ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

21/08/2023 - 17:03

សុក​ត្រាំង៖

ស្ងើច​សរ​សើរ​និង​ផ្តល់​កិត្តិ​យស​ដល់​គំរូ​ឆ្នើម​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច

គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង ទើប​រៀប​ចំ​ពិធី​ជួប​ជុំ​ស្ងើច​សរ​សើរ​ និង​ផ្តល់​កិត្តិ​យស​ដល់​គំរូ​ឆ្នើម​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​៥០០​អង្គ​និង​រូប​។  នេះ​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​គំរូ​ឆ្នើម ឈាន​មុខ​ក្នុង​សកម្ម​ភាព​ចលនា​ប្រ​ឡង​ប្រ​ណាំង​របស់​ភូមិ​ភាគ។

អ្នក​តំ​ណាង​ទាំង​ឡាយ​ចូល​រួម​ក្នុង​ពិធី​ជួប​ជុំ។

រយៈ​កាល​៥​ឆ្នាំ​កន្លង​ ពង្រីក​តួនាទី​ជា​កម្លាំង​ស្នូល និង​ជាស្ពាន​តភ្ជាប់​ដ៏​សំ​ខាន់​រវាង​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​និង​ជន​រួម​ជាតិ​ភាគ​តិច ក្នុង​នោះ​ អ្នក​មាន​ប្រជា​ប្រិយ​បាន​រួម​ចំ​ណែក​ជាក់​ស្តែង​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ ព្រម​ទាំង​ចលនា​ជន​រួម​ជាតិ​បណ្តា​ជន​ជាតិ​គោ​រព​ប្រតិ​បត្តិ​ល្អ​តាម​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ; ពិសេស​គឺ​គោលន​យោ​បាយ​ជន​ជាតិ​និង​កសាង​ធ្លុង​មហា​សាម​គ្គី​ជន​ជាតិ​ រួម​ចំ​ណែក​ធានា​ក្នុង​ការ​ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច។ ទន្ទឹម​នឹង​នោះ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ថែម​ទាំង​ចលនា​ជន​រួម​ជាតិ​ភាគ​តិច​សកម្ម​ចូល​រួម​ចលនា​កសាង​ជន​បទ​ថ្មី​; ចលនា​សប្បុ​រស​ជន​រួម​ចំ​ណែក​ទឹក​ប្រាក់​ជាង​១០០​ពាន់​លាន​ដុង​ ដើម្បី​សាង​សង់​ផ្ទះ​ ផ្ដល់​ជូន​អា​ហារូប​ករណ៍​ អំ​ណោយ​និង​ព្យា​បាល​ជំងឺ​ជូន​អ្នក​ក្រ។ល។

អនុ​លេខា​ប្រចាំ​ការ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង លោក​ស្រី ហូធី​កឹម​ដាវ​ ស្ងើច​សរ​សើរ​ចំ​ពោះ​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​របស់​អ្នក​មាន​ប្រជា​ប្រិយ។ ព្រម​ទាំង​រំ​ពឹង​ថា អ្នក​មាន​ប្រ​ជា​ប្រិយ​នឹង​បន្ត​ជា​គំរូ ពង្រីក​ស្មារតី​កសាង​ធ្លុងមហា​សាមគ្គី​ជន​ជាតិ​ ផ្សព្វ​ផ្សាយ​ចលនា​ជន​រួម​ជាតិ​ភាគ​តិច​អនុ​វត្ត​ម៉ឺង​ម៉ាត់​ច្បាប់​របស់​រដ្ឋ​ ដើម្បី​រួម​ចំ​ណែក​ព្រួត​ដៃ​ កសាង​មាតុ​ភូមិ​កាន់​តែ​សម្បូរ​សប្បាយ៕

  លីធាន​-មុនី

ចែករំលែកអត្ថបទ