ព្រះតេជព្រះគុណ ថាច់តារា ព្រះចៅអធិការវត្តកងចក្ការាម (ធ្លក) សហការជាមួយនឹងរដ្ឋអំណាចឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ បានធ្វើពិធីសម្ពោធនិងដាក់ឱ្យប្រើប្រាស់ស្ពានជនបទនៅភូមិកោះសាន្ត។ ដោយមានប្រវែង ១៤ម៉ែត្រ ទទឹង៣,៦ ម៉ែត្រ សរុបថវិកាជាង ១១០ លានដុង អាស្រ័យពុទ្ធបរិស័ទនៅក្រុងហូជីមិញឧបត្ថម្ភ។ ស្ពានបម្រើប្រជាជននៅភូមិជូយ ភូមិភាវ ឃុំហ៊ីបហ្វា និងភូមិត្រពាំងវែង ឃុំញីត្រឿង ធ្វើដំណើរទៅមកមានភាពងាយស្រួល។
ព្រះតេជព្រះគុណថាច់តារា និងរដ្ឋអំណាចភូមិភាគ រួមជាមួយតំណាងម្ចាស់ឧបត្ថម្ភ
ចូលរួមកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់។
បានដឹងនេះជាស្ពានទី ៩ អាស្រ័យព្រះតេជព្រះគុណថាច់តារា កៀរគរសប្បុរសជនរួមវិភាគទានទឹកប្រាក់កសាងស្ពានជនបទ រួមចំណែកជាមួយរដ្ឋអំណាចភូមិភាគអនុវត្តល្អកម្មវិធីទិសដៅជាតិកសាងជនបទថ្មី៕
សឺនម៉ាល័យ-មុនី