28/08/2023 - 15:51

មិន​គួរ​មើល​ស្រាល​ពេល​ត្រូវ​ឪម៉ាល​ទិច

ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗនេះ​ មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ថាញ​វ៉ូវ Medic បាក​លីវ ទើប​ជួយ​សង្គ្រោះ​ជោគ​ជ័យ​អ្នក​ជំងឺ​ត្រូវ​ឪម៉ាល​ទិច។ ឪម៉ាល​ទិច​អាច​បង្ក​ឱ្យ​មាន​អា​ការៈ​ប្រែ​ប្រួល​គ្រោះ​ថ្នាក់​ដល់​អា​យុ​ជី​វិត។

វេជ្ជ​បណ្ឌិត​ ង្វៀង​ហ្វាង​យៀង​ កំ​ពុង​ពិនិត្យ​សុខ​ភាព​អ្នក​ជំងឺ​ដែល​ត្រូវ​ឪម៉ាល់​
ទិច​ជាង​១២០​ទ្រនិច។

យោង​តាម​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ថាញ​វ៉ូវ Medic បាក​លីវ ដើម​ខែ​សីហា​ មន្ទីរ​ពេទ្យ​ទទួល​ព្យា​បាល​អ្នក​ជំងឺ​ម្នាក់​ ឈ្មោះ​ T.T.C.N អាយុ​៣៤​ឆ្នាំ​ នៅ​ស្រុក​វិញ​ឡើយ​ ត្រូវ​ឪម៉ាល់​ទិច​៧​ទ្រនិច។ អ្នក​ជំងឺ​ត្រូវ​បាន​នាំ​មក​កាន់​មន្ទីរ​ពេទ្យ​សង្គ្រោះ​ជា​បន្ទាន់​ក្នុង​ស្ថាន​ភាព​ ស្ពឹក​ចុង​អណ្តាត រឹង​ថ្គាម​ឡើង​ កន្ទួល​ក្រ​ហម​ពេញ​ខ្លួន​ ហត់ វិល​មុខ​ ពិបាក​ដង្ហើម សន្លប់​បាត់​ស្មារតី​។ល។ បន្ទាប់​ពី​ទទួល​អ្នក​ជំងឺ​ភ្លាម ក្រុម​វេជ្ជ​បណ្ឌិត​នៃ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ថាញ​វ៉ូវ Medic បាក​លីវ បាន​ធ្វើ​ការ​វាយ​តម្លៃ​ថា នេះ​ជា​ស្ថាន​ភាព​មាន​អា​ការៈ​ប្រែ​ប្រួល​ដ៏​គ្រោះ​ថ្នាក់​និង​ប្រតិ​កម្ម​កម្រិត​៣ ដោយ​សារ​ឪម៉ាល់​ទិច។ វេជ្ជ​បណ្ឌិត​បញ្ជា​ឱ្យ​សង្គ្រោះ​ជា​បន្ទាន់​ដល់​អ្នក​ជំងឺ​ មាន​ដូច៖ បញ្ចូល​សេរ៉ូម ជំ​នួយ​អ៊ុក​ស៊ី​ហ្សែន។ល។ បន្ទាប់​ពី​ព្យា​បាល​ សកម្ម​ជាង​៣ម៉ោង​ ស្ថាន​ភាព​សុខ​ភាព​របស់​អ្នក​ជំងឺ​មាន​ភាព​លំ​នឹង​ ជីព​ចរ សម្ពាធ​ឈាម​ ចង្វាក់​ដង្ហើម​និង​មុខ​ងារ​ផ្សេង​ៗទៀត​ក្នុង​ប្រ​ព័ន្ធ​រាង​កាយ​មាន​ភាព​ធម្ម​តា​ឡើង​វិញ។ ក្រោយ​ពី​សម្រាក​ព្យា​បាល​អស់​រយៈ​ពេល​៥​ថ្ងៃ​ អ្នក​ជំងឺ​ក៏​ជា​សះ​ស្បើយ។

ពី​មុន​ មន្ទីរ​ពេទ្យ​ក៏​បាន​សង្គ្រោះ​ជោគ​ជ័យ​អ្នក​ជំងឺ​ម្នាក់​ឈ្មោះ​ P.V.T អា​យុ​៦៨​ឆ្នាំ​ នៅ​ឃុំ​ហឹង​ភូ ស្រុក​ភឿក​ឡុង​ ត្រូវ​ឪម៉ាល់​ទិច​ជាង​ ១២០​ទ្រ​និច នៅ​ច្រើន​កន្លែង​លើ​រាង​កាយ។ អ្នក​ជំងឺ​ត្រូវ​បាន​នាំ​មក​កាន់​មន្ទីរ​ពេទ្យ​ក្នុង​ស្ថាន​ភាព​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​ ពិ​បាក​ដង្ហើម សម្ពាធ​ឈាម​ខ្ពស់​ឡើង​កន្ទួល​ក្រ​ហម​ពេញ​ខ្លួន។ល។ បន្ទាប់​ពី​ធ្វើ​រោគ​វិនិច្ឆ័យ​ វេជ្ជ​បណ្ឌិត​ ប្រាប់​ថា នេះ​ជា​ករណី​ត្រូវ​ឪម៉ាល់​ទិច​ច្រើន​ទ្រ​និច​បង្ក​ឱ្យ​ប្រតិ​កម្ម​ ប៉ះ​ពាល់​ដល់​ប្រ​ព័ន្ធ​ជា​ច្រើន​ (ខ្សោយ​ផ្លូវ​ដង្ហើម ក្រ​លៀន ថ្លើម) វិបត្តិ​ឈាម​ កក​ធ្ងន់​ធ្ងរ​ ប្រ​ឈម​នឹង​ហា​និភ័យ​គ្រោះ​ថ្នាក់​ដល់​អា​យុ​ជីវិត។ ដូច្នេះ​ហើយ​ ក្រុម​វេជ្ជ​បណ្ឌិត​ បាន​ធ្វើ​ការ​លាង​ឈាម​ដើម្បី​ស្រូប​យក​ជាតិ​ពិស ផ្លាស់​ប្លា​ស្មា​និង​លាង​ឈាម​ជា​បន្ត​បន្ទាប់​(CRRT)។ល។ ក្រោយ​ពី​រយៈ​កាល​២១​ថ្ងៃ​ព្យា​បាល​សកម្ម​ពី​ក្រុម​វេជ្ជ​បណ្ឌិត​ឯក​ទេស​ អ្នក​ជំងឺ P.V T បាន​ជា​សះ​ស្បើយ។

យោង​តាម​វេជ្ជ​បណ្ឌិត​ឯក​ទេស​ I ង្វៀង​ហ្វាង​យៀង​ អនុប្រ​ធាន​ផ្នែក​ប្រ​ពោធ​កម្ម​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ថាញ​វ៉ូវ Medic បាក​លីវ ពិសរបស់​ឪម៉ាល់​ខ្លាំ​ក្លា​និង​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។ តួយ៉ាង​ដូច​ករណី​អ្នក​ជំងឺ​ត្រូវ​ឪម៉ាល់​ទិច​ច្រើន​ទ្រ​និច ប្រ​សិន​បើ​មិន​បាន​ព្យា​បាល​ទាន់​ពេល​ អាច​ប្រ​ឈម​នឹង​ស្ថាន​ភាព​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ជា​ច្រើន​និង​ឈាន​ដល់​បាត់​បង់​ជីវិត។ ហេតុ​នេះ​ ប្រ​ជា​ជន​ដាច់​ខាត​មិន​គួរ​មើល​ស្រាល​ពេល​ត្រូវ​ឪម៉ាល់​ទិច ប្រ​សិន​បើ​ប្រ​ទះ​ឃើញ​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​ ដូច​៖ ហត់ ពិបាក​ដង្ហើម វិល​មុខ​ សន្លប់​បាត់​ស្មារតី​ ប្រ​ញាប់​នាំ​ទៅ​កាន់​មូល​ដ្ឋាន​សុខា​ភិបាល​ដែល​នៅ​ជិត​បំ​ផុត​ ដើម្បី​បាន​វេជ្ជ​បណ្ឌិត​សង្គ្រោះ​បន្ទាន់​និង​តាម​ដាន​ពិនិត្យ​ព្យា​បាល​ទាន់​ពេល​ ជៀស​វាង​ប្រ​ឈម​នឹង​ហា​និភ័យ​គ្រោះ​ថ្នាក់​ដល់​អា​យុជីវិត៕

  ថាញ​យ្វី-មុនី

ចែករំលែកអត្ថបទ