10/04/2023 - 16:43

ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ឆ្នាំ​ ២០២៣៖ កែតម្រូវ​លក្ខ​ន្តិកៈ​ដើម្បីរឹត​បន្តឹង​វិន័យ

ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល​ ទើប​ប្រកាស​ឱ្យ​ប្រើ​សា​រាចរ​ធ្វើ​វិសោ​ធន​កម្ម​នូវ​មាត្រា​មួយ​ចំ​នួន​នៃ​លក្ខ​ន្តិកៈ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ។

សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ឆ្នាំ​នេះ​ នឹង​មាន​ការ​កែ​តម្រូវ​
លក្ខ​ន្តិកៈ​មួយ​ចំ​នួន​ (រូបឯកសារ)។ រូប៖ ថាញតុង - TTXVN

ចំណុច​ថ្មី​មួយ​គួរ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​បេក្ខ​ជន​ នោះ​គឺ​សេចក្តី​កំ​ណត់​ពី​ឧបករណ៍​ សម្ភារៈ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​យក​ចូល​បន្ទប់​ប្រ​ឡង រួម​មាន​៖ ប៊ិក ខ្មៅ​ដៃ​ ដែក​ឈាន​ ជ័រ​លុប​ បន្ទាត់ បន្ទាត់​គិត​លេខ​; ម៉ា​ស៊ីន​គិត​លេខ​ គ្មាន​មុខ​ងារ​ពង្រាងឯក​សារ​ គ្មាន​កាត​អង្គ​ ចង​ចាំ និង​សៀវ​ភៅ​ផែន​ទីភូមិ​សាស្រ្ត​វៀត​ណាម​ ចំ​ពោះ​វិញ្ញា​សា​ភូមិ​សាស្រ្ត​។ ដូច្នេះ​ បើ​ប្រៀប​ជា​មួយ​នឹង​សេចក្តី​កំណត់​ពី​មុន​ ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល​ បាន​លុប​ចោល​សេច​ក្តី​កំ​ណត់​អនុ​ញ្ញាត​ឱ្យ​បេក្ខ​ជន​យក​ប្រ​ភេទ​ម៉ាស៊ីន​ថត​សម្លេង ថត​រូប​ដែល​មាន​មុខ​ងារ​កត់​ត្រា ព័ត៌​មាន​ចូល​បន្ទប់​ប្រ​ឡង ប៉ុន្តែ​មិន​អាច​ស្តាប់​មើល​ និង​មិន​អាច​បញ្ជូន ទទួល​ព័ត៌មាន​ សញ្ញា​សូរ​ស័ព្ទ​ រូប​ភាព​ផ្ទាល់​ ប្រ​សិន​បើគ្មាន​បំ​ពាក់​សម្ភារៈ​ជំនួយ​ផ្សេង​ៗទៀត​។

លក្ខ​ន្តិកៈធ្វើ​សោ​ធន​កម្ម​ ក៏​មាន​ការ​កែ​តម្រូវ​មួយ​ចំ​នួន​ទាក់​ទង​ដល់​បុគ្គ​លិក​ភាព​របស់​ក្រុម​ប្រឹក្សា​ចេញ​វិញ្ញា​សា​ប្រ​ឡង​ផង​ដែរ។ ជាក់​ស្តែង​ ក្នុង​សេច​ក្តី​កំ​ណត់​ថ្មី​ អ្នក​ចេញ​វិញ្ញា​សាប្រ​ឡង​និង​ធ្វើ​បដិវាទ​កម្ម​វិញ្ញា​សា​ប្រ​ឡង គឺ​ជា​អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ផ្នែក​អប់រំ​ឬវិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​; គ្រូ​ឧទ្ទេស គ្រូ​បង្រៀន​ជាប់​កិច្ច​សន្យា កំ​ពុង​បំ​ពេញ​ការ​ងារ​នៅ​តាម​គ្រឹះ​ស្ថាន​អប់រំ​នានា​។ លោក​សាស្រ្តា​ចារ្យ​រង​ បណ្ឌិត​ហ្វិញ​វ៉ាន់​ចឿង ប្រ​ធាន​នាយក​ដ្ឋាន​គ្រប់​គ្រង​គុណ​ភាព​ (ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល) ឱ្យ​ដឹង​៖ ការ​ធ្វើ​វិសោ​ធន​កម្ម​ដំ​ណាក់​ការ​នេះ​គឺ​សំ​ខាន់​ណាស់។ ក្រ​សួង​បាន​កំ​ណត់​ច្បាស់​អំ​ពី​អ្នក​ចូល​រួម​ចេញ​វិញ្ញា​សា​ប្រ​ឡង និង​ធ្វើ​បដិវាទ​កម្ម​វិញ្ញា​សា​ប្រ​ឡង ត្រូវ​តែ​ជា​កម្មា​ភិ​បាល​ គ្រូ​ឧទ្ទេស គ្រូ​បង្រៀន​ជាប់​កិច្ច​សន្យា កំ​ពុង​បំ​ពេញ​ការ​ងារ​នៅ​តាម​គ្រឹះ​ស្ថាន​អប់រំ​នានា​ ជំនួស​ដល់​ការ​អនុញ្ញាត​ឱ្យ​អ្នក​ធ្លាប់​បាន​បំ​ពេញ​ការ​ងារ​ដូច​សេច​ក្តី​កំ​ណត់​ចាស់។

ការ​ធ្វើ​វិសោ​ធនកម្ម​ដំ​ណាក់​ការ​ចេញ​វិញ្ញា​សា​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ អា​ស្រ័យ​មាន​ករណី​គៃ​បន្លំមួយ​ចំ​នួន​កើត​មាន​ក្នុង​សម័យ​ប្រឡង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​។ ក្នុង​លក្ខ​ន្តិកៈថ្មី​ ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល​ ក៏​បាន​កែតម្រូវ​នូវ​បញ្ហា​បច្ចេក​ទេស​មួយ​ចំ​នួន​ ដើម្បី​បង្កើន​ក្រឹត្យ​ក្រម​ របៀប​រៀប​រយ​ក្នុង​បន្ទប់​ប្រ​ឡង ក៏​ដូច​ជា​ធា​នា​សុវត្ថិ​ភាព​ សន្តិ​សុខ​ក្នុង​អំ​ឡុង​ពេល​ប្រ​ឡង; បង្កើន​គុណ​ភាព​វិញ្ញា​សា​ប្រ​ឡង និង​ការ​ងារ​សើុប​អង្កេត​ ត្រួត​ពិនិត្យ​ទាំង​ស្រុង​ផ្នែក​រៀប​ចំ​ប្រ​ឡង ដូច​៖ ការ​ថត​ចម្លង រក្សា​ទុក​វិញ្ញា​សា​ប្រ​ឡង ធ្វើ​លេខ​កូដ​ រក្សា​ទុក​មេ​រៀន​ប្រ​ឡង និង​កែ​វិញ្ញា​សា​ប្រ​ឡង។ លក្ខ​ន្តិកៈក៏​មាន​ការ​កែ​តម្រូវ​សេចក្តី​កំ​ណត់​មួយ​ចំ​នួន​ឱ្យ​កាន់​តែ​ច្បាស់​លាស់​អំ​ពី​ការ​បំ​ពាក់​ គ្រប់​គ្រង​ ត្រួត​ពិនិត្យ​ទូរ​ស័ព្ទតុ​មួយ​គ្រឿង​ ឬទូរ​ស័ព្ទ​ដៃ​ កុំ​ព្យូ​ទ័រ​តភ្ជាប់​បណ្តាញ​អ៊ីន​ធឺ​ណិត​ ដែល​បាន​ប្រើ​ប្រាស់​នៅ​មណ្ឌល​ប្រ​ឡង​បម្រើ​ក្នុង​ការ​ប្រ​ឡង ប៉ុន្តែ​ធានា​មិន​ប្រើ​ប្រាស់​ខុស​គោល​ដៅ​។

លោក​សាស្រ្តា​ចារ្យ​រង​ បណ្ឌិត​ហ្វិញ​វ៉ាន​ចឿង ចែក​រំ​លែក៖ ខ្លឹម​សារ​ជាក់​ស្តែង​មួយ​ចំ​នួន​ដែល​ទាក់​ទង​ដល់​ការ​ចុះ​ឈ្មោះ​ចូល​រួម​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ នឹង​បាន​កំ​ណត់​ត្រង់​សេចក្តី​ណែ​នាំ​រៀប​ចំ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ឆ្នាំ​ ២០២៣ ប្រកាស​ឱ្យ​ប្រើ​ក្នុង​ពេល​ខាង​មុខ​។ ក្រសួង​អប់រំ​នឹង​បណ្តុះ​បណ្តាល​នៅ​តែ​មាន​គោល​ការ​ណ៍​អនុវត្ត​ព័ត៌​មាន​វិទ្យា​ខ្លាំង​ជាង​មុន​នៅ​គ្រប់​ផ្នែក​ក្នុង​សម័យ​ប្រ​ឡង ក្នុង​នោះ​ មាន​ការ​ចុះ​ឈ្មោះ​ចូល​រួម​ប្រ​ឡង​អន​ឡាញ។ ព័ត៌​មាន​របស់​បេក្ខ​ជន​ រួម​មាន​ព័ត៌​មាន​អំ​ពី​អា​ទិភាព​តំ​បន់​មុខ​សញ្ញា​អម​ដោយ​ភស្ដុ​តាង​ច្បាស់​លាស់​ ក៏​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​តាំង​ពី​ផ្នែក​ចុះ​ឈ្មោះ​ប្រ​ឡង៕

                              យោង​៖ TTXVN-វិមាន​

ចែករំលែកអត្ថបទ