ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/08/2023 - 16:48

ព្រះ​ឧបជ្ឈាយ៍ ហ៊ឺវ​ហិន​ បន្ត​តែង​តាំង​ជា​ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​បាក​លីវ​

សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​បាក​លីវ​ ទើប​រៀប​ចំ​មហា​សន្និ​បាត​លើក​ទី​៧ អា​ណត្តិ​កាល​ ២០២៣-២០២៨ ប្រ​កប​ដោយ​ជោគ​ជ័យ។​

​ថ្នា​ក់​ដឹក​នាំ​ខេត្ត​ ជូន​បាច់​ផ្កា​អប​អរ​សា​ទរ​ដល់​គណៈ​ប្រ​តិបត្តិ​ការ​ថ្មី។​

សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​បាក​លីវ​ បាន​សាមគ្គី​ ជម្នះ​លំ​បាក​ ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​ ចលនា​មា​មីង​ពុទ្ធ​បរិស័ទ​អនុវត្ត​ល្អ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​; អនុវត្ត​ល្អ​ការ​ងារ​អប់រំ ថែ​រក្សា​អភិរក្ស​និង​ពង្រីក​ទំ​នៀម​ទម្លាប់​ប្រ​ពៃ​ណី​ដ៏​ថ្លៃ​ថ្លា​ អត្ត​សញ្ញាណ​ វប្ប​ធម៌​ជន​ជាតិ​ និង​ការ​គោ​រព​ជំ​នឿ​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ​។​ ក្រៅ​ពី​នោះ​ សមា​គម​នៅ​ទាំង​អនុវត្ត​ល្អ​ការ​ងារ​សុខុ​មាល​ភាព​សង្គម​ បវារ​ណា​ជន​រួម​ជាតិ​រួម​វិភាគ​ទាន​ដើម្បី​សង់​ផ្ទះ​ ឧបការ​គុណ​ ផ្ទះ​មេត្តា​ធម៌​ ផ្ទះ​មហា​សាមគ្គី​ រួម​វិភាគ​ទាន​មូល​និធិ​ “ដើម្បី​អ្នក​ក្រ” មូល​និធិ​សុខុមាល​ភាព​សង្គម​ មូល​និធិ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ Covid- ១៩; បរិច្ចាគ​ដី​សាង​សង់​សាលា​រៀន​ កសាង​ស្ពាន​ ផ្លូវ​ជន​បទ។ល។​ សរុប​ជា​ទឹក​ប្រាក់​ជាង​ ១២ ពាន់​លាន​ដុង។​

អា​ណត្តិ​កាល​ ២០២៣​-២០២៨ មហា​សន្និ​បាត​បាន​ដាក់​ចេញ​ទិស​ដៅ​ គឺបន្ត​ការ​កសាង​ពង្រឹង​ និង​ពង្រីក​អង្គ​ការ​សមា​គម​កាន់​តែ​រឹង​មាំ; ចលនា​ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​វត្ត​និង​មាមីង​ពុទ្ធ​បរិស័ទ​គោ​រព​អនុវត្ត​ល្អ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ពិសេស​គឺគោល​នយោ​បាយ​ដែល​ជាប់​ពាក់​ព័ន្ធ​ដល់​សាសនា​ ជន​ជាតិ; អភិវឌ្ឍ​ផលិត​កម្ម​ លើក​កម្ពស់​ជីវ​ភាព​និង​ថែ​រក្សា​អភិរក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ។ល។​ មហា​សន្និ​បាត​ តំ​ណាង​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​បាក​លីវ​ លើក​ទី​៧ អា​ណត្តិ​កាល​ ២០២៣​-២០២៨ បាន​តែង​តាំង​គណៈ​ប្រ​តិបត្តិ​ការ​រួម​ ២២ អង្គ​ គណៈ​ប្រ​ចាំ​ការ​នៃ​សមា​គម​ ៧ អង្គ​។​ ព្រះ​ឧបជ្ឈាយ៍ ហ៊ឺវ​ហិន​ បាន​បន្ត​តែង​តាំង​ជា​ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​ លើក​ទី​៧ អា​ណត្តិ​កាល​ ២០២៣​-២០២៨៕​ 

               យ្វី​អាញ់-មុនី​

ចែករំលែកអត្ថបទ