កិច្ចជំនួបកំពូលរវាងបក្សកុម្មុយនិស្ដវៀតណាមនិងគណបក្សប្រជាជនកម្ពុជា អាស្រ័យដោយអគ្គលេខាគណៈប្រតិបត្តិការមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម ង្វៀងភូត្រុង និងប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហ៊ុនសែន ជាសហប្រធានដឹកនាំ ទើបប្រព្រឹត្តឡើងនៅរដ្ឋធានីហាណូយ។
អគ្គលេខាបក្ស ង្វៀងភូត្រុង និងប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តី ហ៊ុនសែន។
រូបថត៖ TTXVN
ក្នុងកិច្ចជំនួបនេះ អគ្គលេខាបក្ស ង្វៀងភូត្រុង និងប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តី ហ៊ុនសែន បានជូនដំណឹងទៅវិញទៅមកអំពីស្ថានភាពបក្សនីមួយៗ ប្រទេសនីមួយៗ វាយតម្លៃអំពីស្ថានភាពពិភពលោក និងតំបន់; លទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ ប្រទេសទាំងពីរនាពេលកន្លង និងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ភាគីទាំងពីរបន្តអំណះអំណាង ប្រវេណីប្រវត្តិសាស្រ្តទំនាក់ទំនងសាមគ្គី ជិតស្និទ្ធ ជួយគ្នាទៅវិញទៅមករវាងវៀតណាមនិងកម្ពុជា ក៏ដូចជារវាងប្រទេសទាំង ៣ វៀតណាម កម្ពុជា និងឡាវ ជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃ បានជាកត្តាដ៏សំខាន់បំផុត និងជាប្រភពកម្លាំងធំបំផុតដើម្បីបុព្វហេតុតស៊ូរំដោះជាតិ ការពារឯករាជ្យ កសាងនិងអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ។
កិច្ចជំនួបកំពូលរវាងបក្សកុម្មុយនិស្ដវៀតណាម និងគណបក្សប្រជាជនកម្ពុជា។
រូបថត៖ TTXVN
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានសម្ដែងនូវក្ដីរីករាយចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ កាន់តែរីកចម្រើនស៊ីជម្រៅលើគ្រប់វិស័យ ក្នុងនោះ ទំនាក់ទំនងនយោបាយត្រូវបានបន្តបង្កើនបន្ថែម សហប្រតិបត្តិការការពារប្រទេស សន្ដិសុខត្រូវបានជំរុញប្រកបដោយប្រសិទ្ធភាព សហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ វិទ្យាសាស្រ្ត-បច្ចេកទេស មានជំហានវិវឌ្ឍន៍ជាវិជ្ជមាន។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានអបអរសាទរចំពោះសមិទ្ធផលសំខាន់ៗលើគ្រប់វិស័យ ដែលប្រជាជននៃប្រទេសទាំងពីរ សម្រេចបានក្នុងកិច្ចការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។
ភាគីទាំងពីរបានឯកភាពក្នុងស្ថានភាពបច្ចុប្បន្ន បក្សទាំងពីរ ប្រទេសទាំងពីរ ត្រូវពង្រឹងសាមគ្គី សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ គាំទ្រគ្នាទៅវិញទៅមក ហើយបន្តចាត់ទុកទំនាក់ទំនង នយោបាយមានសារៈសំខាន់ជាទីបំផុត ដើម្បីតម្រង់ទិសសម្រាប់ទំនាក់ទំនងរវាងបក្ស រដ្ឋនៃប្រទេសទាំងពីរ; ពង្រឹងសសរស្ដម្ភអំពីការការពារជាតិ សន្ដិសុខ បង្កើនកិច្ចសហប្រតិបត្តិការការទូត ជំរុញសហប្រតិបត្តិការអំពីសេដ្ឋកិច្ច វប្បធម៌ អប់រំនិងវិទ្យាសាស្រ្ត-បច្ចេកទេសលើមូលដ្ឋានពង្រីកសក្ដានុពល ឧត្តមភាពរបស់ប្រទេសនីមួយៗ។ ភាគីទាំងពីរបានឯកភាពជំរុញទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរបស់បក្ស រដ្ឋសភា ក្រសួង ស្ថាប័នរដ្ឋាភិបាល រណសិរ្ស អង្គការមហាជន និងភូមិភាគនានានៃប្រទេសទាំងពីរ៕
យោង៖ TTXVN - ប្រែសម្រួល៖ ថាច់ធី