គណៈកម្មាធិការប្រជាជនឃុំថើយដុង ស្រុកកើ-ដ ក្រុងកឹងធើ ទើបធ្វើពិធីប្រកាសជាសាធារណៈឃុំថើយដុងសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់។
ថ្នាក់ដឹកនាំក្រុង ជូនសេចក្តីសម្រេចទទួលស្គាល់ឃុំជនបទថ្មីកម្រិតខ្ពស់ដល់ឃុំថើយដុង។
បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល ៥ ឆ្នាំ ឃុំថើយដុងបានកសាងសម្រេចលក្ខឋាន ១៩/១៩ ក្នុងក្រមលក្ខឋានឃុំសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ក្រុងកឹងធើ ដំណាក់កាល ២០២១-២០២៥។ លក្ខឋាននិងភាគម្រិតមួយ ចំនួនសម្រេចអត្រាខ្ពស់ មានលក្ខណៈឋិតថេរយូរអង្វែង ក្នុងនោះមានដូចជា៖ ផ្លូវគមនាគមន៍ ទឹកស្អាតស្របអនាម័យបរិស្ថានជនបទ ប្រាក់ចំណូល សុខាភិបាល កសាងទេសភាពបរិស្ថាន និងការវិនិច្ឆ័យសំរាមជាដើម។ បច្ចុប្បន្ន ឃុំមានផ្លូវតភ្ជាប់ឃុំប្រវែង ៣,៥ គីឡូម៉ែត្រ ត្រូវបានវិនិយោគក្រាលកៅស៊ូ ១០០% ធានាឱ្យរថយន្តបើកបរងាយស្រួលទាំងប្រាំងវស្សា។ អត្រាគ្រួសារមានទឹកស្អាតប្រើប្រាស់ ១០០%; អត្រាប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាលសម្រេច ៩៥,០៧%។ ទន្ទឹមនឹងនោះ ថើយដុងនៅទាំងផ្សព្វផ្សាយទម្រង់ល្អៗ ជាច្រើនដូចជា៖ ទម្រង់ប្រមូលសំរាម ទម្រង់នារីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុងការប្រជុំជីវភាពប្រចាំថ្ងៃ; ទម្រង់នារីបែងចែក និងវិនិច្ឆ័យសំរាមដោយខ្លួនឯងនៅតាមផ្ទះឬក៏ទម្រង់ប្រមូលសំបកដប កញ្ចប់ថ្នាំការពាររុក្ខជាតិរបស់សមាគមកសិករឃុំ...។
ថ្លែងក្នុងពិធីនេះ លោកង្វៀងង៉ុកហែ អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ គូសបញ្ជាក់៖ ក្នុងដំណាក់កាលបន្តបន្ទាប់ ឃុំគប្បីពន្លឿនការផ្សព្វផ្សាយ ចលនា; កំណត់ច្បាស់ប្រជាជនគឺជាតួអង្គដ៏សំខាន់ក្នុងការកសាងជនបទថ្មី; ការកសាងជនបទថ្មី គឺអាស្រ័យប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនទទួលផល។ ធ្វើបានដូច្នេះ ទើបពង្រីកបានប្រភពកម្លាំងចម្រុះរបស់ទូទាំងប្រព័ន្ធនយោបាយនិងប្រជាជន។ ព្រមជាមួយនោះ ឃុំផ្តោតការយកចិត្តទុកដាក់អនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿនដើម្បីអភិវឌ្ឍផលិតកម្ម ទាក់ទាញអាជីវកម្មចូលមកវិនិយោគលើវិស័យកសិកម្មនៅជនបទ; បង្វែររចនាសម្ព័ន្ធពលកម្មជនបទ ដើម្បីលើកកម្ពស់ជីវភាពប្រជាជននៅតំបន់ជនបទ។ លោកង្វៀងង៉ុកហែ រំពឹងថា ទូទាំងប្រព័ន្ធនយោបាយ នឹងព្រួតដៃខិតខំប្រឹងប្រែង បង្កភាពទម្លុះទម្លាយ ដើម្បីឃុំថើយដុងសម្រេចបទដ្ឋានឃុំជនបទថ្មីគំរូក្នុងអំឡុងពេល ៣ ឆ្នាំខាងមុខ៕
មីថាញ-មុនី