ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/05/2023 - 14:18

ជំរុញ​ការ​រំ​សាយ​ថវិ​ការដ្ឋ​សម្រាប់​កម្ម​វិធី​ទិស​ដៅ​ជាតិ​

គណៈ​ប្រតិ​ភូ​ត្រួត​ពិនិត្យ​នៃ​រដ្ឋ​សភា អំ​ពី​ “ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​សេចក្តី​សម្រេច​របស់​រដ្ឋ​សភា ស្តី​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​ កសាង​ជន​បទ​ថ្មី​ ដំណាក់​កាល​២០២១-២០២៥ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ ដំណាក់​កាល​ ២០២១-២០២៥ អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល​ ២០២១-២០៣០” ទើប​ធ្វើ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​ជន​ជាតិ។

​ ​ អនុ​ប្រធាន​រដ្ឋ​សភា ត្រឹង​ក្វាង​ភឿង​ ប្រធាន​គណៈ​ប្រតិ​ភូ​ត្រួត​ពិនិត្យ​
នៃ​រដ្ឋ​សភា​ដឹក​នាំ​កិច្ច​ប្រ​ជុំ។

របាយ​ការណ៍​ជូន​គណៈ​ប្រតិ​ភូ​ត្រួត​ពិនិត្យ​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហូវ​អា​ឡឺន បាន​លើក​ឡើង​យ៉ាង​ច្បាស់​ កម្ម​វិធី​ទិស​ដៅ​ជាតិ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច និង​តំ​បន់​ភ្នំ (កម្ម​វិធី​) បាន​ផ្គួប​បញ្ចូល​ចាប់​ពី​គោល​នយោ​បាយ​ជាក់​ស្តែង​ចំ​នួន​ ១១៨ នៃ​ដំណាក់​កាល​ ២០១៦-២០២០ គួប​ផ្សំ​ជា​មួយ​នឹង​គោល​នយោ​បាយ​ថ្មី​មួយ​ចំ​នួន​ទៀត​ ត្រូវ​បាន​រៀប​ចំ​ប្លង់សរុប​ទាំង​អស់​ទៅ​ជា ១០ គម្រោង​ ១៤ អនុ​គម្រោង​ និង​ខ្លឹម​សារ​គោល​នយោ​បាយ​សមាស​ភាព​។ រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ​ ២០២២ ការ​ងារ​បែង​ចែក​និង​ប្រ​គល់​ទុន​ថ្មី​ទើប​សម្រេច​ពី​ថ្នាក់​មជ្ឈិម​ អា​ស្រ័យ​ហេតុ​នេះ​ ពេល​វេលា​ដើម្បី​ភូមិ​ភាគ​នានា​សម្រេច​ដំ​ណើរ​ការ​ បែប​បទ​ បែង​ចែក​ ប្រ​គល់​ទុន​ រៀប​ចំ​អនុវត្ត​ឱ្យ​ត្រូវ​តាម​សេចក្តី​កំ​ណត់​គឺ​តិច​ណាស់​។ ការ​ដែល​មជ្ឈិម​បែង​ចែក​ទុន​យឺត​យ៉ាវ​បើ​ប្រៀប​ជា​មួយ​នឹង​រយៈ​ពេល​បង្កើត​គ្រោង​គណ​នេយ្យ​ថវិកា​រដ្ឋ​ប្រ​ចាំ​ឆ្នាំ​ ភូមិ​ភាគ​នានា​ជួប​លំ​បាក​ក្នុង​ការ​ថ្លឹង​ថ្លែង​កំ​ណត់​ប្រ​ភព​ធន​ធាន​បដិភាគ​ពីថវិកា​ភូមិ​ភាគ​ កៀរ​គរ​ប្រ​ភព​ធន​ធាន​ស្រប​ច្បាប់​ ដើម្បី​អនុវត្ត​កម្ម​វិធី​ជា​ដើម។

សរុប​លទ្ធ​ផល​នៃ​ការ​ធ្វើ​ការ​ អនុ​ប្រធាន​រដ្ឋ​សភា ត្រឹង​ក្វាង​ភឿង​ ស្នើ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ សកម្ម​សហ​ការ​ជា​មួយ​ក្រសួង​ ផ្នែក​នានា​ ធ្វើ​វិសោ​ធន​កម្ម​នូវ​ឯក​សារ​ណែនាំ​នៅ​ជាប់​ជំ​ពាក់​ ជំពិន ជៀស​វាង​ឯក​សារ​យោង​ច្រើន​ តែ​មិន​មាន​ភាព​ច្បាស់​លាស់។ អនុ​ប្រធាន​រដ្ឋ​សភា សំ​ណូម​ពរ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ក្រ​សួង​ ផ្នែក​នានា​ ផ្តុំ​កម្លាំង​ដោះ​ស្រាយ​នូវ​ចំ​ណុច​រាំង​ស្ទះ​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ក្នុង​ការ​ផ្គួប​បញ្ចូល​ ធ្វើ​វិមជ្ឈ​ការ​ វិសហ​មជ្ឈ​ការ​ កែ​តម្រូវ​ឡើង​វិញ​ការ​បែង​ចែក​ វិ​ការដ្ឋ; ជំ​រុញ​ខ្លាំង​ក្លា​ជាង​ទៀត​ការ​រំ​សាយ​ថវិកា រដ្ឋ​សម្រាប់​កម្ម​វិធី​ទិស​ដៅ​ជាតិ​; អនុវត្ត​ឱ្យ​បាន​នូវ​សារ​ទូរ​លេខ​ ៧១/CĐ-TTg របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ស្តី​ពី​ដោះ​ស្រាយ​ការ​លំ​បាក​ ជំពាក់​ជំពិន​ក្នុង​ដំ​ណើរ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ជា​ដើម៕

          យោង​៖ baodantoc.vn-ប្រែ​សម្រួល​៖ វិមាន

ចែករំលែកអត្ថបទ