សមមិត្ត ង្វៀងវ៉ាន់ហីវ សមាជិកបម្រុងនៃគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ; សមមិត្ត ង្វៀងធឹកហៀង អនុប្រធានគណៈកម្មាធិការប្រជាជនក្រុង រួមជាមួយមន្ទីរ ស្ថាប័ន ក្រុងកឹងធើ ទើបទទួលស្វាគមន៍យ៉ាងរាក់ទាក់ចំពោះដំណើរបំពេញទស្សនកិច្ចនិងជួបធ្វើការនៅក្រុងកឹងធើរបស់ លោកច័ន្ទសូរិកាន អគ្គកុងស៊ុលនៃព្រះរាជាណាចក្រ កម្ពុជាប្រចាំនៅក្រុងហូជីមិញ។
សមមិត្ត ង្វៀងវ៉ាន់ហីវ លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ (ខាងស្ដាំ) ទទួលស្វាគមន៍លោកច័ន្ទ សូរិកានអគ្គកុងស៊ុលនៃព្រះរាជាណាចក្ររកម្ពុជាប្រចាំនៅក្រុងហូជីមិញ។
ក្នុងឱកាសជួបធ្វើការ សមមិត្ត ង្វៀងវ៉ាន់ហីវ ស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចរបស់អគ្គកុងស៊ុល ទន្ទឹមនឹងនោះ អបអរសាទរចំពោះសមិទ្ធផលសំខាន់ៗដែលកម្ពុជាសម្រេចបានរយៈពេលកន្លង ពិសេសគឺជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៧របស់កម្ពុជា។ លោកលេខាគណៈកម្មាធិការបក្សក្រុង រំពឹងថា ក្នុងពេលខាងមុខ កិច្ចទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពល្អប្រសើររវាងប្រទេសទាំងពីរ និយាយរួម ក្រុងកឹងធើ និងដៃគូសហការឯទៀតរបស់កម្ពុជានិយាយដោយឡែកនឹងកាន់តែមាំមួន រីកចម្រើន។
ថ្នាក់ដឹកនាំក្រុងកឹងធើថតរូបអនុស្សាវរីយ៍ រួមជាមួយនឹងគណៈប្រតិភូអគ្គកុងស៊ុលនៃ
ព្រះរាជាណាចក្រកម្ពុជាប្រចាំនៅក្រុងហូជីមិញ។
លោកច័ន្ទ សូរិកាន អរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅរបស់ថ្នាក់ដឹកនាំក្រុងកឹងធើ បង្ហាញនូវភាពសប្បាយរីករាយចំពោះចំណងមិត្តភាព សហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែរីកចម្រើនខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយកាន់តែស៊ីជម្រៅ ជាក់ស្ដែងនិងប្រសិទ្ធភាព។ ចាប់អារម្មណ៍បំផុត វៀតណាមគឺជាប្រទេសឈរលំដាប់ទី៣ ក្នុងចំណោមប្រទេសដែលវិនិយោគនៅកម្ពុជា។ លោកច័ន្ទ សូរិកាន បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រុងកឹងធើ បានជួយដល់កម្ពុជាលើវិស័យជាច្រើនក្នុងរយៈ ពេលកន្លង ជាពិសេសគឺការជួយបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស។ ជាមួយនឹងគោលលំនាំ “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រវេណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឋិតថេរយូរអង្វែង” លោកច័ន្ទ សូរិកាន សន្យានឹងបង្កគ្រប់លក្ខណៈងាយស្រួលក្នុងការបង្កើនទំនាក់ទំនងវិនិយោគ សហប្រតិបត្តិការរវាងកម្ពុជា និងក្រុងកឹងធើ ក្នុងពេលខាងមុខ៕
ហុងវ៉ឹង-ពេជ្រសឿន