ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/03/2023 - 17:24

ជំ​រុញ​ល្បឿន​ អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​ទិស​ដៅ​ជាតិ​

ឧបនា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ត្រឹង​លឺវក្វាង​ ទើប​សំ​ណូម​ពរ​ដល់​គ្រប់​ក្រសួង​ ផ្នែក​ ភូមិ​ភាគ​នា​នា​ ត្រូវ​ដោះ​ស្រាយ​បញ្ហា​លំ​បាក​ឱ្យ​ទាន់​ពេល​ ដើម្បី​ជំ​រុញ​ល្បឿន​ អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី ៣ ជា​មួយ​ភូមិ​ភាគ​នា​នា​អំ​ពី​លទ្ធ​ផល​នៃ​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ឆ្នាំ​ ២០២២ និង​ ២ ខែ​ដើម​ឆ្នាំ​ ២០២៣។​ ឧបនា​យក​រដ្ឋ​មន្ត្រី​ គូស​បញ្ជាក់៖ កម្ម​វិធី​ទិស​ដៅ​ជាតិ​ គឺជា​គោល​នយោ​បាយ​ធំ​ ប្រ​ភព​កម្លាំង​ច្រើន​ គ្រប​ដណ្តប់​ទូលាយ​លើ​គ្រប់​វិស័យ​និង​ភូមិ​សាស្ត្រ​ ឧបនា​យក​រដ្ឋ​មន្ត្រី​ បាន​ស្នើ​ឱ្យ​ភូមិ​ភាគ​នា​នា​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ ពិនិត្យ​ផ្ទៀង​ផ្ទាត់​យ៉ាង​សកម្ម​ កាត់​បន្ថយ​ប្រ​គល់​វិនិ​យោ​គិនទៅ​ថ្នាក់​ឃុំ​ ដើម្បី​ធានា​លក្ខណៈ​ប្រ​សិទ្ធ​ភាព។​

 ឧបនា​យក​រដ្ឋ​មន្ត្រី​ ត្រឹង​លឺវ​ក្វាង​ ប្រ​ធាន​គណៈ​ចង្អុល​ការ​មជ្ឈិម​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ថ្លែង​យោ​បល់​ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី ៣ ។​

រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហូវ​អា​ឡឺន ថ្លែង​យោ​បល់​ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី៣។​

ឧបនា​យក​រដ្ឋមន្ត្រី​ រំពឹង​ថា​ ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភាគ​ណៈ​កម្មា​ធិការ​ជន​ជាតិ​នៃ​រដ្ឋ​សភា​ រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម។ល។​ បង្កើន​ការ​ឃ្លាំ​មើល​ ឆ្លុះ​បញ្ចាំង​ពី​បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន​ ដើម្បី​គណៈ​ចង្អុល​ការ​ក្តាប់​ច្បាស់​នូវ​បញ្ហា​លំ​បាក​ ជាប់​ទាក់​ទិន​នៅ​មូល​ដ្ឋាន​ បាន​ទាន់​ពេល​ ស្វែង​រក​វិធាន​ការ​ដោះ​ស្រាយ​ ដើម្បី​កម្ម​វិធី​ទិស​ដៅ​ជាតិ​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​អនុវត្ត​ជាក់​ស្តែង។​ 

យោង​តាម​របាយ​ការណ៍​របស់​គណៈ​កម្មា​ធិការ​ជន​ជាតិ​ រហូត​មក​ទល់​ពេល​នេះ​ មាន​ភូមិ​ភាគ​ ៥២/៥២ អនុវត្ត​សម្រេច​រួច​រាល់​ការ​ដាក់​ចេញ​សេចក្តី​កំ​ណត់​អំ​ពី​គោល​ការណ៍​ លក្ខឋាន​កម្រិត​បែង​ចែក​ទុន​កម្ម​វិធី​ទិស​ដៅ​ជាតិ​; មាន​ភូមិ​ភាគ​ ៣៤/៥២ បាន​ដាក់​ចេញ​សេចក្តី​កំ​ណត់អំ​ពី​យន្ត​ការ​ផ្គួប​បញ្ចូល​; មាន​ភូមិ​ភាគ​ ៣០/៥២ បាន​ដាក់​ចេញ​សេចក្តី​កំ​ណត់​អំ​ពី​យន្ត​ការ​វិមជ្ឈ​ការ​ក្នុង​ការ​គ្រប់​គ្រង​ រៀប​ចំ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​; មាន​ភូមិ​ភាគ​ ២៨/៥២ បាន​ដាក់​ចេញ​ឯក​សារ​មួយ​ចំ​នួន​សម្រាប់​អនុវត្ត​យន្ត​ការ​ពិសេស​ដោយ​ឡែក​ក្នុង​ការ​គ្រប់​គ្រង​ វិនិ​យោគ​ចំ​ពោះ​គម្រោង​ខ្នាត​តូច បច្ចេក​ទេស​មិន​មាន​ភាព​ស្មុគ​ស្មាញ​; មាន​ភូមិ​ភាគ​ ២៩/៥២ បាន​ដាក់​ចេញ​យន្ត​ការ​រៀប​ចំ​អនុវត្ត​ ដំ​ណើរ​ការ​ឧបត្ថម្ភ​អភិវឌ្ឍ​ផលិត​កម្ម។​

លទ្ធ​ផល​រំសាយ​ប្រ​ភព​ទុន​ថវិកា​រដ្ឋ​ ឆ្នាំ​ ២០២៣ គិត​ដល់​ថ្ងៃ​ទី ៣១ ខែ​មក​រា ឆ្នាំ​ ២០២៣ មាន​ភូមិ​ភាគ​ចំ​នួន​ ១៤ បាន​រំសាយ​ទុន​ជាង​ ៣១២ ពាន់​លាន​ដុង​ និង​រហូត​ដល់​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២៣ មាន​ភូមិ​ភាគ​ចំ​នួន​ ១៧ រំសាយ​ទុន​សម្រេច​ជាង​ ៥៤៥ ពាន់​លាន​ដុង​៕​

  យោ​ង៖ កាសែត​ជន​ជាតិ​និង​អភិវឌ្ឍ​-មុនី​

ចែករំលែកអត្ថបទ