រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន ទើបដឹកនាំកិច្ចប្រជុំបូកសរុបបណ្តោះអាសន្នការងារជនជាតិ ៦ ខែដើមឆ្នាំ និងផ្សព្វផ្សាយភារកិច្ច ៦ ខែចុងឆ្នាំ ២០២៣។
រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន ថ្លែងយោបល់ក្នុងកិច្ចប្រជុំ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជនជាតិ ការអនុវត្តកម្មវិធីគោលនយោបាយជនជាតិ ដែលគ្រប់គ្រងដោយគណៈកម្មាធិការជនជាតិ ស្ដីពីផែនការដើមទុនអនុវត្តកម្មវិធី នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល បានប្រគល់ផែនការទុនវិនិយោគអភិវឌ្ឍប្រភពថវិកាមជ្ឈិមក្នុងដំណាក់កាល ២០២១-២០២៥ ចំនួន ៤៩.៥៥៥,៥៩៣ ពាន់លានដុង សម្រាប់ភូមិភាគអនុវត្តកម្មវិធីទិសដៅជាតិ ជនជាតិភាគតិចនិងតំបន់ភ្នំ; មកទល់បច្ចុប្បន្ន ភូមិភាគនានាបានអនុវត្តសម្រេចការបែងចែក។
ចំនួនដើមទុននៃកម្មវិធីពីថវិកាមជ្ឈិម ឆ្នាំ ២០២៣ គឺ ២៦.៤៣៣,៨១២ ពាន់លានដុង (រួមមានទុនវិនិយោគអភិវឌ្ឍ ១១.៨១៦,៨១២ ពាន់លានដុង និងទុនបុព្វហេតុ ១៤.៦១៧,០០០ ពាន់លានដុង)។ រហូតដល់ដំណាក់កាល របាយការណ៍ភូមិភាគដែលបានប្រគល់ផែនការថវិកាមជ្ឈិម បានប្រគល់ជូនផែនការទុនវិនិយោគអភិវឌ្ឍគ្រោងថវិការដ្ឋឆ្នាំ ២០២៣ របស់កម្មវិធីទិសដៅជាតិចំនួន ៣ (រួមមានកម្មវិធីទិសដៅជាតិជនជាតិភាគតិចនិងតំបន់ភ្នំ) ដល់ស្ថាប័ន អង្គភាពនិងថ្នាក់ស្ថិតក្រោមឱវាទ។
យោងតាមការបូកសរុបពីភូមិភាគនានា គិតត្រឹមថ្ងៃ ៣១/៥/២០២៣ លទ្ធផលរំសាយថវិកាប្រភពទុនដែលបានប្រគល់ឱ្យដំណាក់កាល ២០២១-២០២៣ សម្រាប់អនុវត្តកម្មវិធី ទើបសម្រេចត្រឹមតែ ១៨,៥៤% ប៉ុណ្ណោះ។ល។
រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន បានអះអាង ចំពោះតំបន់ជនជាតិ និងតំបន់ភ្នំ ក្រៅពីលទ្ធផលដែលសម្រេចបានតំបន់ជនជាតិនិងតំបន់ភ្នំនៅជួបការលំបាក សាកល្បងច្រើន ហើយមានបញ្ហាកង្វល់ជាច្រើនដែលត្រូវបន្តការដោះស្រាយក្នុងដំណាក់កាលនេះ។ អាស្រ័យហេតុនេះ ក្នុងប៉ុន្មានខែចុងឆ្នាំ គណៈកម្មាធិការជនជាតិ បន្តបង្កើនការងារដឹកនាំ ចង្អុលការណែនាំតាមគោលលំនាំ ហ្មត់ចត់និងប្ដូរផ្ដាច់។ ធ្វើការត្រួតពិនិត្យ ដាស់តឿនជាប្រចាំ ហើយលទ្ធផលការងារ ដែលប្រគល់ឱ្យផ្សារភ្ជាប់ជាមួយនឹងភារកិច្ច និងដែនសមត្ថកិច្ចជាក់ស្ដែង។ ជំរុញការត្រួតពិនិត្យលក្ខន្ដិកៈធ្វើការវិន័យ ក្រឹត្យក្រមរដ្ឋ បាលក្នុងការបំពេញភារកិច្ចរបស់កម្មាភិបាល អ្នករដ្ឋការ។ បង្កើនទំនាក់ទំនងកិច្ចសហការការងាររវាងនាយកដ្ឋាន អង្គភាព គណៈជនជាតិនៃភូមិភាគនានា។ បន្តការពិនិត្យផ្ទៀងផ្ទាត់ កងជួរកម្មាភិបាល អ្នករដ្ឋការរបស់នាយកដ្ឋាន អង្គភាព ដើម្បីរៀបចំអ្នករដ្ឋការ បុគ្គលិកសមស្របនឹងមុខជំនាញ សមត្ថភាព ចំណេះដឹងរបស់បុគ្គលម្នាក់ៗ ត្រូវនឹងមុខការងារធ្វើ។ អនុវត្តប្រកបដោយប្រសិទ្ធភាពការងារកំណែទម្រង់រដ្ឋបាល;បង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ផ្លាស់ប្តូរឌីជីថលក្នុងសកម្មភាពបំពេញការងារ...៕
ប្រភព៖ កាសែតព័ត៌មាន - ថាច់ធី