ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/07/2023 - 16:52

បង្កើន​គុណ​ភាព​ប្រ​សិទ្ធ​ភាព​នៃ​ការ​រៀប​ចំ​ "ទិវា​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ"

គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ ទើប​បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​បូក​សរុប​២០​ឆ្នាំ​នៃ​ការ​រៀប​ចំ​ “ទិវា​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​” ដំ​ណាក់​កាល​ ២០០៣ - ២០២៣។​

សម​មិត្ត​ង្វៀង​ហ៊ឺវ​យ៉ុង ​អនុប្រ​ធាន​គណៈ​កម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម ​និង​សមមិត្ត​ង្វៀង​វ៉ាន់​ហីវ សមា​ជិក​ប​ម្រុង​នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ ជូន​អា​ហា​រូប​ករណ៍​និង​អំ​ណោយ​ដល់​សិស្សា​នុសិស្ស។​

រយៈ​ពេល​២០​ឆ្នាំ​កន្លង​ លើ​ភូមិ​សាស្រ្ត​ក្រុង​ មាន​តំ​បន់​តាំង​ទីលំ​នៅ​ដែល​បាន​រៀប​ចំ​ទិវា​បុណ្យ​ចំ​នួន​១២.​៤៤៥​លើក​ ទាក់​ទាញ​មនុស្ស​ចូល​រួម​ជាង​៦៩៦.​០០០លើក​នាក់។​ ក្នុង​ទិវា​នេះ​ មាន​សកម្ម​ភាព​វប្ប​ធម៌​ កីឡា​អប់​រំកាយ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​វប្ប​ធម៌​ប្រ​ពៃ​ណី​ជន​ជាតិ​ ភូមិ​ភាគ​បាន​រៀប​ចំ​ដោយ​មាន​ការ​អញ្ជើញ​ ចូល​រួម​យ៉ាង​កុះ​ករ​ពី​សំ​ណាក់​កម្មា​ភិបាល​ ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​ មាន​ដូច៖ ចាត់​តាំង​ល្បែង​ប្រ​ជា​ប្រិយ​ ចម្រៀង​ដើង​កា​តាយ​តឺ ធ្វើ​នំ​ប្រ​ពៃណី​ ដាក់​តាំង​ផលិត​ផល​ផ្លែ​ឈើ​ប្រ​ណីត​របស់​ភូមិ​ភាគ​ រៀប​ចំ​ “អា​ហារ​មហា​សាម​គ្គី​” ។ល។​ ញុាំង​ឱ្យ​មាន​ភាព​សប្បាយ​រីក​រាយ។​ ទិវា​នេះ​ បាន​រួម​ចំ​ណែក​លើក​កម្ពស់​ស្មារតី​របស់​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​ខ្នះ​ខ្នែង​ចូល​រួម​ការ​កៀរ​គរ​ ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ដែល​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​បំ​ផុស​ មាន​ដូច៖ បរិច្ចាគ​ដី​ ដំ​ណាំ​ឈើ​ហូប​ផ្លែ​ កសាង​ និង​ជួស​ជុល​ស្ពាន​ ផ្លូវ​ថ្នល់; ជីក​ស្ដារ​ប្រ​ឡាយ; ដំ​ឡើង​អំ​ពូល​ភ្លើង; កសាង​បង្គោល​ទង់; ដាំ​ឈើ​បៃ​តង​គ្រប់​ប្រ​ភេទ; កសាង​ដង​ផ្លូវ​ភ្លឺ-បៃ​តង​ -ជ្រះ​-ស្អាត​ ចំ​នួន​៥៧០ខ្សែ​ សរុប​តម្លៃ​ទឹក​ប្រាក់​​៦២៨ពាន់​លាន​ដុង​ និង​កម្លាំង​ពលកម្ម​ជាង​២១.​០០០​ថ្ងៃ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ផ្លាស់​ប្ដូរ​ មុខ​មាត់​ជន​បទ​លើក​កម្ពស់​គុណ​ភាព​ក្រុង​ស៊ី​វិ​ល័យ​ លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន។​

ដើម្បី​លើក​កម្ពស់​គុណ​ភាព​ ប្រ​សិទ្ធ​ភាព​នៃ​ទិវា​នេះ​ សម​មិត្ត​ង្វៀង​វ៉ាន់​ហីវ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ បាន​សំ​ណូម​ពរ​ដល់​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ បន្ត​ការ​ដឹក​នាំ​ផ្លាស់​ថ្មី​ខ្លឹម​សារ​ រូប​ភាព​រៀប​ចំ​ទិវា​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ; ធ្វើ​ជា​កន្លែង​អនុវត្តន៍​គំរូ​នូវ​ទម្រង់​មួយ​ចំ​នួន​ ពី​របៀប​ធ្វើ​ថ្មី​ ក៏​ដូច​ជា​ការ​សាង​សង់​សំ​ណង់​និង​ផ្នែក​ការ​ងារ​ទាំង​ឡាយ​ ដើម្បី​ទិវា​នេះ​កាន់​តែ​មាន​ភាព​ជាក់​ស្ដែង​និង​ប្រ​កប​ដោយ​អត្ថ​ន័យ; យក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខណៈ​មូល​ដ្ឋាន​សម្ភារៈ ថវិកា​ ប្រ​ភព​ធន​ធាន​ កៀរ​គរ​កង​កម្លាំង​ចូល​រួម​ជា​មួយ​នឹង​រណ​សិរ្ស​រៀប​ចំ​ទិវា​នេះ​បាន​ល្អ; បន្ត​ការ​លើក​តម្កើង​តម្លៃ​ដ៏​ថ្លៃ​ថ្លរ​របស់​ជន​ជាតិ​ អំ​ពី​ការ​កសាង​ផែន​មហា​សាមគ្គី​ ក្នុង​នោះ​ រណ​សិរ្ស​គ្រប់​លំ​ដាប់​ថ្នាក់​បន្ត​ការ​ផ្លាស់​ថ្មី​ខ្លឹម​សារ​រូប​ភាព​ ផ្ដល់​គំ​និត​យោ​បល់​ដល់​គណៈ​កម្មា​ធិការ​គ្រប់​លំ​ដាប់​ថ្នាក់​ រៀប​ចំ​សកម្ម​ភាព​ជាក់​ស្ដែង​ ប្រ​សិទ្ធ​ភាព​ សាយ​ភាយ​នៃ​ស្មារតី​សាម​គ្គី​ក្នុង​ប្រ​ជា​សហ​គមន៍; ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ស្មារតី​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​និង​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​ អំ​ពី​ភារ​កិច្ច​កសាង​ផែន​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​ បង្កើន​ការ​ការ​ចង​សម្ព័ន្ធ​ក្នុង​សហគមន៍៕​

                         ង៉ុក​ក្វៀង​ - ថាច់​ធី

ចែករំលែកអត្ថបទ