ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/08/2023 - 16:48

គណៈ​ប្រ​ជា​ចលនា​មជ្ឈិម​ ​ ត្រួត​ពិនិត្យ​ការ​អនុវត្ត​សេចក្តី​ប្រ​កាស​ ​បទ​បញ្ជា​ជាប់​ពាក់​ព័ន្ធ​ដល់​អ្នក​កាន់​សាសនា​ហ្វាហាវ និង​ជន​រួម​ជាតិ​ខ្មែរ​

(កឹង​ធើ) - គណៈ​ប្រតិ​ភូ​ត្រួត​ពិនិត្យ​របស់​គណៈ​ប្រ​ជា​ចលនា​មជ្ឈិម​ ដឹក​នាំ​ដោយ​សម​មិត្ត​ ឌោ​វ៉ាន់​ភើយ អនុប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​មជ្ឈិម​ បាន​អញ្ជើញ​មក​ធ្វើ​ការ​ជា​មួយ​នឹង​ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ អំ​ពី​លទ្ធ​ផល​២៥​ឆ្នាំ​អនុវត្ត​សេចក្តី​ប្រ​កាស​លេខ​ ១៦៥-TB/TW របស់​គណៈ​អចិ​ន្ត្រៃយ៍​នៃ​ការិ​យា​ល័យ​នយោ​បាយ​ ស្តី​ពី​គោល​ការណ៍​ចំ​ពោះ​សាសនា​ហ្វា​ហាវ​ក្នុង​ស្ថាន​ភាព​ថ្មី​ និង​៥​ឆ្នាំ​អនុវត្ត​បទ​បញ្ជា​លេខ​ ១៩-CT/TW របស់​គណៈ​លេខា​ ស្តីពី​បង្កើន​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ស្ថាន​ភាព​ថ្មី។​

 សមមិត្ត​ឌោវ៉ាន់​ភើយ អនុប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​មជ្ឈិម​ ថ្លែង​យោ​បល់​ក្នុង​ឱកាស​ធ្វើ​ការ។​
  រូបថត៖ ង៉ុកក្វៀង។

អនុវត្ត​សេច​ក្តី​ប្រ​កាស​លេខ​ ១៦៥-TB/TW គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ រណសិរ្ស​ និង​អង្គ​ការ​នយោ​បាយ​-សង្គម​គ្រប់​លំ​ដាប់​ថ្នាក់​ បាន​ពង្រីក​តួនា​ទី ការ​ទទួល​ខុស​ត្រូវ​ អនុវត្ត​ប្រ​កប​ដោយ​ភាព​បត់​បែន​និង​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ សមស្រប​ជា​មួយ​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​ភូមិ​ភាគ​ អង្គ​ភាព។​ តួនា​ទី​របស់​រណ​សិរ្ស​ អង្គ​ការ​នយោ​បាយ​-សង្គម​នា​នា​ក្នុង​ការ​ឃោ​សនា​ ចលនា​ ប្រ​មូល​ផ្តុំ​អ្នក​មុខ​អ្នក​ការ​ អ្នក​កាន់​សាសនា​ហ្វា​ហាវ ចូល​រួម​ចលនា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ វប្ប​ធម៌​សង្គម​ នៅ​ភូមិ​ភាគ​ត្រូវ​បាន​ពង្រីក​ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​អនុវត្ត​ជោគ​ជ័យ​ទិស​ដៅ​អភិវឌ្ឍ​របស់​ក្រុង។​

ក្នុង​អំ​ឡុង​៥ឆ្នាំ​អនុវត្ត​បទ​បញ្ជា​លេខ​ ១៩-CT/TW គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ រណ​សិរ្ស​ និង​អង្គ​ការ​នយោ​បាយ​-សង្គម​ក្រុង​ គ្រប់​លំ​ដាប់​ថ្នាក់​ តែង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ ជំ​រុញ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ; ជីវ​ភាព​វប្ប​ធម៌​សម្ភារ​ ស្មារតី​របស់​ជន​រួម​ជាតិ​ភាគ​តិច​ត្រូវ​បាន​លើក​កម្ពស់​ជា​សន្សឹម​ៗ​កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។​ ដល់​ចុង​ឆ្នាំ​២០២២ ចំ​នួន​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ថយ​ចុះ​នៅ​ត្រឹម​តែ ៩៥ គ្រួ​សារ​ ស្រូប​អត្រា​១,៥% នៃ​ចំ​នួន​គ្រួ​សារ​ខ្មែរ​រួម។​ តម្លៃ​វប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ បាន​ថែ​រក្សា​និង​ពង្រីក​; ជន​រួម​ជាតិ​អនុវត្ត​បាន​ល្អ​នូវ​កាតព្វ​កិច្ច​ពល​រដ្ឋ​ ឧបត្ថម្ភ​គាំ​ទ្រគ្នា​ក្នុង​ការ​ផលិត​និង​ជីវ​ភាព​ ហើយ​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​ជា​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់។​

ថ្លែង​ក្នុង​ឱកាស​ធ្វើ​ការ​ សម​មិត្ត​ឌោ​វ៉ាន់​ភើយ បាន​វាយ​តម្លៃ​ខ្ពស់​នូវ​លទ្ធ​ផល​ដែល​សម្រេច​បាន​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ រណសិរ្ស​ អង្គ​ការ​មហា​ជន​ នយោ​បាយ​-សង្គម​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ក្រុង​កឹង​ធើ ដែល​បាន​អនុវត្ត​សេចក្តី​ប្រ​កាស​លេខ​១៦៥-TB/TW និង​បទ​បញ្ជា​លេខ​ ១៩-CT/TW។​ សម​មិត្ត​ សំ​ណូម​ពរ​ថ្នាក់​ដឹក​នាំ​ក្រុង​ បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ឃោ​សនា​ ចលនា​ ពង្រីក​តួនា​ទី អ្នក​កាន់​សាសនា​ហ្វា​ហាវ ក្នុង​ការ​កសាង​ប្រ​ទេស​ជាតិ​; ពង្រីក​បក្ខ​ជន​ ក៏​ដូច​ជា​កសាង​កម្លាំង​ស្នូល​របស់​អ្នក​កាន់​សាសនា​ហ្វា​ហាវ។​ អំ​ពី​អនុវត្ត​បទ​បញ្ជា​លេខ​ ១៩-CT/TW សម​មិត្ត​ សំ​ណូម​ពរ​ថ្នាក់​ដឹក​នាំ​ក្រុង​ ពង្រីក​តួនា​ទីរបស់​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​និង​ព្រះ​សង្ឃ​; ប្រ​មូល​ផ្តុំ​ប្រ​ភព​ធន​ធាន​គិត​គូរ​ដល់​ជន​រួម​ជាតិ​ខ្មែរ​អំ​ពី​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ចីរ​ភាព​ បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ យក​ចិត្ត​ទុក​ដាក់​ដល់​ការ​បង្រៀន​ភាសា​ និង​អក្សរ​សាស្រ្ត​ ដើម្បី​អភិរក្ស​និង​ពង្រីក​វប្ប​ធម៌​ជន​ជាតិ៕​

                               ថាញ​ធី - វិមាន​​

ចែករំលែកអត្ថបទ