ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

31/07/2023 - 16:46

សុក​ត្រាំង​ អនុវត្ត​ល្អ​គោល​នយោ​បាយ​អភិវឌ្ឍ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​

លោក​ត្រេវ​តាយ​វិញ​ អនុប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​មជ្ឈិម​ ទើប​ធ្វើ​ជា​ប្រ​ធាន​ក្រុម​គណៈ​ប្រ​តិភូ​ អញ្ជើញ​មក​ធ្វើ​ការ​ជា​មួយ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ អំ​ពី​ការ​ត្រួត​ពិនិត្យ​ រយៈ​ពេល​ ៥ ឆ្នាំ​អនុវត្ត​បទ​បញ្ជា​លេខ​ ១៩ របស់​គណៈ​លេខា​ ស្តីពី​ការ​ពង្រឹង​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ស្ថាន​ភាព​ថ្មី​ (ហៅ​កាត់​ថា​ បទ​បញ្ជា​លេខ​១៩)។​

ទិដ្ឋ​ភាព​នៃ​ពិធី​ធ្វើ​ការ។​

ក្រោយ​រយៈ​ពេល​៥ឆ្នាំ​ ផ្សព្វ​ផ្សាយ​អនុវត្ត​បទ​បញ្ជា​លេខ​ ១៩ ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ខ្មែរ​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជ​មាន​ច្រើន​ ជីវ​ភាព​សម្ភារៈ ស្មារតី​ របស់​ប្រ​ជា​ជន​មាន​ភាព​ប្រ​សើរ​ឡើង​ អត្រា​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ក្រី​ក្រ​ថយ​ចុះ​ជាង​ ៤,៥% /ឆ្នាំ​; ការ​ងារ​អប់រំ​និង​បណ្ដុះ​បណ្ដាល​ត្រូវ​បាន​កែ​លម្អ​ ប្រ​ព័ន្ធ​សាលា​អន្តេ​វា​សិក​ ត្រូវ​បាន​សាង​សង់​នៅ​រាល់​ស្រុក​ ទីរួម​ខេត្ត​ ក្រុង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​; វប្បធម៌​ប្រ​ពៃ​ណី​ត្រូវ​បាន​អភិរក្ស​ និង​ពង្រីក​… មក​ទល់​នឹង​ពេល​នេះ​ ខេត្ត​បាន​ឧបត្ថម្ភ​បុល​ទុន​សម្រាប់​ផលិត​កម្ម​ ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​ ធានា​រ៉ាប់​រង​សុខា​ភិបាល​ ផ្ទះ​នៅ​ ដី​លំ​នៅ​ឋាន​… ដល់​គ្រួ​សារ​ខ្មែរ​ជិត​ ២៦.៩០០ គ្រួ​សារ​ ឧបត្ថម្ភ​ទឹក​ ប្រ​ជុំ​ជីវ​ភាព​រាត់​រាយ​ជូន​គ្រួ​សារ​ខ្មែរ​ជាង​ ៥៥៥ គ្រួ​សារ​; ចលនា​សង្គមូប​នីយ​កម្ម​ សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​ ៣.៤៩៦ ខ្នង​ ក្នុង​នោះ​មាន​ផ្ទះ​ជាង​ ១.២០០ ខ្នង​ជូន​បង​ប្អូន​ជន​ជាតិ​ខ្មែរ​…

អនុប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​មជ្ឈិម​ ត្រេវ​តាយ​វិញ​ បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​អនុវត្ត​ល្អ​បទ​បញ្ជា​លេខ​ ១៩ របស់​ខេត្ត​សុក​ត្រាំង​ ។​ បណ្តា​មតិ​ និង​អនុសាសន៍​របស់​ខេត្ត​ ក្រុម​គណៈ​ប្រតិ​ភូ​នឹង​កត់​ត្រា​សរុប​ ដើម្បី​ដាក់​ជូន​ថ្នាក់​មាន​សមត្ថ​កិច្ច៕​

យ្វី​អាញ

ចែករំលែកអត្ថបទ