យុវជនក្រុងកឹងធើ ១.៨៥៨ នាក់ ទើបចេញដំណើរទៅបម្រើកងទ័ពនៅតាមអង្គភាពនានាចំណុះក្រសួងការពារជាតិ និងក្រសួងនគរបាល ប្រកបដោយក្តីរំភើបរីករាយ។ ឆ្នាំនេះ ខណ្ឌ ស្រុកមិនរៀបចំពិធីបោះជំរំចូលបម្រើកងទ័ពទេ។ ក្រុមប្រឹក្សា កាតព្វកិច្ចយោធា គ្រប់គ្រងយុវជនត្រៀមជាស្រេចចូលបម្រើកងទ័ពនៅតាមឃុំ សង្កាត់ ទីប្រជុំជន។ កាលពីថ្ងៃទី ៩ ខែកុម្ភៈ ក្រុមប្រឹក្សាកាតព្វកិច្ចយោធាខណ្ឌ ស្រុក បានរៀបចំពិធីប្រគល់និងទទួលយោធិនតាមផែនការ។ ទន្ទឹមនឹងការត្រៀមបម្រុងពិធីប្រគល់និងទទួលយោធិន បញ្ជាការដ្ឋានយោធាក្រុង បានត្រៀមគ្រប់លក្ខណៈមូលដ្ឋានសម្ភារៈជាស្រេច ដើម្បីទទួលនិងហ្វឹកហ្វឺនយុទ្ធជនថ្មីឆ្នាំ ២០២៣ តាមភាគកម្រិតដែលថ្នាក់លើប្រគល់ឱ្យ។
![យុវជនក្រុងកឹងធើ ១.៨៥៨ នាក់ ចេញដំណើរទៅបម្រើកងទ័ព](https://baocantho.com.vn/image/fckeditor/upload/2023/20230213/images/khmer/11.jpg)
គណៈអធិបតីចូលរួមក្នុងពិធីប្រគល់និងទទួលយោធិន ឆ្នាំ២០២៣ នៅខណ្ឌប៊ិញធ្វី។
រូបថត៖ ផាមទ្រុង
![យុវជនក្រុងកឹងធើ ១.៨៥៨ នាក់ ចេញដំណើរទៅបម្រើកងទ័ព](https://baocantho.com.vn/image/fckeditor/upload/2023/20230213/images/khmer/12.jpg)
ឧត្តមសេនីយ៍ទោ ឡេក្វឹកហុង អនុរដ្ឋមន្ត្រីក្រសួងនគរបាល និងសមមិត្តឡេក្វាងម៉ាញ់ លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ ជូនបាច់ផ្កាលើកទឹកចិត្តដល់យោធិនថ្មីនៅខណ្ឌប៊ិញធ្វី ចេញដំណើរចូលបម្រើកងទ័ពនៅតាមអង្គភាពរបស់ក្រសួងនគរបាល។ រូបថត៖ ផាមទ្រុង
![យុវជនក្រុងកឹងធើ ១.៨៥៨ នាក់ ចេញដំណើរទៅបម្រើកងទ័ព](https://baocantho.com.vn/image/fckeditor/upload/2023/20230213/images/khmer/15.jpg)
សមមិត្ត ត្រឹងវៀតទ្រឿង អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុង ប្រធានក្រុមប្រឹក្សាកាតព្វកិច្ចយោធាក្រុង លើកទឹកចិត្តដល់យោធិនថ្មីនៅខណ្ឌប៊ិញធ្វី ចេញដំណើរចូលបម្រើកងទ័ពនៅតាមអង្គភាពរបស់ក្រសួងការពារជាតិ។ រូបថត៖ ផាមទ្រុង
![យុវជនក្រុងកឹងធើ ១.៨៥៨ នាក់ ចេញដំណើរទៅបម្រើកងទ័ព](https://baocantho.com.vn/image/fckeditor/upload/2023/20230213/images/khmer/14.jpg)
អ្នកតំណាងថតរូបអនុស្សាវរីយ៍ជាមួយនឹងយោធិនថ្មីនៅខណ្ឌប៊ិញធ្វី។ រូបថត៖ ផាមទ្រុង
![យុវជនក្រុងកឹងធើ ១.៨៥៨ នាក់ ចេញដំណើរទៅបម្រើកងទ័ព](https://baocantho.com.vn/image/fckeditor/upload/2023/20230213/images/khmer/13.jpg)
យោធិនថ្មីនៅខណ្ឌប៊ិញធ្វី ចេញដំណើរចូលបម្រើកងទ័ព។ រូបថត៖ ផាមទ្រុង
យោងតាមក្រុមប្រឹក្សាកាតព្វកិច្ចយោធាក្រុង ឆ្នាំនេះ ក្រុងកឹងធើ មានយុវជនចេញដំណើរចូលបម្រើកងទ័ព ១.៨៥៨ នាក់។ ក្នុងនោះ មានយុវជន ២៩,៥% បានទទួលបញ្ជាកោះហៅចូលបម្រើកងទ័ពដែលមានសមត្ថភាពជំនាញបច្ចេកទេស។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាមគ្វីម៉ាវ ភូមិភាគនានាបានរៀបចំទៅសួរសុខទុក្ខ និងជូនអំណោយដល់យុវជនដែលបម្រុងចូលបម្រើកងទ័ព។ អំណោយមួយចំណែកៗ មានតម្លៃ ពី ៣០០.០០០ - ៧០០.០០០ ដុង។ ដើម្បីឱ្យយុវជនស្ងប់អារម្មណ៍ចេញដំណើរ អនុវត្តកាតព្វកិច្ចយោធា ស្រុកកើ-ដ បានរៀបចំទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារដែលមានកូនចៅបម្រុងចេញដំណើរទៅបម្រើកងទ័ព អំណោយមួយចំណែកៗ មានតម្លៃ ៣៥០.០០០ ដុង និងឧបត្ថម្ភយុវជនម្នាក់ៗទឹកប្រាក់ ២ លានដុង។ ឆ្លងតាមរយៈនោះ យុវជន ១០០% នៅស្រុកកើ-ដ បានសរសេរលិខិតស្ម័គ្រចិត្តចូលបម្រើកងទ័ព ក្នុងនោះ មានយុវជនជាជនជាតិខ្មែរ ៩ នាក់៕
ក្រុមអ្នកយកព័ត៌មាន-ប្រែសម្រួល៖ វិមាន