ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/03/2023 - 08:52

ពិនិត្យ​ ព្យាបាល​ជំងឺ​ ចែក​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​ ជូន​អំ​ណោយ​ដល់​ប្រជា​ជន​ខ្មែរ​និង​អ្នក​មាន​ដើម​កំ​ណើត​វៀត​ណាម​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​

ស្ថាន​ឯក​អគ្គ​រដ្ឋ​ទូត​វៀត​ណាម​ប្រចាំ​នៅ​ប្រ​ទេស​កម្ពុជា​ បាន​សហការ​ជា​មួយ​នឹង​មន្ទីរ​ពេទ្យ​ ជោ​រៃ​ - ភ្នំ​ពេញ​ និង​សមាគម​ខ្មែរ​ - វៀត​ណាម​ រៀប​ចំ​ពិនិត្យ​ ព្យា​បាល​ជំងឺ​ ចែក​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​ និង​ជូន​អំ​ណោយ​ប្រមាណ​ ៥០០ ចំ​ណែក​ដល់​ប្រជា​ជន​ខ្មែរ​ និង​គ្រួសារ​មាន​ដើម​កំ​ណើត​វៀត​ណាម​ ដែល​មាន​ស្ថាន​ភាព​លំ​បាក​ នៅ​ស្រុក​បរិបូណ៍​ ខេត្ត​កំ​ពង់​ឆ្នាំង ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។ អំ​ណោយ​មួយ​ចំ​ណែក​ៗ រួម​មាន​ អង្ករ ៥ គីឡូ​ក្រាម ទឹក​ប្រាក់​ ២០.០០០ រៀល​ សរុប​ថវិ​កា​ប្រមាណ​ ៥.០០០ USD។

ឯក​អគ្គ​រដ្ឋ​ទូត​ង្វៀង​ហ្វីតាំង​ ចូល​រួម​ជូន​អំ​ណោយ​ដល់​មាមីង​។

មាន​ប្រសាសន៍​ក្នុង​ឱកាស​ពិនិត្យ​ជំងឺ​ លោក​ ង្វៀង​ហ្វី​តាំង​ ស្ថាន​ឯក​អគ្គ​រដ្ឋ​ទូត​វៀត​ណាម​ ប្រចាំនៅ​ប្រទេស​កម្ពុជា​ បាន​ថ្លែង​អំ​ណរ​គុណ​ដោយ​ស្មោះ​ស្ម័គ្រ​ចំ​ពោះ​អា​ជ្ញា​ធរ​ខេត្ត​កំ​ពង់​ឆ្នាំង និង​ស្រុក​បរិបូណ៍​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​ បង្ក​លក្ខណៈ​ដល់​មាមីង​មាន​ដើម​កំ​ណើត​វៀត​ណាម​ រស់​នៅ​លើ​ភូមិ​សាស្រ្ត​សន្សឹមៗលំ​នឹង​ជីវ​ភាព​ និង​ថ្លែង​អំ​ណរ​គុណ​ប្រ​ជា​ជន​ខ្មែរ​ដែល​បាន​ឧបត្ថម្ភ​គាំ​ពារ​ ចែក​រំលែក ជួយ​ដល់​គ្រួសារ​ដែល​មាន​ដើម​កំ​ណើត​វៀត​ណាម​នៅ​មូល​ដ្ឋាន​៕

             យោង​៖ កាសែត​ប្រជា​ជន​ - វិមាន​

ចែករំលែកអត្ថបទ