ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

10/04/2023 - 16:36

មហោ​ស្រព​សិល្បៈ​ល្ខោន​យូកេរ​ខ្មែរ​ណាម​បូ លើក​ទី II ឆ្នាំ​២០២៣

មហោ​ស្រព​សិល្បៈ​ល្ខោន​យូកេរ​ខ្មែរ​ណាម​បូ លើក​ទី II ឆ្នាំ​២០២៣ ទើប​រៀប​ចំ​ឡើង​នៅ​ខេត្ត​ត្រា​វិញ​។ មហោ​ស្រព​សិល្បៈ​បាន​ទាក់​ទាញ​សិល្បករ-ការិនី​ជាង​ ៥០០ នាក់​ មក​ពី​ក្រុម​សិល្បៈ​ខ្មែរ​ ១៣ ក្រុម​របស់​ខេត្ត​ទាំង​ ៥ គឺ​ខេត្ត​សុក​ត្រាំង បាក​លីវ កាម៉ាវ​ គៀង​យ៉ាង​ និង​ខេត្ត​ត្រា​វិញ​ ចូល​រួម​សម្តែង។ មហោ​ស្រព​សិល្បៈ​អា​ស្រ័យ​គណៈ​ឃោស​នា​អប់រំ​មជ្ឈិម​ សមា​គម សិល្ប​ករ​ល្ខោន​វៀត​ណាម​ សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​ប្រជា​ជន​ខេត្ត​ត្រា​វិញ​រៀប​ចំ។

ក្រុម​សិល្បៈ​រស្មី​ប្រទីប​ខេត្ត​ត្រាវិញ​ ឈុត​សម្តែង​រឿង​វេស្សន្តរ។

យោង​តាម​ប្រ​សាសន៍​ លោក​ឡេ​ថាញ​ប៊ិញ​ អនុ​ប្រធាន​គណៈ​កម្មា​ធិការ​ប្រជា​ជន​ខេត្ត​ត្រា​វិញ​ មហោ​ស្រព​សិល្បៈ​មាន​អត្ថ​ន័យ​យ៉ាង​ធំ​ធេង​ក្នុង​ការ​អភិ​រក្ស​ ថែ​រក្សា​និង​ពង្រីក​តម្លៃ​ទម្រង់​សិល្បៈ​ល្ខោន​យូកេរ​ ជា​លក្ខណៈ​ពិសេស​ ពោរ​ពេញ​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​។ នេះ​ជាឱកាស​ដើម្បី​សិល្ប​ករ-ការិនី​ជួបជុំ​ ដោះ​ដូរ​បទ​ពិសោធន៍​ ដើម្បី​ពង្រីក​តម្លៃ​សិល្បៈ​ល្ខោន​យូកេរ​ រួម​ចំ​ណែក​ក្នុង​ការ​អនុវត្ត​សេចក្តី​សម្រេច​លេខ​ ២៣-NQ/TW ចុះ​ថ្ងៃ​ទី ១៦/៦/២០០៨ របស់​ការិយា​ល័យ​នយោ​បាយ​ ស្តី​ពី​បន្ត​ការ​កសាង​និង​អភិវឌ្ឍ​អក្សរ​សិល្ប៍ សិល្បៈ​ក្នុង​សម័យ​ថ្មី៕ 

  សឺនម៉ាល័យ​-មុនី

ចែករំលែកអត្ថបទ