ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/04/2023 - 14:41

វត្ត​សំ​រោង​ឯក​ ប្រា​រព្ធ​ពិធី​បុណ្យ​សម្ពោធ​និង​បញ្ចុះ​ខណ្ឌ​សីមា

វត្ត​សំ​រោង​ឯក​ ស្ថិត​នៅ​ភូមិ​សំ​រោង​ សង្កាត់​៨ ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ​ ទើប​ប្រា​រព្ធ​ពិធី​បុណ្យ​សម្ពោធ​និង​បញ្ចុះ​ខណ្ឌ​សី​មា​ព្រះ​វិហារ​ដែល​ទើប​កសាង​ថ្មី។

 ​​ ពិធី​កាត់​ខ្សែបូ​ស​ម្ពោធ​ព្រះ​វិហារ​ដែល​ទើប​កសាង​ថ្មី​។

 ​​ ជ្រុង​មួយ​នៃ​ទិដ្ឋ​ភាព​ពុទ្ធ​បរិស័ទ​ចូល​រួម​ក្នុង​ពិធី​បុណ្យបញ្ចុះ​ខណ្ឌ​សីមា។

លោក​តា​យ៉ាង​ម៉ី ប្រធាន​គណៈ​កម្ម​ការ​វត្ត​ ឱ្យ​ដឹង​៖ ព្រះ​វិហារ​វត្ត​សំ​រោង​ឯក​ ផ្តើម​កសាង​ថ្មី​ក្នុង​ឆ្នាំ​ ២០១៨។ ព្រះ​វិហារ​សាង​សង់​ពី​គ្រឿង​ឈើ​យ៉ាង​ល្អ​ប្រ​ណីត មាន​បណ្ដោយ ៤២ ម៉ែត្រ​, ទទឹង ២៧ ម៉ែត្រ​ និង​កម្ពស់​ ១៩ ម៉ែត្រ​ សរុប​ថវិ​កាប្រ​មាណ​ ៣០ ពាន់​លាន​ដុង​ អា​ស្រ័យ​ពុទ្ធ​បរិ​ស័ទ​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​រួម​វិភាគ​ទាន​។ ព្រះ​វិហារ​ត្រូវ​បាន​កសាង​តាម​លំ​នាំ​ស្ថា​បត្យ​កម្ម​ពិសេស​ ដិត​ដាម​ដោយ​លក្ខណៈ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ជាតិ​ខ្មែរ៕

                ដំណឹង​៖ ទីទុយ​

ចែករំលែកអត្ថបទ