ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/03/2023 - 08:41

បន្ត​រក្សា​ការ​ដោះ​ដូរ ពិគ្រោះ​យោ​បល់​ថ្នាក់​កំ​ពូល​និង​យន្ត​ការ​ទ្វេភាគី​រវាង​វៀត​ណាម​និង​កម្ពុជា​

(TTXVN) - ទទួល​ការ​អញ្ជើញ​របស់​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ ប៊ូយ​ថាញសើុង ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​កម្ពុជា​ ឯក​ឧត្តម ប្រាក់​ សុខុន បាន​អញ្ជើញ​មក​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​នៅ​វៀត​ណាម​ និង​ជា​សហ​ប្រធាន​កិច្ច​ប្រជុំ​លើក​ទី ២០ នៃ​គណៈ​កម្មាធិការ​ចម្រុះ​វៀត​ណាម​ - កម្ពុជា​ ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​វប្ប​ធម៌​ វិទ្យា​សាស្រ្ត​និង​បច្ចេក​ទេស​ ចាប់​ពី​ថ្ងៃ​ទី ១៨ ដល់​ថ្ងៃ​ទី ២២ ខែ​មីនា។

រដ្ឋ​មន្ត្រី​ការ​បរទេស​ ប៊ូយ​ថាញ​សើុង ពិគ្រោះ​យោបល់​ជា​មួយ​នឹង​ឯក​ឧត្តម ប្រាក់​ សុខុន
ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​កម្ពុជា​។
​    រូប​៖ ឡឹម​ខាញ់​ - TTXVN

ព្រឹក​ថ្ងៃ​ទី ២១ ខែ​មីនា នៅ​អគារ​ទទួល​ភ្ញៀវ រដ្ឋា​ភិបាល​ រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ ប៊ូយ​ថាញ​សើុង រួម​ជា​មួយ​នឹង​ឯក​ឧត្តម ប្រាក់​ សុខុន ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ បាន​ដំណើរ​ការ​ពិគ្រោះ​យោ​បល់​។

នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោ​បល់​នេះ​ រដ្ឋ​មន្ត្រី​    ប៊ូយ​ថាញ​សើុង   បាន​ស្វាគមន៍​យ៉ាង​កក់​ក្តៅចំ​ពោះ​ ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​កម្ពុជា​ ដែល​បាន​អញ្ជើញ​មក​ទស្សន​កិច្ច​នៅ​វៀត​ណាម​សា​ជា​ថ្មី​។ ឧបនា​យក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​កម្ពុជា​ ថ្លែង​អំ​ណរ​គុណ​រដ្ឋ​មន្ត្រី​ការ​បរទេស​ ប៊ូយ​ថាញ​សើុង ចំ​ពោះ​ការ​ទទួល​បដិស​ណ្ឋារៈ​យ៉ាង​កក់​ក្ដៅនិង​អធិក​អធម​ជា​ទីបំ​ផុត​។

ភាគី​ទាំង​ពីរ បាន​ឯក​ភាព​ជំរុញ​និង​អនុ​វត្ត​ល្អ​នូវ​ដំណើរ​ទស្សន​កិច្ច​ជាន់​ខ្ពស់​; បន្ត​រក្សា​និង​ពង្រីក​ប្រសិទ្ធ​ភាព​យន្ត​ការ​សហ​ប្រតិ​បត្តិ​ការ​ ទ្វេភាគី​ដែល​កំ​ពុង​មាន​; អនុ​វត្ត​ល្អ​នូវ​សេច​ក្តី​ប្រកាស​រួម​ និង​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិ​បត្តិ​ការ​រវាង​បក្ស​ទាំង​ពីរ និង​រដ្ឋា​ភិបាល​ទាំង​ពីរ; ជំរុញ​តភ្ជាប់​ខឿន​សេដ្ឋ​កិច្ច​ទាំង​ពីរ; បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ភូមិ​ភាគ​នានា​ បំ​ផុត​គឺ​រវាង​ខេត្ត​ជាប់​ព្រំដែន​; ជំរុញ​ការ​ងារ​កំ​ណត់​ព្រំដែន​ដែល​នៅ​សេស​សល់​ ១៦% មិន​ទាន់​សម្រេច​ការ​កំ​ណត់​ខណ្ឌ​សីមា​បោះ​បង្គោល​ព្រំដែន​ ដើម្បី​បន្ត​កសាង​ខ្សែ​បន្ទាត់​ព្រំដែន​សន្តិ​ភាព​ មិត្ត​ភាព​ សហ​ប្រតិ​បត្តិ​ការ​និង​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរ​ភាព​រវាង​ប្រទេស​ទាំង​ពីរ។

នៅ​វេលា​ព្រឹក​ថ្ងៃ​ដដែល​នេះ​ នៅ​ហា​ណូយ រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ ប៊ូយ​ថាញសើុង រួម​ជា​មួយ​នឹង​ឯក​ឧត្តម ប្រាក់​ សុខុន ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ការ​បរ​ទេស​និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​កម្ពុជា​ ដឹក​នាំ​កិច្ច​ប្រជុំ​លើក​ទី ២០ នៃ​គណៈ​កម្មា​ធិការ​ចម្រុះ​វៀត​ណាម​ - កម្ពុជា​ ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​ វប្ប​ធម៌​ វិទ្យា​សាស្រ្ត​ និង​បច្ចេក​ទេស​។

ឈរ​លើ​ស្មារតី​មិត្ត​ភាព​ និង​ការ​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​ ភាគី​ទាំង​ពីរ​បាន​ដោះ​ដូរ​យោបល់​ស៊ី​ជម្រៅ​អំ​ពី​លទ្ធ​ផល​សហ​ប្រតិ​បត្តិ​ការ​រវាង​ក្រសួង​ គណៈ​ ផ្នែក​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​អំ​ឡុង​ពេល​កន្លង​។ ភាគី​ទាំង​ពីរបាន​ឯក​ភាព​បន្ត​រក្សា​ការ​ដោះ​ដូរ ពិគ្រោះ​យោ​បល់​ជាន់​ខ្ពស់​ និង​យន្ត​ការ​ទ្វេភាគី​ អនុ​វត្ត​មាន​ប្រសិទ្ធ​ភាព​នូវ​កិច្ច​ព្រម​ព្រៀង អនុ​សញ្ញា​ដែល​បាន​ចុះ​កិច្ច​សន្យា; បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សន្តិ​សុខ​ ការ​ពារ​ប្រទេស​; ជំរុញ​តភ្ជាប់​ខឿន​សេដ្ឋ​កិច្ច​រវាង​ប្រទេស​ទាំង​ពីរ; បន្ត​ពង្រីក​និង​រក្សា​ល្បឿន​កំ​ណើន​ពាណិជ្ជ​កម្ម​ វិនិ​យោគ​ទ្វេ​ភាគី​; ត្រួត​ពិនិត្យ​ដាក់​ចេញ​នូវ​គោល​នយោ​បាយ​ សម​ស្រប​ ដើម្បី​ដោះ​ស្រាយ​ការ​លំ​បាក​ ជាប់​ជំពាក់​ដល់​អា​ជីវកម្ម​នៃ​ប្រទេស​ទាំង​ពីរ។ ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ច្រើន​ជាង​ទៀត​លើ​វិស័យ​តភ្ជាប់​គមនា​គមន៍​ទេស​ចរណ៍​ កសិកម្ម​ រុក្ខ​កម្ម​ នេសាទ​កម្ម​ ប្រៃសនីយ៍​សារ​គមនា​គមន៍​ និង​ព័ត៌មាន​វិទ្យា​ពល​ករ ហិរញ្ញ​វត្ថុ​និង​បរិ​ស្ថាន​។ល។ ជំរុញ​កិច្ច​សហប្រតិ​បត្តិ​ការ​រវាង​ភូមិ​ភាគ​នានា​នៃ​ប្រទេស​ទាំង​ពីរ និង​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ក្រប​ខណ្ឌ​តំ​បន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ - ឡាវ - វៀត​ណាម​ (CLV); បន្ត​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​រុក​រក ប្រមូល​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​នៃ​កង​ទ័ពស្ម័គ្រ​ចិត្ត​និង​អ្នក​ឯក​ទេស​វៀត​ណាម​ ដែល​បាន​ពលី​ជីវិត​នៅ​ប្រទេស​កម្ពុជា​។

បញ្ចប់​សម័យ​ប្រជុំ​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​ ប៊ូយ​ថាញ​សើុង និង​ឯក​ឧត្តម ប្រាក់​ សុខុន ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​កម្ពុជា​ បាន​ជំ​នួស​មុខ​ឱ្យ​រដ្ឋា​ភិបាល​នៃ​ប្រទេស​ទាំង​ពីរ ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​នៃ​សម័យ​ប្រជុំ​។ ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​សម័យ​ប្រជុំ​លើក​ទី ២១ នៃ​គណៈ​កម្មាធិការ​ចម្រុះ​វៀត​ណាម​ - កម្ពុជា​ នឹង​ធ្វើ​ឡើង​នៅ​ប្រ​ទេស​កម្ពុជា​ នៅ​ពេល​វេលា​សម​ស្រប​ក្នុង​ឆ្នាំ​ ២០២៤ ៕

                            ប្រែសម្រួល​៖ វិមាន​

ចែករំលែកអត្ថបទ