ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

15/05/2023 - 14:36

មន្ទីរ​សុខា​ភិបាល​ក្រុង​កឹង​ធើ ណែ​នាំ​អំ​ពី​ករណី​ចាំ​បាច់​ត្រូវ​ពាក់​ម៉ាស់

មន្ទីរ​សុខា​ភិបាល​ក្រុង​កឹង​ធើ ទើប​ចេញ​ឯក​សារ​ស្តី​ពី​ការ​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​វិធាន​ការ​បង្ការ ប្រឆាំង​ជំងឺ​ COVID-១៩ នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​។ ក្នុង​នោះ​ មាន​ការ​ណែ​នាំ​អំ​ពី​ករណី​ចាំ​បាច់​ត្រូវ​ពាក់​ម៉ាស់ តាម​សេចក្តី​សម្រេច​លេខ​ ២៤៤៧/QĐ-BYT ចុះ​ថ្ងៃ​ទី ៦ ខែ​កញ្ញា​ ឆ្នាំ​ ២០២២ របស់​ក្រ​សួង​សុខា​ភិបាល​ រួម​មាន៖

 ​  ប្រ​ជា​ជន​ពាក់​ម៉ាស់​ពេល​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​នៅ​ CDC កឹង​ធើ។ រូប​ថត៖ សហ​ការី

-អ្នក​ដែល​មាន​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ស្រួច​ស្រាវ​ អ្នក​ដែល​មាន​ឬ​សង្ស័យ​មាន​ COVID-១៩។

- គ្រប់​មុខ​សញ្ញា (លើក​លែង​តែ​ក្មេង​អា​យុក្រោម​ ៥ ឆ្នាំ​) នៅ​ពេល​ទៅ​កន្លែង​សា​ធារណៈ​ក្នុង​តំ​បន់​ដែល​បាន​ប្រ​កាស​កម្រិត​ជំងឺ​រាត​ត្បាត​ កម្រិត​ ៣ ឬ​កម្រិត ៤។

- នៅ​គ្រឹះ​ស្ថាន​សុខា​ភិបាល​; កន្លែង​ចត្តា​ឡី​ស័ក; កន្លែង​ស្នាក់​នៅ​ ដែល​មាន​មនុស្ស​កំ​ពុង​ធ្វើ​ចត្តា​ឡី​ស័ក ឬ​ស្ថិត​ក្រោម​ការ​សង្កេត និង​ការ​ត្រួត​ពិនិត្យ​សុខា​ភិបាល៖ អនុវត្ត​ចំ​ពោះ​គ្រប់​មុខ​សញ្ញា (លើក​លែង​អ្នក​ធើ្វ​ចត្តា​ឡី​ស័ក​នៅ​ក្នុង​បន្ទប់​មួយ​ដាច់​ដោយ​ឡែក​ អ្នក​ដែល​មាន​ជំងឺ​ចុះ​ខ្សោយ​ផ្លូវ​ដង្ហើម អ្នក​ជំងឺ​ដែល​ត្រូវ​វះ​កាត់​តាម​ការ​បញ្ជា​របស់​វេជ្ជ​បណ្ឌិត​និង​កុមារ​អា​យុ​ក្រោម​ ៥ ឆ្នាំ)។ ចំ​ពោះ​បុគ្គ​លិក​ពេទ្យ​នៅ​តាម​គ្រឹះ​ស្ថាន​ពិនិត្យ​ ព្យា​បាល​ជំងឺ​ អនុវត្ត​តាម​ការ​ណែ​នាំ​ពី​ការ​ជ្រើស​រើស​ និង​ប្រើ​ប្រាស់​ឧបករណ៍​ការ​ពារ​ខ្លួន​ក្នុង​ការ​បង្ការ ប្រ​ឆាំង​ជំងឺ​ COVID-១៩ នៅ​តាម​គ្រឹះ​ស្ថាន​ពិនិត្យ​ ព្យា​បាល​ជំងឺ​ដែល​បាន​ប្រ​កាស​ឱ្យ​ប្រើ​អម​ជា​មួយ​សេចក្តី​សម្រេច​លេខ​ ២១៧១ /QĐ-BYT ចុះ​ថ្ងៃ​ទី ០៥ ខែ​សីហា​ ឆ្នាំ​២០២២ របស់​ក្រ​សួង​សុខា​ភិបាល។

- នៅ​ពេល​ប្រើ​ប្រាស់​មធ្យោ​បាយ​ធ្វើ​ដំណើរ​សា​ធារណៈ​ (យន្ត​ហោះ​រថ​ភ្លើង​ កប៉ាល់ រថអ័យ ស្រ​ឡាង ឡាន​ភ្ញៀវ ឡាន​ក្រុង​ តាក់​ស៊ី​...)៖ អនុវត្ត​ចំ​ពោះ​អ្នក​ដំ​ណើរ​; អ្នក​បើក​បរ, មនុស្ស​បម្រើ​ការ​ងារ​តាម​មធ្យោ​បាយ​ធ្វើ​ដំ​ណើរ​សា​ធារណៈ​; បុគ្គ​លិកសេវា​កម្ម​ អ្នក​គ្រប់​គ្រង​ពល​ករ​នៅ​ស្ថា​នីយ​រថ​ភ្លើង​ ចំ​ណត​ឡាន​ កំ​ពង់​ផែ កន្លែង​រង់​ចាំ​នៅ​ពេល​ទំ​នាក់​ទំ​នង​ផ្ទាល់​ជា​មួយ​អ្នក​ដំ​ណើរ។

-នៅ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ ផ្សារ​ទំ​នើប​ ផ្សារ​លក់​ដុំ៖ អនុវត្ត​ចំ​ពោះ​បុគ្គ​លិក សេវា​កម្ម​ អ្នក​គ្រប់​គ្រង​ ពល​ករ​នៅ​ពេល​ទំ​នាក់​ទំ​នង​ផ្ទាល់​ជា​មួយ​អតិថិ​ជន។

- នៅ​កន្លែង​ដែល​បិទ​ជិត​ មាន​ខ្យល់​ចេញ​ចូល​មិន​ល្អ​ (រោង​បារ រង្គ​សាល​ ខា​រ៉ា​អូខេ; គ្រឹះ​ស្ថាន​ម៉ាស្សា និង​កែ​សម្ផស្ស កន្លែង​ហាត់​ប្រាណ កន្លែង​ហាត់​កាយ​វប្បកម្ម​ កន្លែង​ផ្តល់​សេវា​កម្ម​អា​ហារ​ និង​ភេសជ្ជៈ​បម្រើ​នៅ​កន្លែង​អង្គុយ រោង​កុន រោង​សាល​ រោង​សៀក​ កីឡដ្ឋាន​ ស្ទូ​ឌីយោ)៖ អនុវត្ត​ចំ​ពោះ​បុគ្គ​លិក​សេវា​កម្ម​; អ្នក​លក់​ អ្នក​គ្រប់​គ្រង​ពល​ករ ពេល​ទាក់​ទង​ផ្ទាល់​ជា​មួយ​អតិថិ​ជន។

-នៅ​តាម​គ្រឹះ​ស្ថាន​វប្ប​ធម៌​ និង​ទេស​ចរណ៍​ទី​កន្លែង​រៀប​ចំ​ព្រឹត្តិ​ការណ៍​នានា​ប្រ​មូល​ផ្តុំ​មនុស្ស​ច្រើន​កុះ​ករ (នៅ​កន្លែង​កេរ​ដំ​ណែល​; សារ​មន្ទីរ​ បណ្ណា​ល័យ​ តាំង​ពិព័រណ៍​ វិចិត្រ​សាល​; មណ្ឌល​ទេស​ចរណ៍​ មណ្ឌល​លេង​កម្សាន្ត; ព្រឹត្តិ​ការណ៍​វប្ប​ធម៌​ កីឡា​អប់រំ​កាយ​ ពិធី​អា​ពាហ៍​ពិពាហ៍​ បុណ្យសព ពិធី​បុណ្យ​ផ្សេង​ៗ ផ្សារ​ណាត់​): អនុវត្ត​ចំ​ពោះ​បុគ្គ​លិក​ផ្នែក​សេវា​កម្ម​ អ្នក​គ្រប់​គ្រង​ ពល​ករ និង​អ្នក​លក់​នៅ​ពេល​ទាក់​ទង​ផ្ទាល់​ ជា​មួយ​អតិថិ​ជន​ និង​អ្នក​ចូល​រួម​។

-នៅ​កន្លែង​ទទួល​ឯក​សារ​ កន្លែង​ដោះ​ដូរ៖ អនុ​វត្ត​ចំ​ពោះ​បុគ្គ​លិក​ទទួល​ឯក​សារ​ បុគ្គ​លិក​ប្រតិ​បត្តិ​ការ​នៅ​ពេល​ទំ​នាក់​ទំ​នង​ផ្ទាល់​ជា​មួយ​អតិថិ​ជន​។

មន្ទីរ​សុខា​ភិបាល​ សំ​ណូម​ពរ​មន្ទីរ​ គណៈ​ ផ្នែក​ គណៈ​កម្មាធិការ​ប្រជា​ជន​ខណ្ឌ​ ស្រុក​ អនុ​វត្ត​ម៉ឺង​ម៉ាត់​នូវ​កិច្ច​ចង្អុល​ការ​របស់​មជ្ឈិម​ និង​ក្រុង​ មិន​ត្រូវ​ព្រ​ងើយ​កន្តើយ ធ្វេស​ប្រ​ហែស​ ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន។ ទន្ទឹម​នឹង​នោះ​ មាន​ការ​ជូន​ដំ​ណឹង​បាន​ទាន់​ពេល​ចំ​ពោះ​ករណី​ដែល​ផ្ទុក​ជំងឺ​ ដើម្បី​កំ​ណត់​តំ​បន់​ គ្រប់​គ្រង​ ទប់​ស្កាត់​ មិន​ឱ្យ​ជំងឺ​ផ្ទុះ​ឡើង​និង​ឆ្លង​រាល​ដាល។

សំ​ណូម​ពរ​មន្ទីរ​ព័ត៌​មាន​និង​សារ​គមនា​គមន៍​ បង្កើន​កិច្ច​សហ​ការ​និង​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​សារៈ​សំ​ខាន់​នៃ​ការ​ចាក់​វ៉ាក់​សាំង​ ពាក់​ម៉ាស់ និង​ការ​សម្លាប់​មេរោគ។ សង្កត់​ធ្ងន់​លើ​សារ​ត្រូវ​ពាក់​ម៉ាស់​នៅ​កន្លែង​ជួប​ជុំ​មនុស្ស​ច្រើន​ ពេល​ទំ​នាក់​ទំ​នង​ជា​មួយ​អ្នក​ដែល​មាន​រោគ​សញ្ញា ឬសង្ស័យ​ផ្ទុក​មេរោគ​ COVID-១៩ និង​នៅ​កន្លែង​ចាប់​បង្ខំ​ពាក់​ម៉ាស់ តាម​បទ​ប្បញ្ញត្តិ​របស់​ក្រ​សួង​សុខា​ភិបាល៕

                ដងលី-បកប្រែ៖ សុផន

ចែករំលែកអត្ថបទ