យោងតាមគណៈកម្មាធិប្រជាជនខេត្តអាងយ៉ាង ឆ្នាំ២០២២ និង២០២៣ ខេត្តបានបែងចែកកញ្ចប់ថវិកាជាង ៣០ ពាន់លានដុងដល់គ្រឹះស្ថានអប់រំវិជ្ជាជីវៈចំណុះតំបន់ជនរួមជាតិភាគតិច។ ក្នុងនោះ ថវិកាឧបត្ថម្ភកែលម្អ ជួសជុលមូលដ្ឋាន សម្ភារៈ និងវិនិយោគបំពាក់ឧបករណ៍បណ្ដុះបណ្ដាល ប្រមាណជាង ២៧ ពាន់លានដុង; បង្កើនសមត្ថភាពពង្រីកកងជួរកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀន ការឃោសនាផ្សព្វផ្សាយ តម្រង់ទិសការងារ ផ្ដើមអាជីពប្រមាណ ៣ ពាន់លានដុង។ ទន្ទឹមនឹងនោះ នៅតាមគ្រឹះស្ថានអប់រំវិជ្ជាជីវៈ ជានិច្ចកាលតែងមានការផ្លាស់ថ្មី ធ្វើពិពិធកម្មរូបភាព ផ្សព្វផ្សាយ ផ្ដល់ពិគ្រោះតម្រង់ទិសការងារដល់សិស្ស និងពលករជាជនរួមជាតិខ្មែរ។ ឆ្លងតាមរយៈនោះ ជាជំហានៗជួយដល់ជនរួមជាតិទទួលព័ត៌មានបានលឿនពីការជ្រើសសិស្សរៀនរបរ គោលនយោបាយឧបត្ថម្ភបណ្ដុះបណ្ដាល ដើម្បីជ្រើសរើសមុខរបរសមស្របជាមួយនឹងសមត្ថភាព មុខជំនាញ បំណងប្រាថ្នារបស់ខ្លួន ហើយសមស្របនឹងលក្ខណៈសេដ្ឋកិច្ចគ្រួសារ និងតម្រូវការទីផ្សារការងារ។
ជ្រុងមួយនៃបរិវេណសាលាមធ្យមសិក្សាវិជ្ជាជីវៈជនជាតិអន្តេវាសិកអាងយ៉ាង។
ដំណាក់កាល ២០១៨ - ២០២៣ ទូទាំងខេត្តអាងយ៉ាង ជ្រើសរើសបណ្ដុះបណ្ដាលសិស្ស និស្សិតនិងសិក្ខាកាមជាជនជាតិខ្មែរជាង ៥.០៤០ នាក់។ ផ្សព្វផ្សាយដំណើរការអនុវត្តគោលនយោបាយឧបត្ថម្ភបណ្ដុះបណ្ដាលវិជ្ជាជីវៈជាង ៣.៧០០ នាក់។ គោលនយោបាយអន្តេវាសិកតាមសេចក្ដីសម្រេចលេខ ៥៣/២០១៥/QĐ-TTg ដល់សិស្ស និស្សិតរៀនមធ្យមសិក្សាវិជ្ជាជីវៈ អនុមហាវិទ្យាល័យ ៤៤០ លើកនាក់ ជាមួយនឹងថវិកាឧបត្ថម្ភ តាមរយៈគោលនយោបាយផ្សេងៗរបស់មជ្ឈិមនិងមូលដ្ឋានជាង១៥ពាន់លានដុង៕
ថាញឡុង-ពេជ្រសឿន