ជំងឺ COVID-១៩ នៅបង្កប់ភាពស្មុគស្មាញ ដូច្នេះ គណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ ខេត្តត្រាវិញ កំពុងជំរុញការងារឃោសនាតាមប្រព័ន្ធផ្សាយសំឡេងមូលដ្ឋាន ដើម្បីប្រជាជនក្តាប់បាននិងយល់ដឹងពីវិធីបង្ការ ទប់ស្កាត់ជំងឺប្រកបដោយប្រសិទ្ធភាព។
មជ្ឈមណ្ឌលវប្បធម៌-ព័ត៌មាននិងកីឡាស្រុកចូវថាញ់ សហការជាមួយផ្នែកសមត្ថកិច្ចផ្សព្វផ្សាយបង្ការ ប្រឆាំងគ្រឿងញៀនផ្សារភ្ជាប់ជាមួយការងារបង្ការ ទប់ស្កាត់ជំងឺ COVID-១៩ លើភូមិសាស្រ្ត។
រយៈពេលកន្លងក៏ដូចជាបច្ចុប្បន្ននេះ នៅគ្រប់ទីកន្លែងលើភូមិសាស្រ្តស្រុកចូវថាញ់ តែងឮសំឡេងឃោសនាដែលពាក់ព័ន្ធនឹងការងារបង្ការ ទប់ស្កាត់ជំងឺ ដូចជា៖ ជំងឺគ្រុនឈាម ជំងឺរបេង បំផុតគឺជំងឺ COVID-១៩ ។ល។ ប្រព័ន្ធផ្សាយសំឡេងមូលដ្ឋាន គឺជាបណ្តាញផ្សព្វផ្សាយដ៏សំខាន់និងទាន់ពេល រួមចំណែកជាមួយផ្នែកសមត្ថកិច្ចនិងផ្នែកជំនាញបង្ការ ទប់ស្កាត់ជំងឺប្រកបដោយប្រសិទ្ធភាព។
អូប៉ាល័រផ្សាយសំលេងបានបំពាក់នៅអនុសង្កាត់ ៤ ទីប្រជុំជនចូវថាញ់។
លោកហ្វិញវ៉ាន់អឹង នាយករងមជ្ឈមណ្ឌលវប្បធម៌-ព័ត៌មាន និងកីឡាស្រុកចូវថាញ់ ឱ្យដឹង៖ “ទូទាំងស្រុកមានស្ថានីយផ្សាយសំឡេងថ្នាក់ស្រុក ១ ស្ថានីយផ្សាយសំឡេងឃុំចំនួន ១៣ និងបណ្តុំឧគ្ឃោសនស័ព្ទឥតខ្សែចំនួន ២៦៥ (មួយបណ្តុំមានអូប៉ាល័រ ២) នៅ ១០៨ ភូមិ អនុសង្កាត់ ដើម្បីបម្រើការផ្សាយគ្របដណ្តប់លើភូមិសាស្រ្តស្រុក។ ចាប់តាំងពីមានជំងឺ COVID -១៩ ផ្ទុះរាលដាល ប្រព័ន្ធផ្សាយសំឡេងមូលដ្ឋាន ជាឧបករណ៍ជំនួយមានប្រសិទ្ធភាព ក្នុងការងារផ្សព្វផ្សាយព័ត៌មាន ដើម្បីបំផុស ចលនាការងារបង្ការ ទប់ស្កាត់ជំងឺរបស់មជ្ឈិម ខេត្ត និងស្រុកជូនដល់ប្រជាជន។ ក្នុងប៉ុន្មានខែដើមឆ្នាំ មជ្ឈមណ្ឌលរៀបចំនិងផ្សាយបាន ៥៦ កម្មវិធីព្រឹត្តិការណ៍ភូមិភាគ រួមមាន ដំណឹងចំនួន ៤៦៣ បទយកការណ៍អំពីគំរូមនុស្សល្អ ការងារល្អ ៧០ អត្ថបទ សេចក្តីជូនដំណឹងចំនួន ២៣។ល។ និងអត្ថបទជាច្រើនអំពីការបង្ការ ទប់ស្កាត់ជំងឺ COVID-១៩ ផ្សាយលើស្ថានីយវិទ្យុផ្សាយសំឡេងគ្រប់ ១៤ឃុំ ទីប្រជុំជនលើភូមិសាស្រ្តស្រុក។ ឆ្លងតាមរយៈប្រព័ន្ធផ្សាយសំឡេងមូលដ្ឋាន ប្រជាជនភាគច្រើនបានយល់ច្បាស់ពីគោលបំណង អត្ថន័យ និងសារៈសំខាន់របស់ការងារបង្ការ ទប់ស្កាត់ជំងឺ COVID- ១៩ បណ្ដាគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ… ”។
លោកសើុងសារ៉េត នៅអនុសង្កាត់ ៤ ទីប្រជុំជនចូវថាញ់ ឱ្យដឹង៖ “រៀងរាល់ព្រឹក នៅពេលប្រព័ន្ធឧគ្ឃោសនស័ព្ទរបស់ស្រុកចាក់ផ្សាយ ក៏ជាពេលដែលគ្រួសារទាំងឡាយក្រោកពីដំណេកដើម្បីស្តាប់ព័ត៌មាន និងត្រៀមការងារសម្រាប់ថ្ងៃថ្មី។ ប្រព័ន្ធឧគ្ឃោសនស័ព្ទផ្សាយជាបន្តបន្ទាប់អំពីការបង្ការ ទប់ស្កាត់ជំងឺ COVID-១៩។ អាស្រ័យហេតុនេះ ប្រជាជនលើភូមិសាស្រ្តក្ដាប់បានព្រឹត្តិការណ៍ព័ត៌មានមានប្រយោជន៍ទាន់ពេល ពិសេសគឺបញ្ហាពាក់ព័ន្ធនឹងការងារបង្ការ ទប់ស្កាត់ជំងឺឆ្លងរាលដាល”៕
សើុងម៉ាល័យ -ត្រឹងរ៉ូន