ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

10/04/2023 - 16:43

ព្រះ​ឧបជ្ឈាយ៍​ចៅ​ទី ត្រូវ​បាន​តែង​តាំង​ជា​អគ្គ​មហា​សង្ឃ​រាជា​ធិប​តីរង​ ក្រុម​ប្រឹក្សា​វិន័យ​ធរ​នៃ​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម

គណៈ​អភិបាល​សមា​គមពុទ្ធ​សាស​នា​វៀត​ណាម​ខេត្ត​អាង​យ៉ាង​ ទើប​រៀប​ចំ​យ៉ាង​មហោ​ឡា​រិក​ អប​អរ​សាទរ ព្រះ​ឧបជ្ឈាយ៍​ ចៅ​ទី ព្រះ​ចៅ​អធិ​ការ​វត្ត​ស្វាយ​ស​ទំ​នើប​ ឃុំ​ណូយ​តូ ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង​ មាន​កិត្តិ​យស​បាន​មហា​សន្និ​បាត​សមា​គម​ពុទ្ធ​សាសនា​ទូទៅ​ប្រ​ទេស​ លើក​ទី IX (អា​ណត្តិ​កាល​ ២០២២-២០២៧) តែង​តាំង​ជា​អគ្គ​មហា​សង្ឃ​រាជា​ធិបតី​រង​ ក្រុម​ប្រឹក្សា​វិន័យ​ធរ​នៃ​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម។

ថ្នាក់​ដឹក​នាំ​ខេត្ត​អាង​យ៉ាង​ អប​អរ​សា​ទរ​ព្រះ​ឧបជ្ឈាយ៍​ចៅ​ទី (អង្គ​ទ្រង់​ឈរ​ទី ២ រាប់​ពី​ឆ្វេង)។

ព្រះ​ឧបជ្ឈាយ៍​ចៅ​ទី ប្រសូតិ​នៅ​ថ្ងៃ​ទី ១៥ ខែ​មីនា ឆ្នាំ​ ១៩៤១ មាន​ស្រុក​កំ​ណើត​នៅ​ឃុំ​ណូយ​តូ។ ព្រះ​អង្គ​សាង​ផ្នួស​ជាង​ ៦០ វស្សា ព្រះ​អង្គ​បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ៗ​ជា​ច្រើន​ ជា​សមណៈ​គំរូ​ក្នុង​ការ​កសាង​ទំ​នាក់​ទំ​នង សាមគ្គី​សាសនា​រវាង​ទក្ខិ​ណា​និកាយ​និង​ឧត្តរ​និកាយ​ រវាង​ពុទ្ធ​សាសនា​វៀត​ណាម​និង​សាសនា​ផ្សេង​ៗ។

ព្រះ​ឧបជ្ឈាយ៍​ចៅ​ទី ព្រះ​អង្គ​មាន​ថ្វី​ព្រះ​ហស្ត​ដ៏​ចំ​ណាន​ខាង​ចារ​សាស្ត្រា​ស្លឹក​រឹត (ទ្រាំង) បាន​ប្រ​ធាន​រដ្ឋ​នៃ​សា​ធារ​ណៈរដ្ឋ​សង្គម​និយម​វៀត​ណាម​ ប្រ​ទាន​កិត្តិ​នាម​ “សិប្ប​ករ​ឆ្នើម” នៅ​ថ្ងៃ​ទី ១២/១១/២០១២; កិត្តិ​នាម​ “សិប្ប​ករ​ប្រ​ជា​ជន​” នៅ​ថ្ងៃ​ទី ០៨/៣/២០១៩ ពី​ព្រោះ​ព្រះ​អង្គ​ “បាន​រួម​ចំ​ណែក​យ៉ាង​ឆ្នើមក្នុង​ការ​រក្សា​និង​អភិរក្ស​បេ​តិក​ភណ្ឌ​វប្ប​ធម៌​អរូបី​របស់​ជន​ជាតិ​”។ ព្រះ​ឧបជ្ឈាយ៍​ចៅ​ទី បាន​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ស្ងើច​សរ​សើរ​ពី​គុណ​សម្បត្តិ​ជា​ច្រើន​លើក​; បាន​បក្ស​ រដ្ឋ​ប្រ​ទាន​បណ្ណ​សរ​សើរ​និង​លិខិត​សរ​សើរ​ជា​ច្រើន​៕

យោង​៖ angiang.gov.vn-មុនី

ចែករំលែកអត្ថបទ