ឧបនាយករដ្ឋមន្ត្រី ត្រឹងលឺវក្វាង ទើបដឹកនាំកិច្ចប្រជុំលើកទី ៤ របស់គណៈចង្អុលការមជ្ឈិម កម្មវិធីទិសដៅជាតិ ដំណាក់កាល២០២១-២០២៥ សរុបបណ្តោះអាសន្នស្ថានភាព អនុវត្តកម្មវិធីទិសដៅជាតិ ចាប់តាំងពីឆ្នាំ២០២១ មកទល់នឹងបច្ចុប្បន្ន ផ្សព្វផ្សាយភារកិច្ច ដំណោះស្រាយសំខាន់ៗនៅពេលខាងមុខ។
ទីតាំងតភ្ជាប់ប្រព័ន្ធអនឡាយក្រុងកឹងធើ លោកង្វៀងង៉ុកហែ អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ និងគ្រប់មន្ទីរគណៈ ផ្នែកពាក់ព័ន្ធចូលរួមកិច្ចប្រជុំ។
យោងតាមរបាយការណ៍របស់ក្រសួងផែនការនិងវិនិយោគចាប់តាំងពីឆ្នាំ ២០២១ មកទល់នឹងបច្ចុប្បន្ន អត្រាគ្រួសារក្រីក្រ មធ្យមភាគតំបន់ជនរួមជាតិភាគតិចក្នុងទូទាំងប្រទេសសម្រេច៣,៤% (បើប្រៀបធៀបនឹងទិសដៅខ្ពស់ជាង ៣% នៃផែនការប្រគល់ឱ្យ); គិតប៉ាន់ស្មានអត្រាគ្រួសារក្រីក្រតាមកម្រិតក្រីក្រពហុវិមាត្រដល់ឆ្នាំ២០២៣ នៅ២,៩៣% អត្រាគ្រួសារក្រីក្រនៅតាមស្រុកក្រមានប្រមាណ៣៣% អត្រាគ្រួសារជនជាតិភាគតិចក្រីក្រមានប្រមាណ ១៧,៨២% សម្រេចភាគកម្រិតតាមរដ្ឋសភា និងរដ្ឋាភិបាលប្រគល់ឱ្យ។ ទូទាំងប្រទេស មាន៦.០២២/៨.១៧៧ឃុំ សម្រេចបទដ្ឋានជនបទថ្មី (កើន១១,៣% បើប្រៀបធៀបនឹងចុងឆ្នាំ២០២០); អង្គភាពថ្នាក់ស្រុកចំនួន ២៦៣ ចំណុះខេត្ត ក្រុងចំណុះមជ្ឈិមចំនួន៥៨ បាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ទទួលស្គាល់អនុវត្តសម្រេចភារកិច្ចសម្រេចបទដ្ឋានជនបទថ្មី; ខេត្ត ក្រុងចំណុះមជ្ឈិមចំនួន១៩ មានឃុំសម្រេចបទដ្ឋានជនបទថ្មី១០០%។
ថ្លែងក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី ត្រឹងលឺវក្វាង សំណូមពរភូមិភាគនានា គប្បីពង្រីកភាពម្ចាស់ការក្នុងដំណាក់ការផ្សព្វផ្សាយអនុវត្ត; បត់បែន គួបផ្សំរាល់ប្រភពទុនដើម្បីពន្លឿនការរំសាយថវិកា និងពង្រីកប្រកបដោយប្រសិទ្ធភាពប្រភពទុនសម្រាប់ការអនុវត្តកម្មវិធីទិសដៅជាតិលើភូមិសាស្ត្រ។ ទន្ទឹមនឹងនោះ ត្រូវសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់នូវលិខិតបទដ្ឋានគតិយុត្ត ផ្តើមពីនោះ បន្តដាក់សំណើទៅរដ្ឋាភិបាលនិងក្រសួង គណៈ ផ្នែកនានាដែលពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាដែលនៅខ្វះចន្លោះនិងជាប់ទាក់ទិនបានទាន់ពេល សំដៅលើកកម្ពស់ប្រសិទ្ធភាពអនុវត្តកម្មវិធីទិសដៅជាតិ៕
មីថាញ-មុនី