នៅខេត្តសុកត្រាំង មូលនិធិអាហារូបករណ៍ វឺអាយិញ និងក្លឹប”ដើម្បីហ្វាងសា-ទ្រឿងសាជាទីស្រឡាញ់” បានឧបត្ថម្ភអាហារូបករណ៍រាប់ពាន់ចំណែកដល់សិស្សានុសិស្សជនជាតិភាគតិចនៅតំបន់សមុទ្រ កូនចៅកម្មាភិបាលយោធិនជំនាញនៃកងទ័ពការពារព្រំដែន និងសិស្សានុសិស្សដែលរងផលប៉ះពាល់នៃជំងឺ COVID-១៩។ ឆ្លងតាមរយៈនោះ បានបង្កជាកម្លាំងចលករ ស្មារតី ដើម្បីជំរុញដំណើរប្អូនៗទៅសាលានិងឆ្ពោះទៅរកអនាគតភ្លឺស្វាង។
លោកស្រីអតីតអនុប្រធានរដ្ឋ ទ្រឿងមីហ្វា ប្រធានមូលនិធិអាហារូបករណ៍ វឺអាយិញ ប្រធានក្លឹប “ដើម្បីហ្វាងសា- ទ្រឿងសាជាទីស្រឡាញ់” ជូនអាហារូបករណ៍ដល់សិស្សានុសិស្សជនជាតិខ្មែរនៅខេត្តសុកត្រាំង។
សព្វថ្ងៃ មូលនិធិអាហារូបករណ៍ វឺអាយិញ ក្លឹប”ដើម្បីហ្វាងសា-ទ្រឿងសាជាទីស្រឡាញ់” បានជូនអាហារូបករណ៍ជាង១.០០០ ចំណែកដល់សិស្សានុសិស្សជនជាតិភាគតិច នៅតំបន់សមុទ្រ កូនចៅកម្មាភិបាលយោធិនជំនាញនៃកងទ័ពការពារព្រំដែន និងសិស្សានុសិស្សដែលរងផលប៉ះពាល់នៃជំងឺ COVID-១៩ របស់ខេត្ត។ អាហារូបករណ៍ មួយចំណែកៗ មានតម្លៃទឹកប្រាក់ពី១ដល់៦ លានដុង អាស្រ័យសប្បុរសជនរួមវិភាគទាន។ អាហារូបករណ៍នេះ បានផ្ដល់ជាកម្លាំងចលករ និងភាពជឿជាក់ ដើម្បីប្អូនៗសិស្សានុសិស្សជនជាតិភាគតិចខេត្តសុកត្រាំង ប្រឹងប្រែងសិក្សារៀនសូត្រ រស់នៅមានឧត្តមគតិនិងកាតព្វកិច្ច ចំពោះមាតុភូមិ និងប្រទេសជាតិ។ ប្អូនតាំងធីធ្វីហា សិស្សថ្នាក់ទី ១២A៥ អនុវិទ្យាល័យនិងវិទ្យាល័យឡាយហ្វា ទីរួមខេត្តវិញចូវ ឱ្យដឹង៖ “ឪពុកខ្ញុំមានជំងឺវិបត្តិសរសៃប្រសាទ ចំណែកម្តាយធ្វើនំលក់ប្រចាំថ្ងៃ ទើបជីវភាពរបស់ខ្ញុំជួបការលំបាកច្រើន។ ហេតុនេះ ពេលទទួលបានអាហារូបករណ៍ ខ្ញុំពិតជារំភើបចិត្ត ហើយរឹតតែរីករាយជាងទៀតពេលបានដឹងថាមូលនិធិអាហារូបករណ៍ជំនួយប្អូនរៀនរហូតដល់ចប់មហាវិទ្យាល័យ។ នេះជាកម្លាំងស្មារតីដ៏ធំធេង ដើម្បីប្អូនជម្នះការលំបាក រៀនសូត្របានល្អ”។ ចំណែកប្អូនសើុងធីបាវទ្រិញ រៀនថ្នាក់ទី ៦ អនុវិទ្យាល័យវិញហៀប ទីរួមខេត្តវិញចូវ កំព្រាឪពុកម្តាយ រស់នៅជាមួយជីដូន ប៉ុន្តែប្អូនតែងប្រឹងខិតខំរៀនសូត្របានល្អដើម្បីក្លាយជាសិស្សពូកែរបស់សាលា។ ប្អូនបាវទ្រិញ និយាយ៖ “ ជារៀងរាល់ថ្ងៃ ជីដូនគាត់ទៅបេះបន្លែ រកត្រីលក់ ដើម្បីរកប្រាក់ចិញ្ចឹមខ្ញុំពីរនាក់បងប្អូនឱ្យរៀនសូត្រ។ ថ្ងៃនេះ ប្អូនទទួលបានអាហារូបករណ៍គឺជាអំណោយដ៏ថ្លៃថ្លា ហើយមានអត្ថន័យណាស់សម្រាប់ប្អូន។ ប្អូនសន្យានឹងខិតខំរៀនសូត្រឱ្យបានល្អជាងទៀត ដើម្បីមិនឱ្យខកបំណងដែលអ៊ំពូមីងបានជួយឧបត្ថម្ភ”។
តាមប្រសាសន៍លោកស្រីអតីតអនុប្រធានរដ្ឋ ទ្រឿងមីហ្វា ប្រធានមូលនិធិអាហារូបករណ៍ វឺអាយិញ ប្រធានក្លឹប “ដើម្បីហ្វាងសា-ទ្រឿងសាជាទីស្រឡាញ់” ជាមួយទឹកចិត្តស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះប្អូនៗសិស្សានុសិស្សជនជាតិភាគតិច បំផុតគឺសិស្សជនជាតិខ្មែរមានជីវភាពក្រលំបាកនៅខេត្តសុកត្រាំង គណៈកម្មការរៀបចំមូលនិធិអាហារូបករណ៍ “វឺអាយិញ” និងក្លឹប “ ដើម្បីហ្វាងសា-ទ្រឿងសា ជាទីស្រឡាញ់” នឹងរួមដំណើរជាមួយប្អូនៗក្នុងឆ្នាំខាងមុខជាបន្តទៀត។ សព្វថ្ងៃ មូលនិធិអាហារូបករណ៍មានសប្បុរសជនជាង ៥.០០០ នាក់ បានចូលរួមវិភាគទានដើម្បីរួមដំណើរជាមួយសិស្សានុសិស្សជនជាតិភាគតិច និងសិស្សានុសិស្សតំបន់សមុទ្រ កូនចៅកម្មាភិបាលកងទ័ពការពារព្រំដែន។ ក្រៅពីនេះ មូលនិធិអាហារូបករណ៍នៅទាំងពិនិត្យជូនអាហារូបករណ៍ទាំងស្រុងសម្រាប់សិស្សជនជាតិខ្មែរមានជីវភាពលំបាក ដើម្បីបន្តដំណើរលើវិថីមហាវិទ្យាល័យ៕
យុីអាញ- ត្រឹងរ៉ូន