ចាប់តាំងពីបានទទួលស្គាល់សម្រេចបទដ្ឋានជាតិ គុណភាពអប់រំរបស់សាលាបឋមសិក្សាញ៉ីទ្រឿង A ឃុំញ៉ីទ្រឿង ស្រុកកូវង៉ាង ខេត្តត្រាវិញ បានកើនឡើងឥតឈប់ឈរ។
សាលាបឋមសិក្សាញ៉ីទ្រឿង A ឃុំញ៉ីទ្រឿង បានទទួលប័ណ្ណទទួលស្គាល់សាលា
សម្រេចបទដ្ឋានជាតិកម្រិត I។
លោកស្រីវ៉ធីលី នាយកសាលាបឋមសិក្សាញ៉ីទ្រឿង A មានប្រសាសន៍៖ “សាលាបឋមសិក្សាញ៉ីទ្រឿង A មានទីតាំង ៣កន្លែង គឺមណ្ឌលសាលានៅភូមិផ្នោលើ និងសាខាសាលា ២ទៀត នៅភូមិរការ កើតនិងភូមិទ្រព្រះបាទ។ ចំនួនកម្មាភិបាលគ្រូបង្រៀន និងបុគ្គលិកសាលាមានទាំងអស់ ៤៦ នាក់ ក្នុងនោះ មានគ្រូបង្រៀនចំនួន ៤៤ នាក់ សម្រេចបទដ្ឋានមហាវិទ្យាល័យតាមដំណើរការដែលបានកំណត់។ សាលាមានសិស្សសរុប ៧៥១ នាក់។ និយាយពីសម្ភារៈបរិក្ខារវិញ សាលាមានបន្ទប់រៀន ២៥ បន្ទប់។ នៅទីតាំងសាលាទាំង ៣ គឺមានភ្លើងនិងទឹកស្អាតប្រើប្រាស់គ្រប់សព្វ។ កម្មាភិបាល គ្រូបង្រៀន និងបុគ្គលិកសាលាមានគ្រប់លក្ខណសម្បត្តិ និងសមត្ថភាពអនុវត្តសកម្មភាពអប់រំបានល្អ។ ជារៀងរាល់ឆ្នាំ សាលាតែងមានគ្រូបង្រៀនពូកែ ថ្នាក់សាលា និងថ្នាក់ស្រុក។
លោកឡេវ៉ាន់ង្វៀន ប្រធានគណៈតំណាង អាណាព្យាបាលសិស្ស មានប្រសាសន៍៖ “ទោះបីជាសាលានៅតំបន់ដាច់ស្រយាល តំបន់ជនជាតិខ្មែរក៏ដោយ ប៉ុន្តែសាលាបឋមសិក្សាញ៉ីទ្រឿង A គឺជាសាលាមួយក្នុងចំណោមសាលាបឋមសិក្សាទាំងឡាយ ដែលសម្រេចបានគុណភាពបង្រៀននាំមុខគេនៅស្រុកកូវង៉ាង។ អាណាព្យាបាលសិស្សយើងខ្ញុំជឿជាក់ និងមានទំនុកចិត្តលើកងជួរគ្រូបង្រៀនរបស់សាលា។ ទន្ទឹមនឹងការបង្រៀនអក្សរ សាលានៅទាំងអប់រំសីលធម៌ជាប្រចាំ ជួយឱ្យសិស្សអនុវត្តល្អនូវលក្ខន្តិកៈរបស់សាលា និងមានដំណោះស្រាយអប់រំសមស្រប បង្កការវិវឌ្ឍន៍ជាវិជ្ជមានក្នុងការយល់ដឹងរបស់សិស្ស ដោយគ្មានសិស្សបំពានលក្ខន្តិកៈសាលា; អត្រាសិស្សសម្រេចកម្មវិធីសិក្សាតាមថ្នាក់នីមួយៗគឺ ១០០%” ។
លោកថាច់ថន អនុប្រធានក្រុមប្រឹក្សាប្រជាជនស្រុកកូវង៉ាង បានវាយតម្លៃ៖ “ការគ្រប់គ្រងនិងសកម្មភាពអប់រំរបស់សាលាបឋមសិក្សាញ៉ីទ្រឿង A ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ កម្មាភិបាល គ្រូបង្រៀននិងបុគ្គលិករបស់សាលា តែងយកអស់ពីកម្លាំងកាយចិត្ត និងមានការទទួលខុសត្រូវខ្ពស់ក្នុងការងារ ម្ល៉ោះហើយគុណភាពអប់រំមានស្ថិរភាព និងល្អប្រសើរឡើងឥតឈប់ឈរ។ ទន្ទឹមនឹងការបង្រៀនអក្សរសាលារៀននៅទាំងសហការជាមួយគណៈតំណាងអាណាព្យាបាលសិស្ស ដើម្បីបង្កើនការអប់រំសីលធម៌ និងបំណិនជីវិតដល់សិស្ស។ ចាប់តាំងពីនោះមក អត្រាសិស្សសម្រេចកម្មវិធីសិក្សាតាមថ្នាក់នីមួយៗតែងសម្រេច ១០០%។ នាពេលថ្មីៗនេះ សាលាបឋមសិក្សាញ៉ីទ្រឿង A មានកិត្តិយសបានគណៈកម្មាធិការប្រជាជន ខេត្តត្រាវិញ ជូនទង់ប្រឡងប្រណាំងអង្គភាពឆ្នើម គ្រប់ជ្រុងជ្រោយនិងនាំមុខគេគ្រប់កម្រិតសិក្សា នាឆ្នាំសិក្សា ២០២១-២០២២៕
សើុងម៉ាល័យ- បកប្រែ៖ សុផន