លោកស្រី ហូវធីកឹមដាវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង ប្រទានកិត្តិនាម “សិប្បករប្រជាជន” ដល់សិប្បករលីលេត (ខាងស្ដាំដៃ) និងសិប្បករចូវអូន (ខាងឆ្វេងដៃ) ។
មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តសុកត្រាំង បានរៀបចំធ្វើការប្រកាសនិងប្រគល់សេចក្ដីសម្រេចរបស់ប្រធានរដ្ឋ ស្តីពីការប្រទានកិត្តិនាមកិត្តិយសថ្នាក់រដ្ឋជា “សិប្បករប្រជាជន” ដល់ជនជាតិខ្មែរ២រូប នោះគឺសិប្បករលីលេត (ស្រុកមីទូ) និងសិប្បករចូវអូន (ស្រុកមីស្វៀង) ដែលមានការរួមចំណែកយ៉ាងច្រើនក្នុងការរក្សានិងពង្រីកកេរដំណែលវប្បធម៌អរូបីរបស់ជនជាតិ។ ទន្ទឹមនឹងនោះ ក៏បានប្រទានកិត្តិនាមជា “សិប្បករឆ្នើម” ដល់បុគ្គល ៥ រូប ដែលមានការរួមចំណែកយ៉ាងសកម្មក្នុងវិស័យកេរដំណែលវប្បធម៌អរូបីផងដែរ៕
យីអាញ-លីសៀ