ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/07/2023 - 16:07

ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ទទួល​គណៈ​ប្រតិ​ភូ​សមា​គម​ខ្មែរ​-វៀត​ណាម​នៅ​កម្ពុជា​

គណៈ​ប្រតិភូ​សមា​គម​ខ្មែរ​-វៀត​ណាម​នៅ​កម្ពុជា​ ដឹក​នាំ​ដោយ​ លោក​ ស៊ីម​ជី ប្រ​ធាន​សមា​គម​ខ្មែរ​-វៀត​ណាម​នៅ​កម្ពុជា​ អញ្ជើញ​មក​បំ​ពេញ​ទស្សន​កិច្ច​និង​ធ្វើ​ការ​នៅ​ក្រុង​កឹង​ធើ។ សម​មិត្ត​ ង្វៀង​ធឹក​ហៀង​ អនុ​ប្រធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​និង​ថ្នាក់​ដឹក​នាំ​មន្ទីរ​ គណៈ​ ផ្នែក​ក្រុង​ទទួល​ជួប​គណៈ​ប្រតិ​ភូ។

សម​មិត្ត​ ង្វៀង​ធឹក​ហៀង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ក្រុង​កឹង​ធើ
ជូនវត្ថុអនុស្សាវរីយ៍ដល់លោកស៊ីមជី។

នៅ​ក្នុង​កិច្ច​ជំនួប លោក​ស៊ីម​ជី បាន​ផ្តល់​ព័ត៌​មាន​អំ​ពី​ស្ថាន​ភាព​ ជីវ​ភាព​របស់​អ្នក​មាន​ដើម​កំ​ណើត​វៀត​ណាម​រស់​នៅ​ប្រ​ទេស​កម្ពុជា​; សកម្ម​ភាព​របស់​សមា​គម​ខ្មែរ​-វៀត​ណាម​នៅ​កម្ពុជា​ ក្នុង​ការ​ជួយ​ឧបត្ថម្ភ​អ្នក​មាន​ដើម​កំ​ណើត​វៀត​ណាម។ល។ ក្នុង​នោះ​ មាន​កិច្ច​សហ​ការ​ជា​មួយ​នឹង​ស្ថា​ប័ន​សមត្ថ​កិច្ច​កម្ពុជា​និង​គ្រប់​ក្រ​សួង​ ស្ថា​ប័ន​របស់​វៀត​ណាម​ ដើម្បី​ផ្តល់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ ក៏​ដូច​ជា​អនុវត្ត​អភិ​ក្រម​តាម​សេច​ក្តី​កំ​ណត់​ដើម្បី​អ្នក​មាន​ដើម​កំ​ណើត​វៀត​ណាម​គ្រប់​លក្ខណៈ​បាន​ចូល​សញ្ជាតិ​កម្ពុជា។ លោក​ស៊ីម​ជី រំ​ពឹង​ថា គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បន្ត​ការ​ឧបត្ថម្ភ​សមា​គមខ្មែរ​-វៀត​ណាម​នៅ​កម្ពុជា​កសាង​សាលា​រៀន​នៅ​ខេត្ត​កំ​ពង់​ឆ្នាំង ឧបត្ថម្ភ​ម៉ា​ស៊ីន​កុំ​ព្យួ​ទ័រ​ដល់​សាលា​រៀន​សម្រាប់​ប្អូន​ៗ មាន​ដើម​កំ​ណើត​វៀត​ណាម​ និង​ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​មាន​ដើម​កំ​ណើត​វៀត​ណាម​ មក​សិក្សា​នៅ​តាម​មហា​វិទ្យា​ល័យ​លើ​ភូមិ​សាស្ត្រ​ក្រុង​កឹង​ធើ។

សម​មិត្ត​ ង្វៀង​ធឹក​ហៀង​ បាន​ផ្តល់​ព័ត៌​មាន​ជូន​គណៈ​ប្រតិ​ភូនូវ​ខ្លឹម​សារ​មួយ​ចំ​នួន​អំ​ពី​ស្ថាន​ភាព​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ក្រុង​; សកម្ម​ភាព​ឧបត្ថម្ភ​អ្នក​មាន​ដើម​កំ​ណើត​វៀត​ណាម​រស់​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​កន្លង។ល។ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ ប្រ​គល់​ឱ្យ​មន្ទីរ​ គណៈ​ ផ្នែក​ក្រុង​ដែល​ពាក់​ព័ន្ធ​ សិក្សា​ស្រាវ​ជ្រាវ​ ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​នូវ​ខ្លឹម​សារ​ដែល​គណៈ​ប្រតិ​ភូស្នើ​ឡើង​ ដើម្បី​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​របាយ​ការណ៍​ជូន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង។ ឆ្លង​តាម​រយៈ​នោះ​ បន្ត​ការ​រៀប​ចំ​សកម្ម​ភាព​ ឧបត្ថម្ភ​ជាក់​ស្តែង​ ប្រ​កប​ដោយ​អត្ថ​ន័យ​ដល់​មាមីង​មាន​ដើម​កំ​ណើត​វៀត​ណាម​រស់​នៅ​កម្ពុជា៕

                              ដំណឹង​និង​រូប​ថត៖ ផាម​ទ្រុង-មុនី

ចែករំលែកអត្ថបទ