ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/06/2023 - 08:09

ពន្លឿន​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​លើ​វិស័យ​ការ​ងារ​ជន​ជាតិ​

អនុ​រដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ណុង​ក្វឹកត្វឹង អនុ​ប្រ​ធាន​គណៈ​ចង្អុល​ការ​ ផ្លាស់​ប្តូរ​ឌីជី​ថល​របស់​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ទើប​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ផ្តល់​មតិ​លើពង្រាង​សេចក្តី​សម្រេច​ប្រ​កាស​ឱ្យ​ប្រើ​បញ្ជី​ឈ្មោះ​មូល​ដ្ឋាន​ ទិន្ន​ន័យ​របស់​គណៈ​កម្មា​ធិការ​ជន​ជាតិ​និង​ពង្រាង​គោល​ការណ៍​មូល​ដ្ឋាន​លើ​គម្រោង​ បង្កើន​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ប្រ​ព័ន្ធ​ស្ថា​ប័ន​បំ​ពេញ​ការ​ងារ​ជន​ជាតិ។

ទិដ្ឋ​ភាព​កិច្ច​ប្រ​ជុំ។

តាម​រយៈ​នោះ​ ទិស​ដៅ​ជាក់​ស្តែង​៣យ៉ាង​របស់​គម្រោង​ខាង​លើ គឺ​៖ បង្កើន​កម្រិត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ព័ត៌​មាន​វិទ្យា​នៅ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ស្ថា​ប័ន​បំ​ពេញ​ការ​ងារ​ជន​ជាតិ​ និង​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​តភ្ជាប់​រវាង​គណៈ​កម្មា​ធិការ​ជន​ជាតិ​និង​ស្ថា​ប័ន​បំ​ពេញ​ការ​ងារ​ជន​ជាតិ​; អនុវត្ត​ព័ត៌​មាន​វិទ្យា​និង​អភិវឌ្ឍ​ប្រភព​ធន​ធាន​មនុស្ស​ព័ត៌​មាន​វិទ្យា​សម្រាប់​ស្ថាប័ន​បំ​ពេញ​ការ​ងារ​ជន​ជាតិ។

ក្នុង​កិច្ច​ប្រ​ជុំ​ ជា​សារ​វន្ត​អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ឯក​ភាព​លើ​ពង្រាង​នេះ។ ក្រៅ​ពី​នោះ​ អ្នក​តំ​ណាង​ទាំង​ឡាយ​នៅ​ទាំង​ប្រ​មូល​ផ្តុំ ពិភាក្សា​លើ​ខ្លឹម​សារ​នៃ​ពង្រាង​សេចក្តី​សម្រេច​ ប្រ​កាស​ឱ្យ​ប្រើ​បញ្ជី​ឈ្មោះ​មូល​ដ្ឋាន​ទិន្ន​ន័យ​របស់​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ដូច​៖ ស្នើ​បូក​បញ្ចូល​នូវ​កថា​ខណ្ឌ​មួយ​ចំ​នួន​ដែល​ជាន់​លើ​គ្នា​ ក្នុង​មូល​ដ្ឋាន​ទិន្ន​ន័យ​ ទន្ទឹម​នឹង​នោះ​ បំ​ពេញ​បន្ថែម​នូវ​កថា​ខណ្ឌ​មួយ​ចំ​នួន​លើ​វិស័យ​ដទៃ​ទៀត​ ដើម្បី​ធានា​មូល​ដ្ឋាន​ទិន្ន​ន័យ​ទូទាំង​ផ្នែក​បាន​គ្រប់​សព្វ​ និង​គ្រប់​ជ្រុង​ជ្រោយ។

សេចក្តី​សន្និ​ដ្ឋាន​ក្នុង​កិច្ច​ប្រ​ជុំ​ អនុរដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ណុង​ក្វឹក​ត្វឹង ស្នើ​មជ្ឈ​មណ្ឌល​ផ្លាស់​ប្តូរ​ឌីជី​ថល​វាយ​តម្លៃ​ ពិត​អំ​ពី​គុណ​សម្បត្តិ​ និង​ភាព​កង្វះ​ខាត​របស់​ពង្រាង ទទួល​យក​ទាំង​ស្រុង​នូវ​មតិ​រួម​យោ​បល់​របស់​អ្នក​តំ​ណាង​ទាំង​ឡាយ​ ដើម្បី​បំ​ពេញ​បន្ថែម​ ធ្វើ​ឱ្យ​សុក្រឹត​នូវ​ខ្លឹម​សារ​វិទ្យា​សាស្រ្ត​ ក្បោះ​ក្បាយ ជៀស​វាងន័យ​ជាន់​គ្នា​ ខ្វែង​គ្នា​ពន្លឿន​សម្រេច​ជា​ស្ថា​ពរ​នូវ​ពង្រាង​សេចក្តី​សម្រេច​ប្រ​កាស​ឱ្យ​ប្រើ​បញ្ជី​ឈ្មោះ​មូល​ដ្ឋាន​ និន្ន​ន័យ​របស់​គណៈ​កម្មា​ធិការ​ជន​ជាតិ​ និង​ពង្រាង​គោល​ការណ៍​មូល​ដ្ឋាន​លើ​គម្រោង​ បង្កើន​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ប្រ​ព័ន្ធ​ស្ថាប័ន​បំ​ពេញ​ការ​ងារ​ជន​ជាតិ៕

យោង​៖ កា​សែត​ជន​ជាតិ​និង​អភិវឌ្ឍន៍ - វិមាន​

ចែករំលែកអត្ថបទ