ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/03/2023 - 16:57

ធានា​លក្ខណៈ​ព្រម​ៗ​គ្នា​ ឯក​ភាព​និង​លទ្ធ​ភាព​នៃ​ប្រ​ព័ន្ធ​ច្បាប់​

នៅ​ក្រុង​កឹង​ធើ ឧបនា​យក​រដ្ឋ​មន្ត្រី​ ត្រឹង​ហុង​ហា​ បាន​ធ្វើ​ជា​អធិប​តី​ក្នុង​កិច្ច​ប្រ​ជុំ​ស្រង់​មតិ​លើ​សេចក្តី​ព្រាង​ច្បាប់​ដី​ធ្លី​ (វិសោធន​កម្ម​)។​

​  ឧបនា​យក​រដ្ឋ​មន្ត្រី​ ត្រឹង​ហុង​ហា​ ថ្លែង​ការណ៍​ក្នុង​កិច្ច​ប្រ​ជុំ​។​

ក្នុង​កិច្ច​ប្រ​ជុំ​ សម​មិត្ត​ ត្រឹង​វៀត​ទ្រឿង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​ស្នើ​៖ អំ​ពី​ការ​រៀប​ចំ​គម្រោង​ និង​ផែន​ការ​ប្រើ​ប្រាស់​ដី​ធ្លី​ នៅ​មាន​ភាព​ខ្វះ​ចន្លោះ​រវាង​គម្រោង​ប្រើ​ប្រាស់​ដី​ធ្លី​ និង​គម្រោង​របស់​ខេត្ត​។​ សំ​ណើ​ក្នុង​សេច​ក្តី​ព្រាង​ច្បាប់​ដី​ធ្លី​ (វិសោ​ធន​កម្ម​) គប្បី​កំ​ណត់​គម្រោង​ប្រើ​ប្រាស់​ដី​ធ្លី​ជាគម្រោង​គ្រឹះ​ សម្រាប់​គម្រោង​នា​នា​អនុវត្ត​តាម​ ជៀស​វាង​ការ​ ត្រួត​លើ​គ្នា​ ខ្វះ​ចន្លោះ​ ពិបាក​ក្នុង​ការ​អនុវត្ត​។​ ទន្ទឹម​នឹង​នោះ​ ស្នើ​ឱ្យ​កែ​ប្រែពេល​វេលា​អនុវត្ត​ផែន​ការ​ប្រើ​ប្រាស់​ដី​ធ្លី​ថ្នាក់​ស្រុក​គឺ ៣០ ខែ​ (២,៥ឆ្នាំ​) ក្នុង​សេចក្តី​ព្រាង​ច្បាប់​ ដើម្បី​ឱ្យ​សម​ស្រប​ជា​មួយ​នឹង​ភាព​ជាក់​ស្តែង​ ព្រោះ​ថា​ផែន​ការ​ប្រើ​ប្រាស់​ដី​ធ្លី​ថ្នាក់​ស្រុក​មាន​រយៈ​ពេល​ ១ ឆ្នាំ​ គឺពិបាក​អនុវត្ត​ណាស់​ បង្ក​ឱ្យ​មាន​ភាព​រំ​ខាន​ ខាត​ពេល​វេលា​ និង​ការ​ចំ​ណាយ​របស់​ប្រ​ជា​ជន​ អង្គ​ការ​និង​ស្ថាប័ន​រដ្ឋ​ដែល​មាន​សមត្ថ​កិច្ច។​

តំ​ណាង​ចូល​រួម​ក៏​បាន​ផ្តល់​យោ​បល់​លើ​បញ្ហា​ជា​ច្រើន​ អំ​ពី​សមត្ថ​កិច្ច​ អនុញ្ញាត​ផ្លាស់​ប្តូរ​គោល​បំ​ណង​ប្រើ​ប្រាស់​ដី​; អំ​ពី​សាសនា​; ជំ​នឿ​; ក្រុម​ប្រឹក្សា​កំ​ណត់​តម្លៃ​ដី​ធ្លី​...។​

ថ្លែង​ការណ៍​ក្នុង​កិច្ច​ប្រ​ជុំ​ ឧបនា​យក​រដ្ឋ​មន្ត្រី​ ត្រឹង​ហុង​ហា​ បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​មតិ​រួម​យោ​បល់​របស់​ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​នា​នា​។​ ទន្ទឹម​នឹង​នោះ​ ស្នើ​ឱ្យ​ភូមិ​ភាគ​នា​នា​បន្ត​អនុវត្ត​ល្អ​ជាង​ទៀត​ ការ​ផ្សព្វ​ផ្សាយ​ ដើម្បី​ប្រ​ជា​ជន​បាន​ដឹង​ ក្តោប​ក្តាប់​និង​ផ្តល់​មតិ​សំ​ដៅ​បង្ហើយ​សេចក្តី​ព្រាង​ច្បាប់​ ដី​ធ្លី​ (វិសោធន​កម្ម​) សម​ស្រប​ជាមួយ​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ ធានា​លក្ខណៈ​ព្រម​ៗ​គ្នា​ ឯក​ភាព​និង​លទ្ធ​ភាព​នៃ​ប្រ​ព័ន្ធ​ច្បាប់​...៕​   

                                                          ហ្វាហ​អៀង​

ចែករំលែកអត្ថបទ