សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ ខេត្តត្រាវិញ ទើបរៀបចំជោគជ័យមហាសន្និបាតតំណាងព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក លើកទី ៧ អាណត្តិកាល ២០២៣-២០២៨។
គណៈប្រតិបត្តិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក បង្ហាញមុខមហាសន្និបាត។
អាណត្តិកាលកន្លង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក បានរួមដំណើរជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ និងមាមីងពុទ្ធបរិស័ទ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នចំពោះឧបាយកលប្រឆាំងរបស់អានុភាពអមិត្ត ព្រមទាំងយកចិត្តទុកដាក់ជំរុញការផ្សព្វផ្សាយ ឃោសនានិងកៀរគរព្រះសង្ឃ និងជនរួមជាតិ អនុវត្តល្អនូវការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើរ។ល។
មហាសន្និបាត បានតែងតាំងគណៈប្រតិបត្តិការ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ អាណត្តិកាល ២០២៣-២០២៨ ចំនួន ៣៩ អង្គ ក្នុងនោះ គណៈអចិន្ត្រៃយ៍មាន ១៣ អង្គ។ ព្រះតេជព្រះគុណគឹមង៉ុកត្វង ត្រូវបានតែងតាំងធ្វើប្រធានសមាគមជាបន្ត។
ក្នុងឱកាសនេះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ និងគណៈកម្មាធិការប្រជាជនស្រុកថ្កូវ បានជូនប័ណ្ណសរសើរដល់សមូហភាពនិងព្រះសង្ឃគ្រប់អង្គមានស្នាព្រះហស្ដឆ្នើមក្នុងសកម្មភាពព្រះពុទ្ធសាសនា អាណត្តិកាល ២០១៨-២០២៣។ ព្រមជាមួយនេះ សមាគមក៏បានប្រគល់ផ្ទះមហាសាមគ្គីចំនួន ៥ ខ្នង ដល់គ្រួសារក្រីក្រជួបការលំបាកខាងលំនៅឋាន កង់ ២៥ គ្រឿង និងអាហារូបករណ៍ ៥ ចំណែកដល់សិស្សក្រីក្រនៅលើភូមិសាស្រ្តស្រុក៕
សើុងម៉ាល័យ - សុផន