គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តអាងយ៉ាង សហការជាមួយសាខាវិទ្យាស្ថានពុទ្ធសាសនាខ្មែរ ទើបរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ព្រះពុទ្ធសាសនាខ្មែរខេត្តអាងយ៉ាង រួមដំណើរជាមួយជនជាតិ” នៅវត្តបវរពោធិញ្ញាណស្រឡូង ស្រុកទ្រីតូង ខេត្តអាងយ៉ាង។
ព្រះឧបជ្ឈាយ៍ យ័ញឡុង ថ្លែងសុន្ទរកថា។
ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ ព្រះឧបជ្ឈាយ៍ ធិតថៀងញើុង ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានគណៈកម្មការសង្ឃមជ្ឈិម គូសបញ្ជាក់កិច្ចប្រជុំពិភាក្សាស្តីពី “ព្រះពុទ្ធសាសនាខ្មែរខេត្តអាងយ៉ាងរួមដំណើរជាមួយជនជាតិ” មានអត្ថន័យសំខាន់ៗជាច្រើន ហើយក៏ជាបុព្វបទនិងជាសម្ទុះកំណត់ទិសដៅសម្រាប់សកម្មភាពនៅពេលខាងមុខរបស់សមាគមពុទ្ធសាសនា ក្នុងនោះមានព្រះពុទ្ធសាសនាខ្មែរ។
ព្រះឧបជ្ឈាយ៍ យ័ញឡុង សមាជិកលេខានៃក្រុមប្រឹក្សាភិបាល ប្រធានសាខាវិទ្យាស្ថានស្រាវជ្រាវខ្មែរ ជាអធិបតីនៃកិច្ចប្រជុំ ធ្វើរបាយការណ៍ប្រារព្ធឱ្យដឹងពីគោលបំណងនៃការរៀបចំកិច្ចប្រជុំពិភាក្សា ដោយរំពឹងទទួលបានការចូលរួមផ្តល់ មតិពីអ្នកតំណាងគ្រប់អង្គនិងរូប ក៏ដូចជាការផ្តល់ព័ត៌មានអំពីវប្បធម៌ ប្រវត្តិសាស្ត្រនៅតាមវត្តអារាមនៃព្រះពុទ្ធសាសនាខ្មែរលើភូមិសាស្ត្រខេត្តអាងយ៉ាង។ ផ្តើមពីព័ត៌មានទាំងនោះ រួមចំណែកធ្វើឱ្យច្បាស់លាស់តួនាទីនៃព្រះពុទ្ធសាសនាខ្មែរ ក្នុងដំណាក់ការរួមដំណើរជាមួយជនជាតិ ក៏ដូចជាដំណាក់ការអភិវឌ្ឍព្រះពុទ្ធសាសនាក្នុងខេត្ត។ តាមរយៈកិច្ចប្រជុំ ពិភាក្សា ព្រះឧបជ្ឈាយ៍ រំពឹងថា នឹងទទួលបានការផ្តល់មតិសំខាន់ៗជាច្រើន ដើម្បីរួមចំណែកបន្តការអភិវឌ្ឍព្រះពុទ្ធសាសនាខ្មែរនៅពេលខាងមុខ៕
កាសែតយ៉ាកងោ-មុនី