ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/07/2023 - 16:52

បំ​ប៉ន​ចំ​ណេះ​ដឹង​លើក​កម្ពស់​សមត្ថ​ភាព​ជូន​សហគមន៍​និង​កម្មា​ភិបាល​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​

គណៈ​ជន​ជាតិ​ខេត្ត​ត្រា​វិញ​ ទើប​បើក​វគ្គ​បំ​ប៉ន​ចំ​ណេះ​ដឹង​លើក​កម្ពស់​សមត្ថ​ភាព​ជូន​សហគមន៍​និង​កម្មា​ភិបាល​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ នៅ​ស្រុក​ចូវ​ថាញ់។​ មាន​អ្នក​តំ​ណាង​ប្រ​មាណ​ ១០០ រូប​ ដែល​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ តំ​ណាង​សមា​គម​នា​រី សម្ព័ន្ធ​យុវ​ជន​ភូមិ​ អនុសង្កាត់។ល។​ ចូល​រួម​វគ្គ​បំ​ប៉ន។​

ទិដ្ឋ​ភាព​នៃ​វគ្គ​បំ​ប៉ន​ចំ​ណេះ​ដឹង។​

សិក្ខា​កាម​បាន​បំ​ប៉ន​នូវ​បធាន​បទ​ ដូច​ជា៖ ទស្សនៈ​រួម​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១​-២០៣០ ដំ​ណាក់​កាល​ I ៖ ចាប់​ពី​ឆ្នាំ​២០២១- ២០២៥ (ហៅ​កាត់​ថា​ កម្ម​វិធី​ទិស​ដៅ​ជាតិ​ ១៧១៩) និង​គោល​នយោ​បាយ​ជន​ជាតិ​; បំ​ណិន​ក្នុង​ការ​ឃ្លាំ​មើល​របស់​គណៈ​កម្ម​ការ​ឃ្លាំ​មើល​ការ​វិនិ​យោគ​សហ​គមន៍; បំ​ណិន​អនុវត្ត​សម​ភាព​យេន​ឌ័រ​និង​ពង្រីក​តួនា​ទី​របស់​នារី​ក្នុង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ និង​ក្រុម​គ្រួ​សារ​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ; វិជ្ជា​ជីវៈ​ គ្រប់​គ្រង​ថវិកា​និង​ទូទាត់​ ធ្វើ​គណ​នេយ្យ​ទុន​វិនិ​យោគ​កសាង​សំ​ណង់​ ទុន​បុព្វ​ហេតុ​; ត្រួត​ពិនិត្យ​ ឃ្លាំ​មើល​ វាយ​តម្លៃ​និង​របាយ​ការណ៍​ រៀប​ចំ​អនុវត្ត​គម្រោង​ចំ​ណុះ​កម្មវិធី​ទិស​ដៅ​ជាតិ​ ១៧១៩។​

មុន​នោះ​ គណៈ​ជន​ជាតិ​ខេត្ត​ត្រា​វិញ​ ក៏​បាន​រៀប​ចំ​បើក​វគ្គ​បំ​ប៉ន​ចំ​ណេះ​ដឹង​លើក​កម្ពស់​សមត្ថ​ភាព​ជូន​សហ​គមន៍ ​និង​កម្មា​ភិបាល​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ១៧១៩ នៅ​នឹង​ស្រុក​មួយ​ចំ​នួន​ដែល​មាន​មុខ​សញ្ញា​បាន​ទទួល​ផល​កម្ម​វិធី​ផ្សេង​ៗ​ទៀត​លើ​ភូមិ​សាស្រ្ត​ខេត្ត៕​

        យោ​ង៖ baodantoc.vn- ថាច់​ធី

ចែករំលែកអត្ថបទ