កីឡា - ទេសចរណ៍ ទេសចរណ៍

25/04/2023 - 09:32

ទៅ​កម្សាន្ត​នៅ​ “ព្រៃ​ស៊ី​មផូនី”

តំ​បន់​ទេ​សចរណ៍​ព្រៃ​ស៊ីមផូនី (Symphony Forest) គឺជា​គោល​ដៅ​ទេស​ចរណ៍​មួយ​ដ៏​C​ដែល​ចង់​ស្រូប​ខ្យល់​អា​កាស​បរិសុទ្ធ​នៅ​ដា​ឡាត់ ។​

រូប​ថត​មួយ​ចំ​នួន​គួរ​ឱ្យ​ចាប់​រម្មណ៍​នៅ​ពេល​ដែល​ភ្ញៀវ​ទេស​ចរ​ទៅ​កម្សាន្ត​ព្រៃ​ស៊ីម​ផូនី។​

ព្រៃស៊ីម​ផូនី ជា​មណ្ឌល​ទេស​ចរណ៍​កម្សាន្ត​ រួម​ជា​មួយ​សេវា​កម្ម​ស្ប៉ា ភោជ​នីយដ្ឋាន​ ផ្ទះ​សំ​ណាក់​លម្ហែកាយ... ព្រៃ​ស៊ីម​ផូនី មាន​ចម្ងាយ​ពី​មជ្ឈ​មណ្ឌល​ក្រុង​ដា​ឡាត់ប្រ​ហែល​ ៤ គីឡូ​ម៉ែត្រ មាន​ទីតាំង​នៅ​ជម្រាល​ភ្នំ​បែប​ធម្ម​ជាតិ​ ព័ទ្ធ​ជុំ​វិញ​ដោយ​ស្រះ​សិប្ប​និម្មិត​ ដែល​គេនិយម​ហៅ​ថា​ ស្រះ​បៃតង។​ ព្រៃ​ស៊ីម​ផូនី ត្រូវ​បាន​បង្កើត​ឡើង​នៅ​លើ​មូល​ដ្ឋាន​នៃ​តំ​បន់​ទេស​ចរណ៍ Lac Gioi ហើយ​បាន​យុវ​វ័យ​ចូល​ចិត្ត​ស្វែង​យល់។​ នៅ​ទីនេះ​ យុវ​វ័យ​ដែល​ចូល​ចិត្ត​ថត​រូប​នឹង​មាន​ទេស​ភាព​ស្រស់​ស្អាត​ជា​ច្រើន​សម្រាប់​ថត​រូប​ មាន​ដូច​ព្យាណូ ហ្គីតា ម៉ូតូ​ និង​ផ្កា​ទឹក​ បាល់​ឡុង​ហោះ...។​

ចូល​ព្រៃ​ស៊ីម​ផូនី ភ្ញៀវ​ទេស​ចរ​នៅ​ទាំង​បាន​ ផឹក​កាហ្វេ​ តែ... ដោយ​ឥត​គិត​ថ្លៃ។​ កន្លែង​ផឹក​តែ​នៅ​ទីខ្ពស់​លើ​ខ្នង​ភ្នំ​ អាច​មើល​ឃើញ​ផ្ទៃ​ទឹក​ ស្រះ​នៅ​ខាង​ក្រោម។​ បង​ស្រី​លី​ធ្វី​ហាំង បំ​ពេញ​ការ​ងារ​នៅ​សា​កល​វិទ្យា​ល័យ​ Greenwich University វៀត​ណាម គ្រឹះ​ស្ថាន​កឹង​ធើ ឱ្យ​ដឹង​៖ “ខ្ញុំ​ជ្រើស​រើស​ព្រៃ​ស៊ីម​ផូនី ដើម្បី​សម្រាក​លម្ហែ​កាយ​ ដ្បិត​ខ្យល់​អា​កាស​នៅ​ទីនេះ​បរិសុទ្ធ។​ ពេល​ព្រឹក​ព្រ​លឹម ខ្ញុំ​អង្គុយ​ផឹក​កា​ហ្វេ​រួច​គយ​គន់​អរុណរះ​លើ​ចុង​ស្រល់​ចាស់​ស្ងប់​អា​រម្មណ៍​ខ្លាំង​ណាស់​ រួច​ពិចារ​ណា​ពី​អតីត​កាល​ ហើយ​គ្រោង​ផែន​ការ​នៅ​ពេល​ខាង​មុខ។​ បើ​ឧស្សាហ៍ គួរ​ធ្វើ​ដំ​ណើរ​ទៅ​មជ្ឈ​មណ្ឌល​ក្រុង​ភ្លក់​ផលិត​ផល​ប្រ​ណីត​របស់​ដា​ឡាត់។​ ពុំនោះ​សោ​ត មុខ​ម្ហូប​ដែល​មាន​បន្លែ​ច្រើន​នៅ​កន្លែង​ស្នាក់​នៅ​ ក៏​ឆ្ងាញ់​ពិសា​ដែរ។​ ក្រោយ​ពេល​សម្រាក​លម្ហែ​កាយ​ម្តងៗ​ ថាម​ពល​ខ្ញុំ​ត្រូវ​បាន​បង្កើត​ឡើង​វិញ​ ហើយ​ខ្ញុំ​កាន់​តែមាន​ភាព​ស្វា​ហាប់​ចំ​ពោះ​ការ​ងារ​ និង​ជីវិត​រស់​នៅ”។​

ជា​មួយ​នឹង​ “ទ្រព្យ​មរ​តក” ដ៏​មាន​តម្លៃ​ នោះ​គឺ​ព្រៃ​ស្រល់ ៥ ហិកតា​ព័ទ្ធ​ជុំ​វិញ​ស្រះ​ ព្រៃ​ស៊ីម​ផូនី​នៅ​ទាំង​មាន​ចំ​ណុច​កត់​សម្គាល់​ដោយ​ហ្គីតា​ដាក់​នៅ​លើ​កញ្ចក់​អណ្តែត​នៅ​កណ្ដាល​ស្រះ។​ ធម្ម​ជាតិ​រួម​ផ្សំ​ជា​មួយ​ថ្វី​ដៃ​មនុស្ស​បាន​បង្កើត​ជា​បទ​ភ្លេង​យ៉ាង​ពី​រោះ​ និង​អាថ៌​កំ​បាំង​។​

បើ​មាន​ឱកាស​ ភ្ញៀវ​ទេស​ចរ​គួរ​តែ​ស្វែង​យល់​ពី​ព្រៃ​បុរាណ ដើម្បី​ស្តាប់​សូរ​ទឹក​ជ្រោះ​ធ្លាក់​ សំ​ឡេង​ព្រៃ​ស្រល់​ពី​រោះ​រណ្ដំ​... មួយ​ថ្ងៃ​កន្លង​ផុត​ទៅ​របស់​ភ្ញៀវ​ទេស​ចរ​នៅ​ព្រៃ​ស៊ីម​ផូនី គឺថ្ងៃ​មួយ​សម្រប​ខ្លួន​ជា​មួយ​នឹង​ធម្ម​ជាតិ​ ដើម្បី​ទទួល​យក​នូវ​អា​រម្មណ៍​ស្រស់​ស្រាយ​នៃ​ជីវិត៕​

                                         ហា​ថាញ-  ប្រែសម្រួល​៖ ទីទុយ​

ចែករំលែកអត្ថបទ