គណៈឃោសនាអប់រំមជ្ឈិមបក្ស ទើបរៀបចំកិច្ចប្រជុំទូទាំងប្រទេស ដើម្បីវាយតម្លៃស្ថានភាពអនុវត្តសេចក្តីសន្និដ្ឋានលេខ ០១-KL/TW របស់ការិយាល័យនយោបាយ នីតិកាល XIII ស្តីពីការបន្តអនុវត្តបទបញ្ជាលេខ ០៥-CT/TW ស្តីពី “ជំរុញការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ” (សេចក្តីសន្និដ្ឋានលេខ ០១)។ កិច្ចប្រជុំត្រូវបានរៀបចំឡើងដោយរូបភាពផ្ទាល់ គួបផ្សំនឹងអនឡាញ ពីមណ្ឌលតភ្ជាប់ប្រព័ន្ធ គឺគណៈកម្មាធិការបក្សក្រុងហាណូយ តភ្ជាប់ជាមួយទីតាំងប្រព័ន្ធអនឡាញក្នុងទូទាំងប្រទេសចំនួន៤.៤៨៧។
ថ្នាក់ដឹកនាំក្រុងនិងកម្មាភិបាលស្នូល ចូលរួមប្រជុំតាមរយៈប្រព័ន្ធអនឡាញនៃសាល
ប្រជុំគណៈកម្មាធិការបក្សក្រុងកឹងធើ។
យោងតាមការវាយតម្លៃរបស់គណៈឃោសនាអប់រំមជ្ឈិម រយៈកាល ២ ឆ្នាំកន្លង គណៈកម្មាធិការបក្ស គណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ក្នុងទូទាំងប្រទេស បានផ្សព្វផ្សាយ កសាងកម្មវិធីសកម្មភាពអនុវត្តសេចក្តីសន្និដ្ឋានលេខ ០១ ប្រធានបទពេញអង្គ ប្រធានបទប្រចាំឆ្នាំ ភ្ជាប់នឹងការអនុវត្តភារកិច្ចនយោបាយ ចលនាប្រឡងប្រណាំងស្នេហាជាតិរបស់ភូមិភាគ អង្គភាព។ ក្រោយពីរយៈពេល២ឆ្នាំអនុវត្តសេចក្តីសន្និដ្ឋានលេខ ០១ ទូទាំងប្រទេសមានសមូហភាព និងបុគ្គលជាច្រើន បានភូមិភាគស្ងើចសរសើរនិងជូនរង្វាន់ ដោយសម្រេចបានស្នាដៃឆ្នើមក្នុងការរៀនសូត្រ និងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ; ក្នុងនោះមានសមូហភាពចំនួន ១៩៥ និងបុគ្គល ៣០៥ រូប បាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលជូនបណ្ណសរសើរ មានសមូហភាពចំនួន ៦៥ និងបុគ្គល ១២២ រូប បានគណៈឃោសនាអប់រំ មជ្ឈិមជូនបណ្ណសរសើរ។ល។
ទន្ទឹមនឹងលទ្ធផលសម្រេចបាន គណៈឃោសនាអប់រំមជ្ឈិមបានវាយតម្លៃចំពោះការអនុវត្តសេចក្តីសន្និដ្ឋានលេខ ០១ នៅមានកម្រិតខ្វះខាតមួយចំនួន។ កម្មាភិបាល បក្ខជនមួយផ្នែកខ្វះការលត់ដំ ពុំទាន់មានស្មារតីភ្ញាក់រលឹកក្នុងការរៀនសូត្រនិងបំពេញការងារបានត្រឹមត្រូវ ពុំនោះសោត មានកម្មាភិបាល បក្ខជន ប្រព្រឹត្តល្មើសបទប្បញ្ញត្តិរបស់បក្ស ច្បាប់របស់រដ្ឋ…។
មានប្រសាសន៍បញ្ជាក់និងចង្អុលការក្នុងកិច្ចប្រជុំ សមមិត្ត ង្វៀងត្រុងង៉ៀ លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំមជ្ឈិម បញ្ជាក់៖ នៅពេលខាងមុខ គណៈកម្មាធិការបក្ស គណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ ត្រូវមានកម្មវិធី ផែនការសកម្មភាព ជំរុញការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ មានប្រសិទ្ធភាព; ការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ ត្រូវអនុវត្តដំណាលគ្នាជាមួយការកសាងបក្ស និងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ...៕
កាសែតកឹងធើ-មុនី