសកសាងទម្រង់មណ្ឌលឧស្សាហកម្មឆ្លាតវៃ និងចីរភាព។ VSIP កឹងធើ កំណត់ទិសដៅក្លាយជាមជ្ឈមណ្ឌលកែច្នៃ និងចែកចាយស្បៀងអាហារដ៏ធំមួយនៅក្នុងតំបន់ភាគខាងត្បូង ដោយបង្កើតបណ្តាញ logistics “ពីមជ្ឈមណ្ឌលទៅកាន់កំពង់ផែ” និងហេដ្ឋារចនាសម្ព័ន្ធជំនួយ សំដៅគាំទ្រ ដ៏ល្អបំផុតសម្រាប់តម្រូវការអំពីខ្សែសង្វាក់ផ្គត់ផ្គង់របស់ វិនិយោគិន។ ទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ លើកកម្ពស់ជំហរក្រុងកឹងធើឱ្យក្លាយជាមជ្ឈមណ្ឌលកែច្នៃ និងចែកចាយស្បៀងអាហារដ៏សំខាន់របស់ភាគខាងត្បូងវៀតណាម។
ក្នុងក្របខ័ណ្ឌនៃពិធីផ្តើមដំណើរការនេះ VSIP បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយវិនិយោគិនចំនួន ១២ ដែលជួលដី និងសហការពាណិជ្ជកម្មនៅមណ្ឌលឧស្សាហកម្ម VSIP កឹងធើ ។ ទន្ទឹមនឹងនោះ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយ អគ្គក្រុមហ៊ុនតឹងកាងសៃហ្គង ដើម្បីផ្តល់នូវដំណោះស្រាយ ផ្នែក logistics ពេញលេញសម្រាប់អតិថិជន និងវិនិយោគិន បន្ទាប់បន្សំរបស់ VSIP ។ ក្រុងកឹងធើ បានផ្តល់អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការដល់វិនិយោគិន VSIP ស្តីពីការតម្រង់ទិសវិនិយោគបើកទូលាយមណ្ឌលឧស្សាហកម្ម៕
មិញហ្វៀង