ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/04/2023 - 16:36

សម​មិត្ត​ថ្នាក់​ដឹក​នាំ​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិទ្ធ​ពរដល់​ជន​រួម​ជាតិ​ខ្មែរ​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ២០២៣

ស្រប​ក្នុង​ឱកាស​បុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី ឆ្នាំ​ ២០២៣ សម​មិត្ត​ ត្រឹង​ថាញ​ម៉ឹង អនុ​ប្រធាន​ប្រចាំ​ការ​នៃ​រដ្ឋ​សភា បាន​អញ្ជើញ​ទៅ​ប្រ​សិទ្ធ​ពរ​នៅ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​ នៅ​ខណ្ឌ​អូរ​ម៉ូង ក្រុង​កឹង​ធើ។ ជំនួស​មុខ​ថ្នាក់​ដឹក​នាំ​បក្ស​ និង​រដ្ឋ​ សម​មិត្ត​ផ្តាំ​ផ្ញើ​នូវ​បិយ​វាចា​សួរ​សុខ​ទុក្ខ​ដល់​អ្នក​មុខ​អ្នក​ការ​សាសនា​ សមណ​សិស្ស​នៅ​វិទ្យា​ស្ថាន​ ឆ្លង​តាម​រយៈ​អ្នក​មុខ​អ្នក​ការ​សាសនា​ សម​មិត្ត​ផ្តាំ​ផ្ញើ​នូវ​បិយ​វាចា​ប្រ​សិទ្ធ​ពរ​បវរមហា​ប្រ​សើរ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ក្រុង​ ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រកប​ដោយ​សុខ​ក្សេម​ក្សាន្ត និង​កក់​ក្តៅ​ជា​ទី​បំ​ផុត។ ក្នុង​ឱកាស​នេះ​ សម​មិត្ត​ ត្រឹង​ថាញ​ម៉ឹង បាន​ប្រគេន​និង​ជូន​ទេយ្យ​វត្ថុ​ដល់​មន្ត្រី​សង្ឃ​ និង​អ្នក​មាន​ប្រជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ចំ​នួន​ ៥២ អង្គ​/នាក់​ អំ​ណោយ​មួយ​ចំ​ណែកៗ​មាន​តម្លៃ​ ៧០០.០០០ ដុង​ ព្រម​ជា​មួយ​នោះ​ ប្រ​គេន​ទេយ្យ​វត្ថុ​ដល់​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​ និង​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​ អំ​ណោយ​មួយ​ចំ​ណែកៗ​តម្លៃ​ ១១ លាន​ដុង។

សម​មិត្ត ត្រឹង​ថាញ់​ម៉ឹង អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​រដ្ឋ​សភា​ ប្រ​គេន​ទេយ្យ​វត្ថុ​ដល់​
វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ។ ​  រូប៖ អាញ់​យ៉ុង

សម​មិត្ត​ ផាម​វ៉ាន់​ហេវ អនុ​លេខា​ប្រចាំ​ការ​នៃ​គណៈ​កម្មាធិការ​បក្ស​ក្រុង​ ប្រធាន​ក្រុម​ប្រឹក្សា​ប្រជា​ជន​ក្រុង​កឹង​ធើ ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដល់​បុគ្គ​លិក​កាសែត​កឹង​ធើ ។

* នៅ​ក្រុង​កឹង​ធើ ថ្នាក់​ដឹក​នាំ​ក្រុង​ ក៏​បាន​រៀប​ចំ​ពិធី​ជួប​ជុំ​ និង​ចាត់​តាំង​គណៈ​ប្រតិ​ភូ​ជា​ច្រើន​ក្រុម​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ជូន​អំ​ណោយ​និង​ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មី​ដល់​ព្រះ​ឧបជ្ឈាយ៍​ ព្រះ​តេជ​ព្រះ​គុណ​ ព្រះ​ថេ​រានុត្ថេរ អា​ចារ្យ​ គណៈ​កម្ម​ការ​វត្ត​ គ្រួសារ​គោល​នយោ​បាយ​ អ្នក​មាន​ប្រ​ជា​ប្រិយ។ល។ ពិសេស​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មី​ដល់​កម្មាភិ​បាល​ បុគ្គ​លិក កាសែត​កឹង​ធើ​ភាសា​ខ្មែរ​ សម​មិត្ត​ផាម​វ៉ាន់​ហេវ អនុ​លេខា​ប្រចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ ក្រុង​ ប្រធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ បាន​សួរ​សុខ​ទុក្ខ​ដោយ​រាក់​ទាក់​ និង​ផ្តាំផ្ញើ​នូវ​បិយ​វា​ចា ប្រ​សិទ្ធ​ពរ​ដល់​គ្រួសារ​កម្មា​ភិ​បាល​ បុគ្គ​លិក ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​ភាព​កក់​ក្តៅ សុខុ​ដុម​រមនា សុភ​មង្គល និង​ប្រកប​ដោយ​ពុទ្ធ​ពរ ៤ ប្រ​ការ​គឺ​  “អា​យុ វណ្ណៈ សុខៈ ពលៈ”។

*ស្រប​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​ដែរ​ ខេត្ត​សុក​ត្រាំង បាន​រៀប​ចំ​ពិធី​ជួបជុំ​ ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ និង​ជូន​អំ​ណោយ ៤០០ ចំ​ណែក​ដល់​វីរ​មា​តា​វៀត​ណាម​ វីរៈ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​ កម្មា​ភិ​បាល​ចូល​និវត្តន៍​ កម្មា​ភិ​បាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក មន្ត្រី​សង្ឃ​ ព្រះ​សង្ឃ​ និង​គ្រួសារ​គោល​នយោ​បាយ​របស់​ខេត្ត។ ទន្ទឹម​នឹង​នោះ​ ខេត្ត​សុក​ត្រាំង​នៅ​ទាំង​ចាត់​តាំង​ គណៈ​ប្រតិ​ភូ ១៦ ក្រុម​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មី​ដល់​សមូហ​ភាព​និង​បុគ្គល​គំរូ​ទៀត​ផង។

* នៅ​ខេត្ត​បាក​លីវ ប្រធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ទើប​មាន​លិខិត​ចង្អុល​ការ​អនុញ្ញាត ឱ្យ​កម្មា​ភិ​បាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក កង​កម្លាំង​ប្រ​ដាប់​អា​វុធ និង​កម្ម​ករ​និយោ​ជិត​ដែល​ជា​ជន​ជាតិ​ខ្មែរ​រស់​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ បាន​ឈប់សម្រាក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ៣ ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់​ថ្ងៃ​ទី ១៦ ខែ​មេ​សា ឆ្នាំ​ ២០២៣។ ទន្ទឹម​នឹង​នោះ​ ចាត់​តាំង​គណៈ​ប្រតិ​ភូ ៦ ក្រុម​ អញ្ជើញទៅ​សួរ​សុខ​ទុក្ខ​ ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មី​និង​ប្រ​គេន​ទេយ្យ​វត្ថុ​ដល់​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ខេត្ត​ ​ព្រះ​ឧបជ្ឈាយ៍​ ព្រះ​សង្ឃ​ អា​ចារ្យ​ គណៈ​កម្ម​ការ​វត្ត​ គ្រួសារ​គោល​នយោ​បាយ​ អ្នក​មាន​ប្រជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​។ ទេយ្យ​វត្ថុ​ក្នុង​មួយ​ចំ​ណែកៗ​មាន​តម្លៃ​ពី​ ៤ ដល់​ ១១ លាន​ដុង​។

* គណៈ​កម្មា​ធិការ​ប្រជា​ជន​ស្រុក​ត្រា​អូង ខេត្ត​វិញ​ឡុង​ ទើប​រៀប​ចំ​ជូន​អំ​ណោយ ១០០ ចំ​ណែក​ដល់​មាមីង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​តឹង​មី។ អំ​ណោយ​ក្នុង​មួយ​ចំ​ណែក​ៗមាន​តម្លៃ​ ៤០០.០០០ ដុង​ រួម​មាន​ អង្ករ មី ប្រេង​ឆា។ល។ អា​ស្រ័យ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ ចលនា​សប្បុរស​ជន​រួម​វិភាគ​ទាន​។ ទោះ​បី​អំ​ណោយ​មិន​ច្រើន​ក៏​ពិត​មែន​ ប៉ុន្តែ​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​ ២០២៣ រួម​ចំ​ណែក​ញុាំង​ឱ្យ​បរិ​យា​កាស​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​មាមីង​ឱ្យ​មាន​ភាព​កក់​ក្តៅ​ថែម​ទៀត​៕

 PV-CTV- វិមាន​​ ​

ចែករំលែកអត្ថបទ