(CT) - ស្របឱកាសនៃពិធីបុណ្យវិសាខបូជាពុទ្ធសករាជ២៥៦៧ ក្រុមប្រឹក្សាភិបាលវិទ្យាស្ថានពុទ្ធសាសនាខ្មែរ បានរៀបចំសម្ពោធឧបដ្ឋានសាលារបស់វិទ្យាស្ថាន (នៅមណ្ឌល១២ សង្កាត់ចូវវ៉ាន់លីម ខ័ណ្ឌអូរម៉ូង)។ ព្រមជាមួយនោះ បានធ្វើពិធីរាប់បាត្រព្រះសង្ឃ ៣.០០០ អង្គ នេះជាពិធីបុណ្យមានអត្ថន័យដ៏សំខាន់ប្រកបដោយលក្ខណៈពិសេសនៃពុទ្ធសាសនាខ្មែរ ដែលផ្សារភ្ជាប់ជាមួយនឹងប្រពៃណីវប្បធម៌របស់ជនរួមជាតិខ្មែរ។
ពិធីកាត់ខ្សែបូសម្ពោធឧបដ្ឋានសាលាវិទ្យាស្ថានពុទ្ធសាសនាខ្មែរ។ រូបថត៖ តឹមខ្វា
វិទ្យាស្ថានពុទ្ធសាសនាខ្មែរ គឺមូលដ្ឋានចំណុះសមាគមពុទ្ធសាសនាវៀតណាម កន្លែងបណ្តុះបណ្ដាលបញ្ញវន្តសង្ឃក្នុងប្រព័ន្ធពុទ្ធសាសនាខ្មែរ។ ឧបដ្ឋានសាលាគឺជាសំណង់មួយក្នុងចំណោមសំណង់ជាច្រើនទៀតត្រូវបានកសាងរួមនៅវិទ្យាស្ថានពុទ្ធសាសនាខ្មែរ។ ក្រោយរយៈពេល ៤ ឆ្នាំធ្វើការសាងសង់ឧបដ្ឋានសាលាបានកសាងសម្រេចជាស្ថាពរសរុបជាទឹកប្រាក់អស់ជាង ១៣ ពាន់លានដុង អាស្រ័យមជ្ឈិមសមាគមពុទ្ធសាសនានិងពុទ្ធបរិស័ទ សប្បុរសជនចូលរួមឧបត្ថម្ភសាងសង់។
ស្របក្នុងឱកាសនេះ សមូហភាព បុគ្គលដែលមានការរួមចំណែកច្រើនក្នុងដំណើរការសាងសង់ឧបដ្ឋានសាលា បានមជ្ឈិមសមាគមពុទ្ធសាសនាវៀតណាមជូនប័ណ្ណសរសើរចំពោះកុសលធម៌៕
តឹមខ្វា-ថាច់ធី