ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/06/2023 - 14:44

វត្ត​ចម្បា​បូរី បាន​ទទួល​ស្គាល់​ជា​កេរ​ដំណែល​ថ្នាក់​ខេត្ត​

ថ្នាក់​ដឹក​នាំ​ក្រុង​ចូវ​ថាញ់​ និង​ព្រះ​ចៅ​អធិការ​វត្ត​ចម្បា​បូរី ទទួល​ប័ណ្ណ​កេរ​ដំ​ណែល។

មន្ទីរ​វប្ប​ធម៌​ កីឡា និង​ទេស​ចរណ៍​ខេត្ត​ត្រា​វិញ​ បាន​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិការ​ប្រជា​ជន​ស្រុក​ចូវ​ថាញ់​ រៀប​ចំ​ពិធី​ទទួល​ប័ណ្ណ​កេរ​ដំណែល​ប្រវត្តិ​សាស្ត្រ​វត្ត​ចម្បា​បូរី (វត្ត​ត្រោក​លិច) នៅ​អនុ​សង្កាត់​ ៥ ទីរួម​ស្រុក​ចូវ​ថាញ់។ វត្ត​ចម្បា​បូរី ជា​វត្ត​ដែល​ចិញ្ចឹម​កម្មា​ភិបាល​បដិវត្តន៍​ ចូល​រួម​ទាំង​កម្លាំង​កាយ​ និង​កម្លាំង​ធន​ធាន​ក្នុង​សង្រ្គាម​តស៊ូ​ទាំង​ពីរ​លើក​ ដើម្បី​សង្គ្រោះ​ប្រ​ទេស​។ ដោយ​កត់​សម្គាល់​នូវ​គុណ​បំ​ណាច់​ទាំង​នោះ​ ថ្ងៃ​ទី ១១ ខែ​ឧសភា ឆ្នាំ​ ២០២៣ ប្រធាន​គណៈ​កម្មា​ធិការ​ប្រជា​ជន​ខេត្ត​ត្រា​វិញ ​បាន​ចុះ​ហត្ថ​លេខា​លើ​សេចក្តី​សម្រេច​លេខ​ ៧៣០​/QĐ-UBND ទទួល​ស្គាល់​វត្ត​ចម្បា​បូរី​ជាកេរ​ដំណែល​ថ្នាក់​ខេត្ត៕

សើុង​ម៉ា​ល័យ​

ចែករំលែកអត្ថបទ