ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/07/2023 - 08:54

នាំ​ទឹក​ស្អាត​បម្រើ​ដល់​ការ​ប្រ​ជុំ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​តឹង​ហ៊ឹង​

មជ្ឈ​មណ្ឌល​ទឹក​ស្អាត​និង​អនា​ម័យ​បរិស្ថាន​ជន​បទ​ខេត្ត​សុក​ត្រាំង​ បាន​រៀប​ចំ​សម្ពោធ​ស្ថានីយ ផ្គត់​ផ្គង់​ទឹក​ស្អាត​នៅ​ឃុំ​តឹង​ហ៊ឹង​ ស្រុក​ឡុង​ភូ។​ នេះ​ជា​ឃុំ​លំ​បាក​ខ្លាំង​ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ហើយ​ច្រើន​ខ្វះ​ទឹក​ក្នុង​រដូវ​ប្រាំង។​

អ្នក​តំ​ណាង​ថ្នាក់​ដឹក​នាំ​ខេត្ត​សុក​ត្រាំង​ កាត់​ខ្សែ​បូ​សម្ពោធ​ស្ថា​នីយ​ផ្គត់​ផ្គង់​ទឹក​ស្អាត។​

សំ​ណង់​ស្ថានីយ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ ត្រូវ​បាន​កសាង​ឡើង​ដោយ​ចំ​ណាយ​ទឹក​ប្រាក់​សរុប​ជាង​ ៨,៤ ពាន់​លាន​ដុង​ ក្នុង​នោះ​ មូល​និធិ​សហគមន៍ ​បង្ការ​គ្រោះ​ធម្ម​ជាតិ​ជំ​នួយ​ ៣ ពាន់​លាន​ដុង​ ក្រៅ​ពី​នោះ​ គឺថវិកា​បដិភាគ​របស់​ភូមិ​ភាគ។​ ម្យ៉ាង​ទៀត​ សំ​ណង់​មាន​ថា​មពល​សរុប​ ១.២០០ ម៉ែ​ត្រ គុប​ក្នុង​មួយ​ថ្ងៃ​មួយ​យប់​ ដោយ​មាន​បំ​ពង់​នាំ​ទឹក​ប្រ​វែង​ ៣.៥០០ ម៉ែត្រ​សម្រាប់​ផ្គត់​ផ្គង់​ទឹក​ស្អាត​ជូន​ប្រ​ជា​ជន​ប្រ​មាណ​ ៤០០ គ្រួ​សារ​ ហើយ​តភ្ជាប់​ទៅ​នឹង​ឃុំ​ឡុង​ភូ ឃុំ​តឹង​ថាញ់ ស្រុក​ឡុង​ភូ។​ សំ​ណង់​នេះ​បាន​ជួយ​គ្រួ​សារ​ប្រ​ជា​ជន​ ១០០% នៅ​តាម​ឃុំ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់៕​

                                លីធាន​-លីសៀ

ចែករំលែកអត្ថបទ